-
អូស្ត្រាលី បន្តគាំទ្រការស្ដារឡើងវិញនៃសេដ្ឋកិច្ចអាស៊ាន ហើយលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី សង្ឃឹមថា នឹងមានឱកាសមកទស្សនកិច្ចនៅប្រទេសអាស៊ាននីមួយៗ នាពេលឆាប់ៗនេះ

-
រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Blinken បានបង្ហោះសារថា “តៃវ៉ាន់ជាដៃគូដ៏សំខាន់របស់អាមេរិក និងភាពជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ

រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Blinken បានបង្ហោះសារថា “តៃវ៉ាន់ជាដៃគូដ៏សំខាន់របស់អាមេរិក និងភាពជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ។ តៃវ៉ាន់គួរតែមានការចូលរួមនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ជាពិសេសក្នុងកំឡុងពេលដែលយើងប្រឈមនឹងបញ្ហាសកលដែលមិនធ្លាប់មានពីមុនមក។” អ្នកវិភាគចិនបានឆ្លើយតបវិញថា ការលើកឡើងនេះមិនត្រឹមតែជាទង្វើបំពានលើ “គោលនយោបាយចិនតែមួយ” នោះទេ ថែមទាំងរំលឹកដល់កាលដែលអាមេរិករត់ចោលអាហ្វហ្កានីស្ថាន ដែលធ្លាប់ជាដៃគូសំខាន់របស់អាមេរិកដូចគ្នា។ មនុស្សដែលធ្វើការឱ្យអាមេរិកដើម្បីភាពជោគជ័យលទ្ធិប្រជាធិបតេយ្យក្នុងអាហ្វហ្កានីស្ថាន ក៏ត្រូវបានគេទម្លាក់ពីលើយន្តហោះអាមេរិក។ ចូរប្រយ័ត្នឱ្យមែនទែន បើអ្នកចង់ធ្វើមិត្តជាមួយលោក Blinken ឬចង់ចូលរួមក្នុងរបៀបវារៈសង្គ្រាមរបស់គាត់។ ភាគីចិនបានបន្ថែមថា ជាង ២០ឆ្នាំមកនេះ រដ្ឋាភិបាលអាមេរិកចំណាយលុយយ៉ាងហោចណាស់ ៨ទ្រីលានដុល្លារ បង្កសង្គ្រាមជាច្រើនលើកក្នុងនាម “ប្រជាធិបតេយ្យ” ដោយពុំទទួលបានជ័យជម្នះសោះឡើយ ហើយថែមទាំងរងភាពអាម៉ាស់យ៉ាងខ្លាំងជុំវិញបញ្ហានៅអាហ្វហ្កានីស្ថាន។ “បើអាមេរិកមិនអាចកម្ចាត់ក្រុមតាលីបង់ដ៏តូចមួយបានផង តើអាមេរិកមានលទ្ធភាពធ្វើសង្គ្រាមបំបែកបំបាក់មហាអំណាចចិនឬទេ?” ប្រភព៖ PandaPaws
-
របាយការណ៍នៅថ្ងៃទី២៦ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៤នាក់ និងរបួស ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៤. កូវីដ ១១១ករណី និងជាសះស្បើយ ២៦៤នាក់។ អ្នកឆ្លងសរុប ១១៨ ១១១នាក់ អ្នកជាសះស្បើយ ១១៣ ៧៩១នាក់ អ្នកស្លាប់ ២ ៧៥៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប គ្មាន។ ចេញផ្សាយ ១២:១៥ ថ្ងៃទី២៧ តុលា ២០២១
-
សម្ដេចតេជោ ចូលរួមចែករំលែក នូវទស្សនទាន មួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទិសដៅអនាគត រវាងអាស៊ាន-ជប៉ុន

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សត្វខ្សឹប ឬក្ងោកទេពជា ប្រភេទ សត្វ ចុះបញ្ជី ជា ប្រភេទ បក្សី ជិត ផុត ពូជ បំផុត នៅលើ ពិភពលោក និង បញ្ជី ក្រហម របស់ អង្គការ IUCN

-
សម្តេចតេជោ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ

-
សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី ប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត

-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវអាមេរិក-អាស៊ាន បន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាន គោរពអធិបតេយ្យភាព និងជួយគ្នាទៅវិញទៅមក

-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានជួបប្រជុំទ្វេភាគី ជាមួយអគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) Frank Rijsberman តាមរយៈប្រព័ន្ធវីដេអូ

នៅព្រឹកថ្ងៃទី២៦ តុលា រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានជួបប្រជុំទ្វេភាគី ជាមួយអគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) Frank Rijsberman តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាលើការទាញកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF) និងការគ្រប់គ្រងសំណល់រឹង និងនគរូបនីយកម្ម។ ១. ភាគីកម្ពុជាស្នើសុំឱ្យ GGGI ជួយកៀរគរធនធានក្នុងវិស័យគ្រប់គ្រងសំណល់រឹង ដោយស្វែងរកលទ្ធភាពនៃការទទួលបានឧបករណ៍រថយន្តដឹកសំរាម និងឡដុតសំណល់ជាដើម ២. កម្ពុជាគាំទ្រ GGGI ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាដើម្បីកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF) នៅកម្ពុជា ៣. ភាគីទាំងពីរឯកភាពរៀបចំក្រុងឱ្យកាន់តែមានភាពបៃតង ស្របតាមបរិបទថ្មីរបស់កម្ពុជា និងស្វែងរកឱកាសនៃទីផ្សារកាបូនសម្រាប់ឥណទានកាបូនចេញពីការកាត់បន្ថយការប្រើប្រាស់ថាមពលដូចជាក្នុងវិស័យកាត់ដេរ ដែលមានសក្តានុពលសម្រាប់ទីផ្សារអឺរ៉ុប។ ប្រភព៖ ក្រសួងបរិស្ថាន