-
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា៖កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការតស៊ូ ដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ

ភ្នំពេញៈឯកឧ្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដូចសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋជាច្រើនទៀតដែរ កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការតស៊ូដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ។ កម្ពុជាបានធ្វើដំណើរលើផ្លូវមួយដ៏វែងឆ្ងាយ ហើយតាមបទពិសោធន៍របស់យើងខ្ញុំ សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់ខ្ពស់ឧត្តុងឧត្តមបំផុត ដែលយើងខ្ញុំខឹតខំការពារ និងតស៊ូប្រយុទ្ធប្រឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថា «បដិវត្តន៍ពណ៌»
-
ការជួបសម្តែងការគួរសម និងជម្រាបលានៃលោកជំទាវនាយិកាធនាគារអភិវឌ្ឍអាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា

-
យប់មិញ!

-
កន្លងមកវិស័យទេសចរណ៍បានបំពេញតួនាទីយ៉ាងសកម្ម ជាម៉ាស៊ីនអូសទាញកំណើនសម្រាប់វិស័យសេដ្ឋកិច្ច-សង្គមដ៏ទៃទៀត

កន្លងមកវិស័យទេសចរណ៍បានបំពេញតួនាទីយ៉ាងសកម្ម ជាម៉ាស៊ីនអូសទាញកំណើនសម្រាប់វិស័យសេដ្ឋកិច្ច-សង្គមដ៏ទៃទៀត តាមរយៈឥទ្ធិពលមេគុណសេដ្ឋកិច្ចពី ៤ទៅ៥ដង និងមេគុណឥទ្ធិពលការងារដ៏ខ្ពស់ដោយការងារផ្ទាល់ ១ ក្នុងវិស័យទេសចរណ៍អាចបង្កើតការងារមិនផ្ទាល់ចំនួន ១,៥ (មួយកន្លះ)។ ខ្ញុំសូមលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈការដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចក្នុងវិស័យទេសចរណ៍ កម្មវិធីជំរុញការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍ជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន។ ✍🏽 SPM
-
សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ

-
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេលើពិភពលោក នេះបើតាមគេហទំព័រអន្តរជាតិ Rough Guides

-
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១០ម៉ឺន ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឡើងវគ្គបន្តក្រោយឈ្នះកោះហ្គាំ ទាំងពីរជើង នៃវគ្គជម្រុះ Play-Off នៅប្រទេសបារ៉ែន

-
១២ តុលា ២០២១

១. ក្រសួងវប្បធម៌ សហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីដាំកូនឈើ និងជិះកង់នៅរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាបដែលត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២១-២០២២ – ភ្នំពេញបុស្តិ៍ ២. ៩ខែ ឆ្នាំ២០២១នេះ CDC បានអនុម័តគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១០១គម្រោង តម្លៃ ១.៤ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៣គម្រោង តម្លៃ ១.៩ពាន់លានដុល្លារ – FN ៣. អាជ្ញាធរខេត្តបន្ទាយមានជ័យ ដុតកំទេចទំនិញខូចគុណភាព ហួសកាលកំណត់ប្រើប្រាស់ គ្មានស្តង់ដារដឹកជញ្ជូន និងវេចខ្ចប់ជាច្រើនសរុបជាង ២តោន – រស្មីកម្ពុជា ៤. លោក គីម ជុងអ៊ុន បន្ទោសអាមេរិកចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េ តែលោកអះអាងថា ការពង្រឹងសមត្ថភាពការពារជាតិរបស់កូរ៉េខាងជើង ក៏មិនមែនសំដៅអាមេរិក ឬកូរ៉េខាងត្បូងនោះដែរ – AFP ៥. ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ថៃនឹងលុបចោលការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញ និងធ្វើដំណើរមកពីប្រទេសមានហានិភ័យទាប – CNA
-
កាន់តែលូក កាន់តែលង់…!

១. “ប្រសិនបើ” ជាប្រយោគលក្ខខណ្ឌ ដែលមានន័យប្រហាក់ប្រហែលនឹងការសន្យា, ហើយការសន្យាថ្មីៗបំផុត គឺការសន្យាមាតុភូមិនិវត្តន៍។ ចាប់តាំងពីឆ្នាំ១៩៩៥មក មានការសន្យារាប់មិនអស់ដែលមិនត្រូវបានបំពេញ។ ២. មន្ត្រីមុខងារសាធារណៈ ត្រូវចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ។ អ្នកនយោបាយមិនត្រូវបានកំណត់អាយុចូលនិវត្តន៍ទេ រាប់ទាំងនៅសហរដ្ឋអាម៉េរិកផង ដែលគេចាត់ទុក ជាប្រទេសបិតាប្រជាធិបតេយ្យនោះ។ លោក ចូ បៃដិន ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាម៉េរិក មានអាយុ៧៨ឆ្នាំពេលចូលកាន់តំណែង។ ដើម្បីលើកតម្កើងតួនាទីនិងលើកទឹកចិត្តយុវជន ឱ្យ មានឱកាសបង្ហាញសមត្ថភាពនិងស្នាដៃ ក្នុងការបម្រើប្រទេសជាតិ គេបានបញ្ចូលកម្លាំងយុវជនឬឈាមថ្មីទៅក្នុងស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ និងគ្រប់សសៃឈាមនៃសង្គម។ ៣. ក្នុងប្រទេសដែលអនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋបែបសភានិយម គេមិនដែលកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ ព្រោះប្រជាពលរដ្ឋមិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទេ គឺ បោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ ហើយអ្នកតំណាងរាស្ត្រជាអ្នកបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនាយកដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីទាំងមូល។ ចំពោះប្រព័ន្ធបោះឆ្នោត គឺអាស្រ័យលើប្រទេសនីមួយៗជាអ្នកំណត់ដោយខ្លួនឯង។ ករណីកម្ពុជា គឺអនុវត្តប្រព័ន្ធសមាមាត្រ ដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្ស ហើយគណបក្សជាអ្នកកំណត់បេក្ខជនតំណាងរាស្ត្រ។ រីឯនរណាជាបេក្ខជននាយករដ្ឋមន្ត្រីគឺអាស្រ័យគណបក្សនីមួយៗជាអ្នកកំណត់ដោយខ្លួនឯង។ នៅពេលដែលគណបក្សណាមួយទទួលបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា គណបក្សនោះមានសិទ្ធិរៀបចំរដ្ឋាភិបាលដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញនិងលិខិតបទដ្ឋានជាធរមាន។ ថ្វីបើច្បាប់មនុស្សជាអ្នកបង្កើត តែមនុស្សត្រូវតែគោរពច្បាប់ បើមិនគោរព ច្បាប់ មិនមែនជាមនុស្សទេ។ ក្នុងសាច់ការជាក់ស្តែង ច្បាប់ឈរនៅលើឧត្តមគតិនៃមតិភាគច្រើន, នេះជាសារជាតិនៃលទ្ធិប្រជាធិបតេយ្យ។ ក្នុងប្រទេសប្រជាធិបតេយ្យខ្លះ គ្រាន់តែចង់ដាក់ទណ្ឌកម្មប្រទេសណាមួយដែលមិនស្តាប់បង្គាប់ខ្លួន…
-
លោកពូ ជី រៀម៖ ខិតខំធ្វើដើម្បីទីក្រុងយើង!
