-
អាស៊ាន បានចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ហើយ ដោយគ្មានអ្នកតំណាងពីប្រទេសមីយ៉ាន់ម៉ា

អាស៊ានបានកុងសង់ស៊ីសគ្នាកាលពីពាក់កណ្តាលខែតុលាថានឹង មិនអញ្ជើញលោក Min Aung Hlaing ឬ តំណាងមកពីរដ្ឋាភិបាលស្រមោល ដែលដឹកនាំដោយក្រុមស៊ីវិលនោះទេ តែនឹងរើសពីតំណាងមិនមែននយោបាយដែលជា អគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ានៃរដ្ឋាភិបាលយោធា។ យ៉ាងណាមិញ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសព័ត៌មានថា មីយ៉ាន់ម៉ានឹងយល់ព្រមតែចំពោះការចូលរួមរបស់ប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋាភិបាល ឬតំណាងថ្នាក់រដ្ឋមន្ត្រីសម្រាប់ការប្រជុំអាស៊ាននេះប៉ុណ្ណោះ។ ប្រភព៖ Twitter
-
ទារកសញ្ជាតិអាហ្វហ្កានីស្ថានម្នាក់ត្រូវបានគ្រួសាររស់នៅក្នុងសភាពស្រេកឃ្លានមួយលក់ក្នុងតម្លៃ ៥០០ដុល្លារ ខណៈពេលដែលអាហ្វហ្កានីស្ថានកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ដ៏ធំបំផុតក្នុងពិភពលោក

មូលនិធិអន្តរជាតិជំរុញសេដ្ឋកិច្ចផុយស្រួយរបស់អាហ្វហ្កានីស្ថាន ត្រូវបានបញ្ឈប់ស្របពេលដែលពិភពលោកកំពុងពិភាក្សាអំពីរបៀបដោះស្រាយជាមួយរបបក្រុមតាលីបង់។ អង្គការសហប្រជាជាតិបានជំរុញសហគមន៍អន្តរជាតិឱ្យរក្សាប្រាក់ដែលហូរចូលក្នុងអាហ្វហ្កានីស្ថាន ដើម្បីបញ្ចៀសការបែកបាក់ទាំងស្រុង និងព្រមានថា មនុស្សរាប់លាននាក់អាចនឹងស្លាប់ ប្រសិនបើជំនួយបន្ទាន់មិនទៅដល់ប្រទេសក្នុងពេលឆាប់ៗនេះ។ អាហ្វហ្កានីស្ថាន កំពុងប្រឈមមុខនឹងព្យុះនៃវិបត្តិ រួមទាំងរូបិយប័ណ្ណធ្លាក់ចុះ និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃម្ហូបអាហារ ប្រេងឥន្ធនៈ និងកង្វះសាច់ប្រាក់នៅក្នុងធនាគារឯកជន។ ប្រភព៖ Europe Brief News
-
អតីតមន្ត្រីចារកម្មជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីត ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅកាណាដាបានរៀបរាប់អំពីរជ្ជទាយាទរាជបល្ល័ង្កអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman (MBS) ថាជា “មនុស្សវិកលចារិក”

អតីតមន្ត្រីចារកម្មជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីត ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅកាណាដាបានរៀបរាប់អំពីរជ្ជទាយាទរាជបល្ល័ង្កអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman (MBS) ថាជា “មនុស្សវិកលចារិក” ដែលអាចជាគ្រោះថ្នាក់មួយចំពោះពលរដ្ឋអារ៉ាប់ និងពិភពលោក។ នៅក្នុងវីដេអូនៃការពិភាក្សារវាងព្រះអង្គម្ចាស់ MBS ជាមួយនឹងជីដូនមួយព្រះអង្គម្ចាស់ Mohammed bin Nayef ដែលត្រូវបានថតកាលពីឆ្នាំ២០១៤ ព្រះអង្គម្ចាស់បាននិយាយថា ទ្រង់ចង់ធ្វើឃាតព្រះមហាក្សត្រ Abdullah ដោយទិញចិញ្ចៀនថ្នាំពុលពីរុស្ស៊ី ដែលអាចសម្លាប់មនុស្សតាមរយៈការចាប់ដៃ។ ក្រោយព្រះមហាក្សត្រ Abdullah បានសោយទិវង្គត បងប្អូនជីដូនមួយទាំង២រូប ចាប់ផ្ដើមប្រជែងដណ្ដើមអំណាចជារជ្ជទាយាទរាជបល្ល័ង្ក ហើយព្រះអង្គម្ចាស់ MBS បានឃុំខ្លួនព្រះអង្គម្ចាស់ Mohammed bin Nayef។ ដោយឡែក លោក Aljabri ដែលជាទីប្រឹក្សាដ៏ជិតស្និតរបស់ព្រះអង្គម្ចាស់ Nayef បានភៀសខ្លួនទៅកាណាដា ព្រោះលោកបានក្លាយជាមុខសញ្ញាសម្រាប់ការប៉ុនប៉ងធ្វើឃាត។ ប្រភព៖ CNN
-
កម្ពុជាប្រកាសបើកទទួលទេសចរណ៍មកក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ២០២១ និងខេត្តសៀមរាប នៅខែមករា ២០២២

-
ការលេចមុខព្រះសង្ឃចំណាស់នាំមកនូវភាពធូរស្រាលក្នុងប្រទេសមីយ៉ាន់ម៉ាដែលរងការធ្វើរដ្ឋប្រហារ

-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ការត្រាស់បង្គាប់តែងតាំងឯកឧត្តម ប៉ា សុជាតិវង្ស បានធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
-
កម្មវិធីរាប់ថយក្រោយ៥០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងពិធីសម្ភោធពហុកីឡដ្ឋានមរតកតេជោ អាចនឹងធ្វើក្នុងថ្ងៃតែមួយ

អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ថោង ខុន បានបញ្ជាក់ទៅកាន់អង្គប្រជុំតាមប្រព័ន្ធZOOM នាព្រឹកថ្ងៃ ទី២៦ ខែ តុលា ឆ្នាំ២០២១នេះថា គណៈកម្មាធិការជាតិCAMSOC គ្រោងនឹងយកព្រឹត្តិការណ៍៥០០រាប់ថយឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យកមករៀបចំក្នុងថ្ងៃតែមួយនៃពិធីសម្ភោធពហុកីឡដ្ឋាមរតកតេជោ។
-
អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ព្យាករណ៍ថា ស៊ីហ្គេមនៅវៀតណាមអាចដណ្តើមបានមេដាយមាស២គ្រឿង

ទោះបីជំងឺកូវីដ១៩ នៅកម្ពុជានៅតែមានអាត្រាឆ្លង ដែលជាឧសគ្គសម្រាប់អត្តពលិកជម្រើសជាតិកីឡាគ្រប់ប្រភេទហ្វឹកហាត់យ៉ាងណាក្តី ប៉ុន្តែសម្រាប់ប្រភេទកីឡាកាយវប្បកម្មគឺមិនបានផ្អាកសម្មកភាពហ្វឹកហាត់ម្តងណាឡើយ ពោលគឺការហ្វឹកហាត់នៅតែដំណើរជានិច្ចនៅទីលានហ្វឹកហាត់មួយកន្លែងលើផ្សារសំណង់១២ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
-
ចិន ប្រកាសនឹងបង្កើនថវិកាចំនួន ១០លានដុល្លារទៀត ទៅក្នុងមូលនិធិកិច្ចសហការអាស៊ាន-ចិន ជាពិសេស ដើម្បីជំរុញការគាំទ្រដល់និស្សិតពីអាស៊ាន ទៅរៀននៅប្រទេសចិន សម្រាប់យុវជន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រមុខមេដឹកនាំនៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ ក្រោមកិច្ចដឹកនាំផ្ទាល់ពីព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា និងឯកឧត្តម លី ខឹជាំង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ជាសហប្រធានដឹកនាំអង្គប្រជុំ ។ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ២៤ នេះ ឯកឧត្តម លី ខឹជាំង នាយករដ្ឋមន្ត្រីចិន បានប្រកាស នឹងបង្កើនចំនួនថវិកា ១០លានដុល្លារទៀត ទៅក្នុងមូលនិធិកិច្ច សហការអាស៊ាន-ចិន ជាពិសេស ដើម្បីជំរុញការគាំទ្រដល់និស្សិតពីអាស៊ាន ទៅរៀននៅប្រទេសចិនសម្រាប់យុវជន ។ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា ជាលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានអនុម័តទៅលើឯកសារចំនួន៣ និង ធ្វើការកត់សម្គាល់ទៅលើឯកសារចំនួន២ ក្នុងរួមមាន៖ ការអនុម័តទៅលើឯកសារចំនួន៣ ដូចជា ទី១- សេចក្ដីប្រកាសរួម នៅ…
-
កម្ពស់ទឹកស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ តុលា ២០២១
