-
សហព័ន្ធកីឡារាំកម្ពុជា ដាក់គោលដៅប្រជែងមេដាយមាស ពីព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

-
ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យខូចខាត សម្ភារៈប្រើប្រាស់អស់ទាំងស្រុង

-
សម្តេចពិជ័យសេនា ទៀ បាញ់ ៖កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយក្រសួងការពារជាតិម៉ាឡេស៊ី

ភ្នំពេញៈ ថ្លែងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្នុងជំនួបសន្ទនាជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី Dato Seri Hishamudin Bin Tun Hussein រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីតាមរយៈប្រព័ន្ធទូរគមនាគមន៍ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យការពារជាតិសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថាកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយក្រសួងការពារជាតិម៉ាឡេស៊ីឲ្យកាន់តែប្រសើរឡើង
-
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដែលយាងសោយព្រះទីវង្គត់គម្រប់ខួប៩ឆ្នាំ
អាជ្ញាធរខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត នៃប្រជារាស្ត្រខ្មែរ ដែលព្រះអង្គបានយាងសោយទីវង្គត់អស់គម្រប់ខួប៩ឆ្នាំ។ ពិធីប្រារព្ធបានធ្វើឡើងនៅមុខសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីក្រុមការងារអ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សា រដ្ឋបាលខេត្ត មន្ត្រីរាជការជុំវិញខេត្តនិងកងកម្លាំងទាំងបីប្រភេទផងដែរ។ រដ្ឋបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានថ្លែងថា ការប្រារព្ធពិធីនេះឡើងគឺដើម្បីបង្ហាញនូវការគោរពស្រឡាញ់ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជានុរាស្ត្ររបស់ព្រះ អង្គ។ ការសម្រួមកាយវាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដោយមានវត្តមានរបស់ ឯកឧត្តម លោកជំទាវជាសមាជិកក្រុម ប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងមានការចូលពីមន្ត្រីរាជការ គ្រប់ស្ថាប័ននានាក្នុងខេត្ត រួមនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តនាពេលនេះគឺជាការគោរពព្រះវិញ្ញាណក្ខន្ធ រំលឹកថ្វាយចំពោះព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តសីហនុ ក្នុងការរំលឹកនូវគុណូបការៈរបស់ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុក នូវស្នាព្រះហស្ថនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាពិសេសនោះគឺជោគជ័យនៃកម្ពុជាក្នុងការដណ្តើមយក ឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេះនាឆ្នាំ១៩៥១…
-
Raheem Sterling បង្ហាញអារម្មណ៍ចង់ចាកចេញពី Man City

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សម្តេចតេជោសច្ចាថាការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ

-
ប៉ូលីសកេនយ៉ា ចាប់ខ្លួនប្តីរបស់ Tirop សង្ស័យពាក់ព័ន្ធអំពើមនុស្សឃាតរបស់នាង

-
ចងចាំជានិច្ច ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ 🙏🏻💐

-
ថ្ងៃទី១៥ តុលា ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន
