-
អាជ្ញាធរខណ្ឌចំការមនចុះបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្នុងសង្កាត់ផ្សារដេីមថ្កូវ ឃាត់ម្ចាស់ទីតាំងម្នាក់យកទៅសួរនាំ

-
«សារព័ត៌មានអន្តរជាតិផ្សាយថា ទំលាប់នៃការដាក់សំពាធមកលើ ប្រទេសកម្ពុជា ពិតជា មិនអាចទទួលយកបានទេ» (ឃ្លីបវីដេអូ)

-
២០ តុលា ២០២១

១. ៩ខែ ឆ្នាំ២០២១ ការនាំចេញ និងនាំចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ មានតម្លៃ ១,៥ពាន់លានដុល្លារ កើនជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ២. កម្ពុជា និងប្រទេសចំនួន ២៦ទៀត បានដាក់ញ្ញត្តិមួយទៅគណៈកម្មការសភាអាមេរិក ដើម្បីជំរុញឱ្យបន្តផ្តល់នូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ឱ្យបានឆាប់ៗ – ថ្មីៗ ៣. គណៈកម្មការទន្លេមេគង្គរកឃើញថា ១១ទីតាំង នៅកម្ពុជា មានពលរដ្ឋកំពុងនេសាទហួសកម្រិត និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់ជលផល នៅអាងទន្លេមេគង្គ – RFI ៤. កម្មវិធីមួយដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) គ្រោងទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ពីក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ១០ដុល្លារ ក្នុងមួយបន្ទះ ដើម្បីចែកចាយដល់ប្រទេសក្រីក្រ – Reuters ៥. កូរ៉េខាងត្បូង នឹងពិចារណាបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច នៅក្នុងចំណោមវិធានការរារាំងកម្មវិធីនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងជើងយល់ព្រមត្រឡប់មករកតុចរចាវិញ – Xinhua
-
ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

-
អ្នកវិទ្យាសាស្ត្រ កំពុងអន្ទះសារក្នុងការតាមដានវ៉ារ៉្យង់ដែលវិវត្តចេញពីវ៉ារ៉្យង់ Delta និងជាវ៉ារ៉្យង់មួយដែលរីករាលដាលយ៉ាងខ្លាំងនៅប្រទេសអង់គ្លេស

អនុប្រភេទ AY.4.2 នេះ ទើបតែត្រូវបានទទួលស្គាល់ ដោយអ្នកជំនាញខាងរោគសាស្រ្តវិទូ ដែលសិក្សាតាមការវិវត្តហ្សែននៃវ៉ារ៉្យង់ Delta ខណៈដែលវត្តមានវ៉ារ៉្យង់នេះមានប្រមាណជិត ១០%នៃករណីឆ្លងសរុបនៅក្នុងប្រទេសអង់គ្លេសទៅហើយ។ លោក Jeffrey Barrett នាយកនៃគំនិតផ្តួចផ្តើមការសិក្សាហ្សែនកូវីដ១៩ នៅវិទ្យាស្ថាន Wellcome Sanger Institute នៅ Cambridge និងលោក Francois Balloux នាយកនៃវិទ្យាស្ថាន Genetics Institute នៅសាកលវិទ្យាល័យទីក្រុង London បាននិយាយថា អនុប្រភេទ AY.4.2 នេះអាចមានសមត្ថភាពចម្លងពី ១០%-១៥% ខ្លាំងជាង វ៉ារ្យ៉ង់ Delta ទៅទៀត។ ល្បឿននៃការចម្លងនេះអាចបណ្ដាលឱ្យមានអត្រានៃអ្នកសម្រាកក្នុងមន្ទីរពេទ្យ និងការស្លាប់នៅអង់គ្លេស កើនឡើងខ្ពស់ជាងប្រទេសផ្សេងៗទៀតក្នុងអឺរ៉ុបខាងលិច។ ប្រភព៖ FT
-
ទោះបីជារុស្ស៊ី ចិន និងប៉ាគីស្ថានមានឆន្ទៈផ្ដល់ជំនួយមនុស្សធម៌ និងការគាំទ្រផ្នែកសេដ្ឋកិច្ចដល់អាហ្វហ្កានីស្ថាន ប៉ុន្តែរុស្ស៊ីនៅមិនទាន់ទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការនោះទេ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា រុស្ស៊ីបានផ្អាកការទទួលស្គាល់ក្រុមតាលីបង់ជាផ្លូវការ រហូតដល់ពេលដែលពួកគេអាចបំពេញការសន្យាថានឹងបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្រប់ភាគី និងគ្រប់ជនជាតិនៅពេលដែលពួកគេដណ្ដើមការគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន។ ក្រុមអ្នករិះគន់បាននិយាយថា អតីតក្រុមឧទ្ទាមនេះ គឺកំពុងក្បត់ការសន្យាជាច្រើនរបស់ពួកគេជុំវិញបញ្ហាសិទ្ធមនុស្ស សិទ្ធស្ត្រី សិទ្ធជនជាតិភាគតិច និងការបង្ក្រាបទៅលើអតីតសត្រូវ។ ប្រភព៖ Reuters
-
ការវេចខ្ចប់រូបសិល្បៈចំនួន៨ ដើម្បីយកទៅតាំងពិព័រណ៍នៅសហរដ្ឋអាមេរិច

-
ច្បាប់ស្ដីពី វិសោធនកម្មមាត្រា ១៨ថ្មី នៃច្បាប់ស្ដីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា (២០២១)

-
រដ្ឋសភាកម្ពុជា និងសហព័ន្ធសន្តិភាពសកល ចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួន២ ដើម្បីសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២

-
ហេតុអ្វីត្រូវវិនិយោគនៅកម្ពុជា?
