-
ខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing សម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនានារបស់ខ្លួន

អាស៊ានបានសម្រេចថានឹងមិនអញ្ជើញប្រមុខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing សម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនានារបស់ខ្លួន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៦-២៨ តុលាខាងមុខនេះទេ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការប្រជុំអាស៊ានថ្នាក់រដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី១៥ តុលាកន្លងទៅ។ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសអាស៊ានមួយរូបប្រចាំការនៅរាជធានីបាងកកថា នេះជាទណ្ឌកម្មរបស់មាគ៌ាអាស៊ានទៅលើសមាជិកគ្រួសារណាដែលមិនស្ដាប់បង្គាប់។ ការសម្រេចចិត្តមួយនេះជារឿងកម្រមួយរបស់អាស៊ាន ដែលកន្លងមកស្ថាប័នអន្ដរជាតិមួយនេះច្រើនតែប្រកាន់យកគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិករបស់ខ្លួន។ ដោយមើលឃើញថា ភាគីនានាដែលរួមមានទាំងភាគីរដ្ឋាភិបាលយោធា និងភាគីរដ្ឋាភិបាលរួបរួមជាតិ (NUG) បានបញ្ចេញយោបល់ប្រជែងគ្នាពីភាពស្របច្បាប់ក្នុងការដឹកនាំមីយ៉ាន់ម៉ា អង្គប្រជុំទាំងមូលក៏សម្រេចថានឹងអញ្ជើញ “តំណាងមិនមែនមកពីជួរថ្នាក់ដឹកនាំនយោបាយ” ឱ្យអង្គុយលើកៅអីតំណាងមីយ៉ាន់ម៉ាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។ យ៉ាងណាមិញ ក្រុមអ្នកជំនាញនៅតែចោទជាសំណួរនានាទៅកាន់អាស៊ាន ជាពិសេសគឺនរណាដែលសាកសមជា “តំណាងមិនមែនមកពីជួរថ្នាក់ដឹកនាំនយោបាយ” មកពីមីយ៉ាន់ម៉ា។ ប្រភព៖ Asia Nikkei
-
ឪពុកម្ដាយអាហ្វហ្កានីស្ថានមួយចំនួនបានបង្ខំចិត្តលក់កូនៗរបស់ពួកគេដើម្បីសងបំណុល ខណៈដែលភាពក្រីក្រកំពុងកើនឡើងក្នុងអាហ្វហ្កានីស្ថាន បន្ទាប់ពីការចូលកាន់អំណាចរបស់ក្រុមតាលីបង់

ជាក់ស្ដែង ស្ត្រីសម្អាតផ្ទះឈ្មោះ Saleha បានលក់កូនស្រីអាយុ៣ឆ្នាំ ទៅឱ្យម្ចាស់បំណុល ដើម្បីដោះស្រាយបំណុលចំនួន ៥៥០ ដុល្លារ។ យោងតាមកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UDNP) បន្ទាប់ពីការចូលកាន់អំណាចរបស់ក្រុមតាលីបង់ អាហ្វហ្កានីស្ថានកំពុងឈានទៅរក “ភាពក្រីក្រសកល” ដែលអត្រាភាពក្រីក្រនឹងកើនដល់ ៩៧-៩៨% ក្នុងរយៈពេលខាងមុខ។ កត្តាដ៏ធំមួយនោះដែលជំរុញឱ្យស្ថានភាពក្រីក្រនៃប្រទេសអាហ្វហ្កានីស្ថានកាន់តែដុនដាបនោះ គឺការសម្រេចរបស់រដ្ឋាភិបាលអាមេរិកក្នុងបង្កកទ្រព្យបម្រុងរបស់ធនាគារកណ្ដាលអាហ្វហ្កានីស្ថានប្រមាណ ១០ ពាន់លានដុល្លារ ក្នុងបំណងដាក់កំណត់លើធនធានរបស់តាលីបង់ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា ការសម្រេចចិត្តនេះចុងក្រោយនឹងប៉ះពាល់ដល់ប្រជាជនអាហ្វហ្កានីស្ថានដោយផ្ទាល់។ ប្រភព៖ Yahoo News
-
តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានសុពលភាពដល់ពេលបច្ចុប្បន្នដែរឬទេ?

-
សូមអញ្ជើញតាមដានការផ្សាយផ្ទាល់តាមរយៈទំព័រហ្វសប៊ុកផ្លូវការ

-
ភូមិសាស្រ្តស្រុកកោះញែក ខេត្តមណ្ឌលគិរី ទឹកភ្លៀងបានបង្កឱ្យទន្លេស្រែពក និងអូរច្បារ បានហក់ឡើងហៀរលើមាត់ច្រាំង

-
ចេកពងមាន់ត្រូវបានកំណត់ជាផ្លែឈើនិមិត្តរូបជាតិខ្មែរ

ផ្លែចេកពងមាន់ អាចធ្វើជាឱសថក្នុងការព្យាបាលរោគដូចជាជម្ងឺទល់លាមក រលាកក្រពះ រលាកពោះវៀន ក្អួតចង្អោរ ខ្វះឈាម ធាត់ ជម្ងឺធ្លាក់ទឹកចិត្ត ជម្ងឺបេះដូង និងជម្ងឺផ្សេងៗមួយចំនួនទៀត ព្រមទាំងជួយបង្កើនសំណើម នៅលើស្បែក។ សំបករបស់វា អាចជួយបន្សាបការឈឺចាប់ រោល ឬហើម ពេលមានសត្វល្អិតទិច ឬ ខាំ។ ដើមរបស់វាផ្តល់ផលប្រយោជន៍ជាច្រើនទៀត។ ប្រភព៖ Neth Pheaktra
-
ជីវៈចំរុះនៅដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ខេត្តព្រះវិហារ 🇰🇭

-
របាយការណ៍នៅថ្ងៃទី១៦ តុលា

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៥៨នាក់, ជាសះស្បើយ ៤០៥នាក់, ស្លាប់ចំនួន ២៤នាក់

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
