-
មនុស្ស ១៥នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៥ ខែតុលា

ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៥នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១៤ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣.២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។
-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ថ្លែងថា យានយន្ត ៨៩៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១

-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបងថ្មី ជំនួសឯកឧត្តម ងួន រតនៈ

មានប្រសាសន៍ថ្លែងទៅកាន់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបង សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងកោតសរសើរចំពោះសមិទ្ធផលនានា និងស្នាដៃដែលគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ក្រោមការដឹកនាំ របស់ ឯកឧត្តម ងួន រតនៈ
-
១៥ តុលា ២០២១

១. ៩ខែ ឆ្នាំ២០២១ ការនាំចេញកសិផលមានចំនួន ៥,៩៣លានតោន ដែលអាចរកចំណូលបានជាង ៣ពាន់លានដុល្លារ និងនាំចេញទៅកាន់ ៩០ប្រទេស ក្នុងនោះវៀតណាម និងថៃជាទីផ្សារធំៗ – កោះសន្តិភាព ២. ក្រុមអ្នកវិនិយោគចិន កំពុងសិក្សាឱកាសវិនិយោគក្នុងវិស័យកសិកម្ម តាមរយៈការបង្កើតរោងចក្រកែច្នៃត្រីនៅក្នុងខេត្តកំពង់ឆ្នាំង ដែលអាចចូលរួមចំណែកដោះស្រាយបញ្ហាតម្លៃ និងការកក់ស្ទះត្រីនៅក្នុងស្រះ – FN ៣. ឧទ្យានបន្ទះសូឡាដ៏ធំមួយ នៅក្នុងខេត្តបន្ទាយមានជ័យ ទទួលបានពានរង្វាន់ឆ្នើម Best New Utility of Its Kind ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ IFM របស់អង់គ្លេស – AMS Economy ៤. អ្នកដំណើរមកពីអង់គ្លេស អាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងចិន ដែលចាក់វ៉ាក់សាំងរួចរាល់នឹងអនុញ្ញាតឱ្យចូលប្រទេសថៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡ័កនោះទេ បើពួកគេតេស្តអវិជ្ជមានមុនពេលមកដល់ – Bangkok Post ៥. កងទ័ពជើងទឹកអាមេរិកថា ទាហានដែលបដិសេធមិនចាក់វ៉ាក់សាំង នឹងត្រូវបណ្តេញចេញពីកងកម្លាំងនៅមុនថ្ងៃផុតកំណត់ចាក់វ៉ាក់សាំងថ្ងៃទី២៨ វិច្ឆិកា ដោយហេតុថាវ៉ាក់សាំងកូវីដ១៩ឥឡូវ…
-
ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 🇰🇭

-
ក្រុមហ៊ុននេះផលិតកាបូបស្ពាយឈ្មោះ aNY bag ដែលសំដៅលើពាក្យ New York ហើយកាបូបនេះគឺត្រូវបានកែច្នៃពីថង់សម្រាមប្លាស្ទិក

ក្រុមហ៊ុន Park Avenue International របស់អាមេរិក បានចាប់ដំណើរការតាំងពីឆ្នាំ ១៩៨២ មកម៉្លេះ។ ក្រុមហ៊ុននេះផលិតកាបូបស្ពាយឈ្មោះ aNY bag ដែលសំដៅលើពាក្យ New York ហើយកាបូបនេះគឺត្រូវបានកែច្នៃពីថង់សម្រាមប្លាស្ទិក។ គេត្រូវការថង់សម្រាមប្លាស្ទិកចំនួន ៩៥ថង់ក្នុងការត្បាញកាបូបមួយ។ គេលាយថង់ប្លាស្ទិកចូលគ្នា ដោយប្រើប្រដាប់បិទកម្ដៅ ហើយកាត់វាជាបន្ទះវែង។ ថង់ប្លាស្ទិកដែលទន់ ត្រូវលាយជាមួយថង់ប្លាស្ទិករឹង ដើម្បីរក្សាភាពធន់នៃកាបូប។ បន្ទាប់មក គេមូរវាជាដុំដូចដុំអំបោះ ហើយត្បាញបញ្ចូលគ្នាដោយដៃ។ ចុងក្រោយ គេត្រូវដេរគែម និងដេរភ្ជាប់ដៃកាបូប។ គេត្រូវចំណាយពេលយ៉ាងតិច ៤ម៉ោង ក្នុងការផលិតកាបូបចំនួន ១។ កាបូបនេះអាចផ្ទុកទម្ងន់បានពី ២២-៣៤គីឡូក្រាម ហើយមានតម្លៃ ១៣៣ដុល្លារ។ សព្វថ្ងៃ ក្រុមហ៊ុននេះបានលក់ចេញជាង ៣០០ កាបូបនៅទូទាំងទីក្រុងញូវយ៉ក។ 🎥 Business Insider
-
របាយការណ៍នៅថ្ងៃទី១៤ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ២៦៥ករណី និងជាសះស្បើយ ៤៩៩នាក់។ អ្នកឆ្លងសរុប ១១៦ ១៤០នាក់ អ្នកជាសះស្បើយ ១១០ ១៥៤នាក់ អ្នកស្លាប់ ២ ៦១០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១៥នាក់ ឃាត់រថយន្ដ ១គ្រឿង ពិន័យជាប្រាក់ ៧ ៨០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៥ តុលា ២០២១
-
លទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦ របស់សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុង Nur-Sultan

-
ពេជ្រ ប៊ុន សិទ្ធ ថា ប៉ះកាន់ ម៉េងហុង ថ្ងៃអាទិត្យនេះ បើ វាយតទល់ដោយមិនថយដូចគ្នានឹងកក្រើកសង្វៀន

-
ភាពជាអ្នកដឹកនាំត្រូវប្រកាន់ភ្ជាប់នូវឥទ្ធិពលចំនួន៣ទើបគេគោរពកោតសសើរ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់ មន្ដ្រី និងគ្រូអប់រំកាយ និងកីឡាខេត្តកែប នៅក្នុងពិធីបទ វគ្គរដ្ឋបាលកីឡា នាល្ងាចថ្ងៃ ទី១៤ ខែ តុលា តាមប្រព័ន្ធព័ន្ធ Zoom ថា ក្នុងភាពជាអ្នកដឹកនាំត្រូវតែប្រកាន់ភ្ជាប់នូវគុណតម្លៃនៃចំនួន៣សំខាន់ៗ គឺ ទី១-ឥទ្ធិពលសុខភាពរាង្គកាយ ត្រូវមានសុខភាពល្អ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត បញ្ញា ស្មារតី។ ទី២-ឥទ្ធិពលចំណេះជំនាញ ត្រូវមានចំណេះដឹងទូទៅ និងជំនាញច្បាស់លាស់ តាមរយៈការខិតខំរៀនសូត្រ និងដុះខាត់ជំនាញបន្ថែម។