-
កម្ពុជាស្នើឱ្យទីម័រអនុវត្តMOUដើម្បីនាំអង្ករ៣ម៉ឺនតោនចេញ
កម្ពុជាស្នើឱ្យទីម័រខាងកើត ពន្លឿន ការ អនុវត្តអនុស្សារណៈ នៃប្រទេសទាំងពីរដើម្បីអាចឲ្យកម្ពុជានាំចេញអង្ករ ៣ម៉ឺនតោន ដែលបានព្រមព្រៀងគ្នាទៅទីម័រខាងកើត។ នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ដែលបានជួប ប្រជុំជាមួយនឹង ឯកអគ្គរាជទូត ទីម័រខាងកើតប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៩ ខែមិថុនាម្សិលមិញ។ លោករដ្ឋមន្ត្រីប៉ាន់សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជា បានត្រៀមរៀបចំអង្ករចំនួន ៣ ម៉ឺនតោនរួចជាស្រេចសម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយក៏បានស្នើសុំឱ្យទីម័រខាងកើត ពិនិត្យលទ្ធភាពនឹងផ្ដល់ដំណឹងជូនមកប្រទេសកម្ពុជាវិញ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្តអនុស្សារណៈយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខារួចហើយនេះ គឺដើម្បីជាប្រយោជន៍នៃប្រជាជាតិទាំងសងខាង។ បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្វាគមន៍ ឲ្យមានការបើករោងចក្រកិនស្រូវ នៅកម្ពុជាដើម្បីនាំចេញទៅទីម័រខាងកើតថែមទៀតផង។ យ៉ាងណាក៏ដោយមិនមានការឆ្លើយ បែបណានោះទេពីរដ្ឋាភិបាលទីម័រខាងកើត ចំពោះការស្នើសុំរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា។ ប៉ុន្តែទីម័រខាងកើត បានបញ្ជាក់ផងដែរថា ខ្លួននិងផ្ដល់ការងារចំនួនបីពាន់កន្លែង មកដល់ប្រទេសកម្ពុជា ដើម្បីបម្រើការក្នុងវិស័យប្រេងឥន្ធនៈ បន្ទាប់ពីប្រទេសខ្លួន ដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយរួចហើយ៕
-
ពាណិជ្ជកម្មសេរីកម្ពុជា-ចិនចេញលទ្ធផល អាចចុះហត្ថលេខានៅចុងឆ្នាំនេះ
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៩ ខែមិថុនានេះ បានប្រកាសលទ្ធផលស្តីពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែលបានចរចានៅថ្ងៃអង្គារម្សិលមិញតាមរយៈវីដេអូខនហ្វីរ៉េន។ ជាលទ្ធផល ក្រុមចរចាទាំងពីរប្រទេសបានឯកភាព និងដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងស្រុងក្នុងក្របខណ្ឌបច្ចេកទេសស្តីពីការបើកច្រកទីផ្សារ ផ្នែកទំនិញ និងសេវាកម្ម ហើយក្រុមទាំងពីរនឹងស្នើសុំការយល់ព្រមពីរដ្ឋាភិបាលទាំងពីរសម្រេចផ្លូវការចុងក្រោយ ហើយឈានទៅចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំ២០២០។ ការចរចាជុំទី៣នេះ ផ្តោតលើការបើកច្រកទីផ្សារ ផ្នែកទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស និងផ្នែកនីតិកម្មដែលនឹងជំរុញការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគបរទេសឱ្យកាន់តែកើនឡើងបន្ថែមទៀត។ ប៉ុន្តែភាគីទាំងពីរក៏បានបញ្ជាក់ពីបញ្ហាប្រឈមស្តីពីផ្នែកច្បាប់និងគោលនយោបាយផងដែរ។ ក្រសួងពាណិជ្ជកម្មបានអាងថា បើផ្អែកតាមគោលការណ៍ដែលបានឯកភាពគ្នាដោយក្រុមបច្ចេកទេស កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យកម្ពុជា នាំចេញកាន់តែច្រើន ហើយកើនឡើងលើសពីអត្រាកំណើនក្នុងឆ្នាំ ២០១៧ ២០១៨និង ២០១៩ ដែលគិតជាមធ្យមមានប្រមាណ ២០ ភាគរយថែមទៀតផង ទន្ទឹងមនុស្សកំណើនវិនិយោគពីបរទេស ត្រូវបានរំពឹងផងដែរថានឹងកើនឡើងខ្លាំងដែលជាប្រភពចំណូលនិងការងារជូនប្រជាជន ក្នុងពេលដ៏ខ្លីខាងមុខ៕
-
ក្រុមហ៊ុនកម្ពុជា២០ស្នើសុំចុះបញ្ជីដើម្បីនាំចេញស្វាយទៅចិន
ក្រសួងកសិកម្មបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនានេះ ក្រសួងបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន២០ក្រុមហ៊ុន ម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១ ២៨៦ហិកតា។ នេះគឺជាការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វ៉េង សាខុន ដែលបានថ្លែងក្នុងពិធីចុះហត្ថេលេខាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្តីពីការតម្រូវលក្ខខណ្ឌនៃស្តង់ដាភូតគាមអនាម័យសម្រាប់ការនាំចេញស្វាយស្រស់ពីកម្ពុជា។ លោករដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាតាមរយ:ការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារដ៏មានសារសំខាន់មួយនេះ។ ក្រៅពីនេះ វិស័យ ផលិកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត។ បន្ទាប់ពីពិធីសារនេះចូលជា ធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃ បញ្ចប់មុនឈានដល់ការនាំចេញបាន។ លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លងមកនេះបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិនដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាអំពីពីនីតិវិធីនិងលកខខ័ណ្ធតម្រូវ ហើយនិងបច្ចេកទេសមួយចំនួនដើម្បីឈានទៅធ្វើការអនុម័តលើឯកសារសំណើនាំចេញ ម្រេច មានប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថាកិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការឱ្យបានពេញពេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឱ្យបានជាប្រយោជន៍ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថា…
-
អភិបាលខេត្តព្រះសីហនុស្នើឱ្យពលរដ្ឋថែរក្សាបរិស្ថាន ខណៈភ្ញៀវបានកើនឡើងបន្តិច
អភិបាលខេត្តព្រះសីហនុលោកចំរើនបានបញ្ជាក់ថាក្នុងរយៈពេល៣ សប្តាហ៍ចុងក្រោយនេះមានភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ក្នុងខណៈពេលដែលជំងឺកូវីដបានធូរស្រាល។សក្ដានុពលពីខេត្តព្រះសីហនុដែលមានឆ្នេរប្រមាណជិត ១០ គីឡូម៉ែត្រដែលគ្រប់គ្រងដោយរដ្ឋតែម្ដងគឺពីឆ្នេរអូរឈើទាលទៅដល់ឆ្នេរជំទាវម៉ៅ គឺជាសុណានៅពលដែលធ្វើឲ្យមានទេសចរទៅទស្សនា។ ក្នុងនោះបញ្ហាអនាម័យបរិស្ថានគឺជាបញ្ហាមួយចោទដែលអ្នកទេសចរបានបន្សល់ទុកនៅតាមកន្លែងដែលទស្សនាកម្សាន្ត។ ហេតុដូចនេះហើយអភិបាលខេត្តព្រះសីហនុលោកគួចចំរើនអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាននៅក្នុងខេត្តដើម្បីរក្សាសោភ័ណភាពខេត្តដ៏ស្រស់ស្អាតដែលជាតារារះទិសនិរតីរបស់កម្ពុជា។
-
ព្រឹកនេះ! កម្ពុជា-ចិនចុះហត្ថលេខានាំចេញស្វាយចំនួន៥០ម៉ឺនតោន
នៅថ្ងៃអង្គារទី៩ ស្អែកនេះ រដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងកសិកម្មនឹងចុះហត្ថលេខាជាមួយជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជាក្នុងការនាំផ្លែស្វាយស្រស់គុណភាពខ្ពស់ចំនួន៥០ម៉ឺនតោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារប្រទេសចិន។ ពិធីចុះហត្ថលេខាគឺធ្វើឡើងនៅក្រសួងកសិកម្ម។ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀតបន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ស្ថានទូតចិន៖ “កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន៥០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំហើយនឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ”។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វ៉េង សាខុន បានប្រាប់សារព័ត៌មានក្នុងស្រុកថា បន្ទាប់ពីមានកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិនដោយផ្ទាល់ ទីបំផុតភាគីទាំង២ បានសម្រេចជាលទ្ធផលហើយ។ បើតាមរដ្ឋមន្ត្រីដដែល នេះជាជោគជ័យលើកទី២លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិន។ ក្រៅពីផ្លែស្វាយនេះ កម្ពុជាក៏កំពុងចរាចរណ៍ជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិនដោយផ្ទាល់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។ របាយកាណ៍រស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅរយៈពេល៥ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ (តួលេខផ្លូវការ) បាន ៤៤,០៩៩ តោន កើនឡើងប្រមាណ ១៤,៨៨៥តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ…
-
វិបត្តិកូវីដ១៩៖ ទំនិញកសិកម្មកម្ពុជាខ្លះ នាំចេញថយចុះជិត១០០ ខណៈទំនិញខ្លះមានតម្រូវការកើនឡើង
ក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២០នេះ ពោលគឺក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ១៩ នៅក្នុងពិភលោក ក៏ដូចជាកម្ពុជា ការនាំចេញផលិតផលម្សៅដំឡូងមី បានធ្លាក់ចុះប្រមាណ៩៧.៣០ភាគរយ ខណៈការនាំចេញ ផ្លែចេកស្រស់បានកើនឡើងដល់១៧៦ភាគរយធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការឲ្យដឹងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនៅថ្ងៃទី០៣ ខែមិថុនានេះ។ លោក វេង សាខុន បានឲ្យដឹងថាលទ្ធផលនៃការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ (ក្នុងដំណាក់កាលនៃការរីករាលដាលសកលនៃមេរោគកូវិដ ១៩) សម្រេចបានដូចខាងក្រោម៖ ម្សៅដំឡូងមីនាំចេញបាន ១០ ២៧២ តោន ថយចុះប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង -៩៧,៣០% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៣៨១ ៧០០ តោន ។ ខណៈ ការនាំចេញ ផ្លែចេកស្រស់បាន ១២១ ៤១៥តោន កើនឡើងប្រមាណ ៧៦ ៨៩៧ តោន ស្មើនឹង ១៧២,៧៣%…
-
សហព័ន្ធស្រូវអង្ករថាការនាំចេញអង្ករទៅអឺរ៉ុបមានសន្ទុះកើនឡើងខ្ពស់
សហព័ន្ធស្រូវអង្ករ កាលពីថ្ងៃទី១ ខែមិថុនា បានឲ្យដឹងថា ទោះបីអង្ករកម្ពុជាត្រូវបង់ពន្ធនាំចូលលើទឹកប្រាក់ចំនួន១៥០អឺរ៉ូ ក្នុងមួយតោនក៏ដោយ ក៏កំណើននាំចេញទៅសហគមន៍អឺរ៉ុបមានសន្ទុះឡើងខ្ពស់ជាង៥១ភាគរយ។ ខណៈការនាំចេញអង្ករក្នុងរយៈពេល៥ខែ កើនឡើង៤២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ សហព័ន្ធស្រូវអង្ករបានឲ្យដឹងថានៅអឺរ៉ុបប្រទេសបារាំងជាប្រទេសដែលធំជាងគេបង្អស់ គឺមានបរិសមាណជាង ៤៥ពាន់តោន បន្ទាប់ពីប្រទេសហូឡង់ ១៤ពាន់ ហើយលំដាប់លេខ៣ គឺប្រទេសអង់គ្លេស ជាង ៩៧០០តោន បណ្តាប្រទេសនៅក្នុងអាស៊ានជាពិសេស ម៉ាឡេស៊ី ព្រយយណា និងសិង្ហបុរីមានជាង៤៥ភាគរយ បណ្តាប្រទេសផ្សេងៗមានចំនួន៧៩ភាគរយ ហើយប្រទេសចិនមានកំណើន២៥ភាគយរផងដែរ។ ប្រភពដដែលឲ្យបានឲ្យដឹងថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ទទួលបានចំណូលជាង ២៤១លានដុល្លារ តាមរយៈការនាំចេញ ៣៥៦,០៩៧តោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ ដែលមានកំណើនជាង៤២ភាគរយ ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០,១៧២តោន។ ប្រទេសចិនបានគ្រប់គ្រងចំនួន៣៨ភាគរយ នៃទីផ្សារនាំចេញរបស់កម្ពុជា។ បន្ទាប់គឺបណ្តាប្រទេសនៅក្នុងអឺរ៉ុបមានចំនួន ៣៤ភាគរយ បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន មានចំនួន១៣ភាគរយ និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក មានចំនួន១៥ភាគរយ៕
-
នាយករដ្ឋមន្ត្រី៖ អចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារកំពុងមានហាងឆេង
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១ ខែមិថុនានេះ បានអះអាងថា តម្លៃអចលនទ្រព្យនៅកម្ពុជាមានហាងឆេងចាប់ពីតម្លៃ៧ម៉ឺនដុល្លារចុះក្រោមកំពុងមានហាងឆេងក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ បើតាមលោកនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋបានកំពុងជាវអចលនទ្រព្យដែលមានតម្លៃរហូតដល់៥០ម៉ឺនដុល្លារផង ប៉ុន្តែមូលហេតុដែលធ្វើឱ្យអចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារមានហាងឆេងខ្ពស់ព្រោះរដ្ឋមិនតម្រូវឱ្យបង់ពន្ធនោះឡើយ។ សូមបញ្ជាក់ថាស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាបានរើបៗឡើងវិញចាប់ពីក្រោយពិធីបុណ្យចូលឆ្នាំខែ្មរដែលជាពេលវេលាដែលកម្ពុជាប្រកាសបិទរាជធានីខេត្តក្នុងអំឡុងពេលចូលឆ្នាំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕
-
ក្រុមមីក្រូហិរញ្ញវត្ថុ៖ នៅទទួលដុល្លារប្រភេទតូច ប៉ុន្តែលើកទឹកចិត្តការប្រើប្រាក់រៀល
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី៣០ ខែឧសភានេះ បានប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហើយទន្ទឹមនឹងនេះ សមាគមក៏បញ្ជាក់ចំពោះសាធារណជនឱ្យបានជ្រាបថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច។ ប៉ុន្តែទន្ទឹមនឹងនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមចូលរួមលើកទឹកចិត្តដល់សាធារណជនឱ្យប្រើប្រាស់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ៕
-
អគ្គនាយកផ្សារមូលបត្រកម្ពុជា៖កម្ពុជាចំណេញច្រើនពេលកាត់បន្ថយចាយដុល្លារ
អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហុង សុខហួរ បានពន្យល់ថា ការប្រើប្រាក់រៀលជំនួសប្រាក់ដុល្លារ ធ្វើឱ្យកម្ពុជាចំណេញច្រើនណាស់។ បើតាមអគ្គនាយករូបនេះ ចំណេញយ៉ាងហោច៥ចំណុច។ ទី១បើកម្ពុជាយកមាសឬក៏ទំនិញឬក៏សេវានានាទៅលក់នៅបរទេសដើម្បីទទួលបានក្រដាសប្រាក់ដុល្លារដែលមានតម្លៃផលិតត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយសន្លឹក។ ដូច្នេះបើកម្ពុជា[យើង]ប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារកាន់តែតិច គឺកម្ពុជាខាតកាន់តែតិច។ ទី២ នៅកម្ពុជា មានសាច់ប្រាក់ដុល្លារចរាចរច្រើនលើសលប់ដែលសាច់ប្រាក់នេះ អត់បានផ្ដល់ជាការប្រាក់ឬប្រាក់ចំណេញដល់កម្ពុជាទេ។ បើកម្ពុជា [យើង] ប្រើប្រាស់ប្រាក់រៀលទាំងស្រុងវិញនោះ យើងនឹងនៅសល់ប្រាក់ដុល្លាររាប់ពាន់លាន$ សម្រាប់សន្សំយកការប្រាក់ ឬវិនិយោគ ឬប្រើប្រាស់ឲ្យមានប្រយោជន៍ជាងប្រើជាមធ្យោបាយទូទាត់។ ដោយឡែកទី៣ ការប្រើប្រាក់រៀលជាទូទៅ អនុញ្ញាតឲ្យធនាគារកណ្ដាល (ធនាគារជាតិនៃកម្ពុជា) អាចប្រើប្រាស់នយោបាយរូបិយវត្ថុដើម្បីជះឥទ្ធិពលលើអត្រាការប្រាក់នៅលើទីផ្សារ និងជំរុញ ឬគ្រប់គ្រងសេដ្ឋកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព។ លោកបន្តជាឧទាហរណ៍ថា រដ្ឋាភិបាលតែងចង់បន្ទាបអត្រាការប្រាក់ទីផ្សារ ឬបង្កើនបរិមាណសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច នៅពេលចង់ជំរុញសេដ្ឋកិច្ច»។ ចំណុចទី៤ ប្រាក់រៀល មានស្ថិរភាពជាងរូបិយបណ្ណភាគច្រើន នៅលើពិភពលោក ពីព្រោះ អត្រាប្ដូរប្រាក់ជាមធ្យម គឺ ៤០៥០៛ ក្នុង ១ដុល្លារ ហើយប្រែប្រួលមិនដល់ ២% ផង រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយ។ ដូច្នេះ ប្រាក់រៀល អាចធានាបាននូវអំណាចទិញ និងមិនបង្កនូវចំណាយប្ដូរប្រាក់ បើកម្ពុជាប្រើប្រាស់ប្រាក់រៀលជាទូទៅនោះ។…