-
ភូមិឋានកេងកង

-
អតីតអាគារសាលាខេត្តបាត់ដំបងដែលបានសាងសង់ឡើងក្នុងសម័យលោកម្ចាស់ កថាថន ឈុំ ក្នុងកំឡុងឆ្នាំ១៩០៥

-
សម្តេចប្រធានព្រឹទ្ធសភា ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ប្រធានសភាប្រឹក្សា នយោបាយប្រជាជនចិន

-
រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មកពិនិត្យសិក្សា

-
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាមកពិនិត្យសិក្សា

ភ្នំពេញៈគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន ក្នុងនោះក៏មានរបៀបវារៈមួយទាក់ទងនឹងសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានទទួលយកមកប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សាផងដែរ។
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៤

-
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានទឹកប្រាក់សរុប១៤ម៉ឺនដុល្លារ បន្ទាប់ពីឈ្នះកោះហ្គាំទាំងពីរជើង

-
១៣ តុលា ២០២១

១. ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យថ្មីៗនេះ បានធ្វើឱ្យដាច់តួផ្លូវជាកំណាត់ៗចំនួន ១៦ខ្សែ ប្រវែង១ ៩៥០ម៉ែត្រ បាក់សំណង់លូមូល ៣កន្លែង លិចអណ្ដូងស្នប់ ១ ៣៥៨អណ្ដូង បង្គន់អនាម័យពលរដ្ឋ ៧ ៤៥០ និងបង្គន់សាធារណៈ ២៥៣ – ថ្មីៗ ២. គយ សម្រេចបញ្ចុះអត្រាពន្ធចាប់ពី ១០-២០% ចំពោះរថយន្តគ្មានពន្ធ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ សេរ៊ីត្រឹមឆ្នាំ ២០២០ ព្រមទាំងអាករនាំចូល ដែលមានស្រាប់នៅកម្ពុជា – កោះសន្តិភាព ៣. ៩ខែ ឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៤៧១លានដុល្លារ ពីការនាំចេញកង់ ខណៈកម្ពុជាមានរោងចក្រដំឡើងកង់ចំនួន៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង – FN ៤. មេដឹកនាំបណ្តាប្រទេស G20 បានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថាន ក្នុងនោះសហភាពអឺរ៉ុប បានសន្យាផ្តល់កញ្ចប់ថវិកាចំនួន ១,២ពាន់លានដុល្លារ – AFP ៥. ក្រោយការរឹតត្បិតអស់ ១៩ខែ…
-
តើពិភពលោករបស់យើងនឹងទៅជាយ៉ាងណាបើគ្មានស្ត្រី? តើតួនាទីរបស់ស្រ្តីសំខាន់ប៉ុណ្ណាក្នុងការនាំមកនូវសន្តិភាព និងសន្តិសុខ?

កម្ពុជាពិតមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអាស៊ី-អឺរ៉ុបស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ យើងក៏មានមោទនភាពផងដែរដែលបានជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម១២២ប្រទេស ក្នុងការចូលរួមចំណែកបញ្ជូនកងទ័ពមួកខៀវនារីទៅតាមបណ្តាប្រទេសលើពិភពលោក ខណៈដែលចំនួនស្ត្រីនៃអ្នកដោះមីន និងកម្លាំងពលកម្មកាន់តែកើនឡើង។ នេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាចក្ខុវិស័យគោលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងតួនាទីរបស់ពួកគាត់នៅក្នុងសង្គម។ ✍🏽 PSK
-
នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានចោទប្រកាន់ក្រុមបក្សប្រឆាំងថាបានផ្សព្វផ្សាយបំភ្លៃការពិត ជុំវិញបញ្ហាដែលថាប៉ូឡូញអាចនឹងចេញពីសហភាពអឺរ៉ុប (Polexit)

នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានចោទប្រកាន់ក្រុមបក្សប្រឆាំងថាបានផ្សព្វផ្សាយបំភ្លៃការពិត ជុំវិញបញ្ហាដែលថាប៉ូឡូញអាចនឹងចេញពីសហភាពអឺរ៉ុប (Polexit) ទាំងដែលប៉ូឡូញគ្មានបំណងចាកចេញឡើយ។ លោក Morawiecki បានថ្លែងក្នុងអំឡុងកិច្ចប្រជុំកំពូលនៃប្រទេស Visegrad ថា៖ “ក្រុមប្រឆាំងកំពុងព្យាយាមបញ្ចុះបញ្ចូលថា ប៉ូឡូញចង់ធ្វើឱ្យសហភាពអឺរ៉ុបចុះខ្សោយ ដោយការចាកចេញពីសហភាពអឺរ៉ុប។ នេះមិនមែនគ្រាន់តែជាព័ត៌មានក្លែងក្លាយ តែគឺជាការកុហកក្នុងគោលបំណងធ្វើឱ្យសហភាពអឺរ៉ុបថយចុះ”។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងបន្ទាប់ពីសាលាក្តីធម្មនុញ្ញប៉ូឡូញបានសម្រេចថា ផ្នែកខ្លះនៃច្បាប់សហភាពអឺរ៉ុបមិនត្រូវនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់គោលការណ៍សំខាន់នៃការធ្វើសមាហរណកម្មអឺរ៉ុប និងជំរុញឱ្យមានការពិភាក្សាថាប៉ូឡូញអាចចាកចេញពីសហភាពថ្ងៃណាមួយ។ ប្រភព៖ Reuters