-
ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ជួបពិភាក្សាការងារជាមួយ ទីប្រឹក្សាមេរោគអេដស៍ និងហិរញ្ញប្បទានសុខាភិបាលរបស់អង្គការ និងជាអ្នកគ្រប់គ្រងថ្មីនៃគម្រោង LHSS

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”

-
១៤ តុលា ២០២១

១. គម្រោងប្រព័ន្ធដឹកជញ្ជូនត្រជាក់សូឡា Cold Chain Logistic System ដែលផ្តួចផ្តើមឡើងដោយ USAID នឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឱ្យកាន់តែល្អប្រសើរ – AMS Economy ២. អាជ្ញាធរ ប្រចាំ ខេត្ត រតនគិរី សៀមរាប បាត់ដំបង និងកំពង់ចាម បាន រកឃើញ ស្ថានីយ / ដេប៉ូ ប្រេងឥន្ធនៈ ចំនួន ១៧ទីតាំង បន្ថែមទៀត មិន អនុលោមតាម ច្បាប់ ខណៈ ផលិតផល ធ្វើ ពី ទឹកដោះគោ និង នំ ជាង ២តោន ត្រូវបាន ដកហូត – ភ្នំពេញបុស្តិ៍ ៣. ៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ២ ១១១លានដុល្លារ…
-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩

-
ល្បឿននៃកំណើនតម្លៃទំនិញប្រើប្រាស់របស់អាមេរិកកើនឡើងខ្ពស់នៅក្នុងខែកញ្ញា

ល្បឿននៃកំណើនតម្លៃទំនិញប្រើប្រាស់របស់អាមេរិកកើនឡើងខ្ពស់នៅក្នុងខែកញ្ញា។ សម្ពាធអតិផរណាបានបង្កើនតម្លៃអាហារ និងថាមពល ក្នុងកំឡុងពេលដែលមានការរឹតបន្តឹងខ្សែសង្វាក់ផ្គត់ផ្គង់។ តាមទិន្នន័យរបស់ការិយាល័យស្ថិតិការងារ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) កើនឡើង ៥,៤% នៅក្នុងខែកញ្ញាបើធៀបនឹងឆ្នាំមុន ដែលទិន្នន័យនេះខ្ពស់ជាងការព្យាករណ៍ចំនួន ០,១%។ អ្នកសេដ្ឋកិច្ច និងអ្នកតាក់តែងគោលនយោបាយជជែកវែកញែកគ្នាអំពីវិសាលភាពនៃការតម្លើងថ្លៃទំនិញប្រើប្រាស់នឹងបន្ដផ្លាស់ប្តូរ ហើយអាចរាលដាលលើសពីវិស័យដូចជារថយន្ត និងការធ្វើដំណើរឬយ៉ាងណា។ ខណៈដែលប្រធានធនាគារកណ្តាលលោក Jay Powell ប្រកាន់ទស្សនៈរបស់លោកថា សម្ពាធអតិផរណានឹងថយចុះតាមពេលវេលា លោកក៏បានទទួលស្គាល់ថា ភាពធ្ងន់ធ្ងរនៃការជាប់គាំងខ្សែសង្វាក់ផ្គត់ផ្គង់ដែលធ្វើឱ្យសម្ពាធតម្លៃបន្តកើនឡើង បានធ្វើឱ្យធនាគារកណ្តាលអាមេរិកភ្ញាក់ផ្អើល។ ប្រភព៖ FT
-
ប្រធានាធិបតីរុស្សីលោក Vladimir Putin បានថ្លែងថា ប្រទេសរបស់លោកមិនបានប្រើប្រាស់ការនាំចេញឧស្ម័នធម្មជាតិជាអាវុធប្រឆាំងសហភាពអឺរ៉ុបទេ

ប្រធានាធិបតីរុស្សីលោក Vladimir Putin បានថ្លែងថា ប្រទេសរបស់លោកមិនបានប្រើប្រាស់ការនាំចេញឧស្ម័នធម្មជាតិជាអាវុធប្រឆាំងសហភាពអឺរ៉ុបទេ ហើយលោកត្រៀមខ្លួនក្នុងការជួយសហភាពអឺរ៉ុបក្នុងវិបត្តិថាមពលរបស់ពួកគេ។ ការចោទប្រកាន់ថា រុស្សីកំពុងរារាំងការផ្គត់ផ្គង់ទៅអឺរ៉ុបគឺជា “ការរអ៊ូរទាំដែលជំរុញដោយនយោបាយ” ហើយគ្មានអំណះអំណាងដែលគាំទ្រគំនិតថារុស្ស៊ីបានប្រើប្រាស់ថាមពលជាអាវុធមួយប្រភេទនោះឡើយ។ ផ្ទុយទៅវិញ រុស្ស៊ីកំពុងពង្រីកការផ្គត់ផ្គង់ទៅអឺរ៉ុប។ លោកបានដាក់កំហុសវិបត្តិថាមពលនេះទៅលើអឺរ៉ុបផ្ទាល់ ដោយសារពួកគេមិនបានបំពេញបន្ថែមស្ដុកឧស្ម័នបម្រុងកាលពីរដូវក្ដៅ ដែលនាំឱ្យមានកង្វះនៅរដូវត្រជាក់ ហើយធ្វើឱ្យតម្លៃកើនឡើង។ ប្រភព៖ CNBC
-
អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលចរន្តនៅថ្ងែ ១៤-១៧ តុលា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

-
Man Utd ចង់ចុះហត្ថលេខាលើខ្សែការពារស្តាំរបស់ Rangers ដែលជា រ៉ាដាផ្ទេររបស់ Everton ក្នុងតម្លៃ ១០ លានផោន

-
ម្ចាស់មេដាយសំរឹទ្ធជើងឯកពិភពលោករត់ប្រណាំងចម្ងាយឆ្ងាយ Tirop ត្រូវបានគេចាក់សម្លាប់

-
គណៈកម្មការរៀបចំការប្រកួតទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ជម្រុញផែនការទទួលបដិសណ្ឋាកិច្ចភ្ញៀវមកចូលរួម ដើម្បីសុវត្ថិភាព និងជោគជ័យការទទួលធ្វើជាម្ចាស់ផ្ទះនៅ ខេត្តព្រះស៊ីហនុ
