-
តម្លៃថាមពលធម្មជាតិនៅទ្វីបអឺរ៉ុប ឬចក្រភពអង់គ្លេស នៅខែតុលានេះបានឡើងថ្លៃយ៉ាងហោច ៥ដង បើធៀបនឹងឆ្នាំមុន

ការកើនឡើងតម្លៃនេះ អាចជាការពង្រឹងកំណើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ប៉ុន្តែនឹងអាចបង្កឱ្យមានប្រតិកម្មប្រឆាំង បើតម្លៃឡើងថ្លៃខ្ពស់ពេក។ អ្នកខ្លះជឿថាការឡើងថ្លៃនេះ គឺបណ្តោះអាសន្ន ដោយសារអស្ថិរភាពសេដ្ឋកិច្ច ខណៈវាបង្ហាញពីភាពទន់ខ្សោយរបស់អឺរ៉ុប ដែលពឹងផ្អែកលើឧស្ម័ននាំចូល។ នៅរដូវរងាឆ្នាំ២០២០ រុស្ស៊ី និងទ្វីបអឺរ៉ុបបង្ហូរឧស្ម័ននៅកម្រិតទាប ហើយក្រុមហ៊ុន Gazprom បដិសេធមិនបញ្ជូនការផ្គត់ផ្គង់បន្ថែម។ ក្រុមហ៊ុនរុស្ស៊ី Gazprom ផ្គត់ផ្គង់ ១/៣ នៃហ្គាសសរុបរបស់ទ្វីបអឺរ៉ុប។ ប្រភព៖ ft
-
តុលាការរដ្ឋធម្មនុញ្ញប៉ូឡូញចេញសាលក្រមមួយថា រដ្ឋធម្មនុញ្ញរបស់ខ្លួននឹងមានអាទិភាពលើច្បាប់ ឬសាលក្រមរបស់សហភាពអឺរ៉ុបក្នុងករណីមួយចំនួន

តុលាការរដ្ឋធម្មនុញ្ញប៉ូឡូញចេញសាលក្រមមួយថា រដ្ឋធម្មនុញ្ញរបស់ខ្លួននឹងមានអាទិភាពលើច្បាប់ ឬសាលក្រមរបស់សហភាពអឺរ៉ុបក្នុងករណីមួយចំនួន។ សាលក្រមនេះ គឺជាការវាយប្រហារដោយផ្ទាល់ទៅលើគោលការណ៍អាទិភាពនៃច្បាប់សហភាពអឺរ៉ុបលើច្បាប់ជាតិ ដែលជាមូលដ្ឋានគ្រឹះមួយនៃសាមគ្គីភាពសហភាពអឺរ៉ុប និងធ្វើឱ្យមានការព្រួយបារម្ភអំពីការចាកចេញរបស់ប៉ូឡូញពីសហភាពអឺរ៉ុប។ សាលក្រមនេះ គឺជាលទ្ធផលនៃយុទ្ធនាការរយៈពេល ៥ឆ្នាំរបស់រដ្ឋាភិបាលអភិរក្សនិយមជាតិនិយម ដើម្បីពង្រឹងការគ្រប់គ្រងទៅលើប្រព័ន្ធតុលាការប្រទេសប៉ូឡូញ។ បាតុករជិតមួយសែននាក់ដែលដឹកនាំដោយសមាជិកបក្សប្រឆាំងបានប្រមូលផ្ដុំនៅរដ្ឋធានីវ៉ាសូវី ដើម្បីប្រឆាំងសាលក្រមខាងលើ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏បានប្រឆាំងកំណែទម្រង់ទាំងនេះ ដោយយល់ឃើញថាវាបានរំលោភលើរដ្ឋធម្មនុញ្ញប៉ូឡូញ ហើយប៉ះពាល់ដល់ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការប៉ូឡូញ។ គណៈកម្មការអឺរ៉ុបបានផាកពិន័យប៉ូឡូញនូវទឹកប្រាក់ចំនួន ១,២ លានដុល្លារក្នុងមួយថ្ងៃជុំវិញការមិនអនុវត្តសាលក្រមរបស់តុលាការយុត្តិធម៌អឺរ៉ុប ព្រមទាំងបានបង្កកប្រាក់ចំនួន ៦៦ពាន់លានដុល្លារ ដែលជាជំនួយសេដ្ឋកិច្ចប៉ូឡូញក្រោយវិបត្តិកូវីដ១៩។ ប្រភព៖ New York Times
-
កាណាដា នីហ្សេរីយ៉ា ជប៉ុន និងប៉ាគីស្ថាន ស្ថិតក្នុងចំណោមភាគី ៣១ប្រទេស ដើម្បីចូលរួមការសន្យាជាសកល ដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប

កាណាដា នីហ្សេរីយ៉ា ជប៉ុន និងប៉ាគីស្ថាន ស្ថិតក្នុងចំណោមភាគី ៣១ប្រទេស ដើម្បីចូលរួមការសន្យាជាសកល ដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បី កា ត់ ប ន្ថ យ កា របំ ភា យ ឧស្ម័ ន មេ តា ន ដែល ធ្វើឱ្យ ផែ នដី ឡើ ងកំដៅផែនដី ៣០ % នៅចុង ទ ស វត្ស នេះ។ មេតាន គឺ ជា ស មា ស ធា តុ សំ ខា ន់នៃ ឧ ស្ម័ ន ធម្ម ជាតិ ដែល ត្រូ…
-
ក្រុមហ៊ុន Merck & Co Inc បានដាក់ពាក្យសុំការអនុញ្ញាតចំពោះថ្នាំរបស់ខ្លួន ដើម្បីព្យាបាលអ្នកជំងឺកម្រិតស្រាល ទៅកម្រិតមធ្យម និងជាថ្នាំគ្រាប់ដំបូងគេប្រឆាំងវីរុសកូវីដ១៩

-
សម្តេចប្រធានព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន តាមប្រព័ន្ធនិម្មិត

-
គជប ចាប់ផ្ដើមផ្តល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ តាមសាលាឃុំ សង្កាត់

-
ភូមិខ្ញុំស្រស់ឆើតឆាយ៖ ភ្លើងចម្រុះពណ៌លើស្ពានមិត្តភាព កម្ពុជា-ចិន ព្រែកតាមាក់

-
គ.ជ.ប ចាប់ផ្ដើមបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ តាមសាលាឃុំ សង្កាត់

ភ្នំពេញៈនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកឱ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅទូទាំងប្រទេស។ ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នានៅវេលាម៉ោង៧:០០នាទីព្រឹក និងបានប្រព្រឹត្តទៅល្អពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។
-
ប្រធានអង្គការ UNDP កោតសរសើររាជរដ្ឋាភិបាលកម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួនជិត១០០% ក្នុងក្របខ័ណ្ឌទូទាំងប្រទេស

ភ្នំពេញៈប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ UNDP លោកស្រី អាលីសារ ចាកគឺរ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួនជិត ១០០% ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ជាពិសេសជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាកសាំងបង្កការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន បានល្អជាងប្រទេសមួយចំនួន ជាពិសេសប្រទេសអភិវឌ្ឍន៍ខ្លះ ដែលមានលុយច្រើន ប៉ុន្តែការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរបស់គេមានចំនួនតិច។
-
គ្គលអ្នករំលោភយក អាងទឹកសាធារណៈរបស់រដ្ឋទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំគីមីបំពុលគោរបស់អ្នកស្រុកដែលផឹកទឹកអាងឱ្យស្លាប់ គឺជាជនឧក្រិដ្ឋ

បុគ្គលអ្នករំលោភយក អាងទឹកសាធារណៈរបស់រដ្ឋទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំគីមីបំពុលគោរបស់អ្នកស្រុកដែលផឹកទឹកអាងឱ្យស្លាប់ គឺជាជនឧក្រិដ្ឋ ដែលមានទោសរំលោភប្លន់យកសម្បត្តិរដ្ឋ និងបំផ្លាញទ្រព្យឯកជនរបស់ប្រជាជន។ ច្បាប់ មិនអនុញ្ញាតឱ្យជនល្មើសណាម្នាក់រួចខ្លួនឡើយ! អាជ្ញាធរមានកាតព្វកិច្ចអនុវត្តច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋជាម្ចាស់គោទាំងអស់។ ប្រភព៖ សួន សេរីរដ្ឋា (https://www.facebook.com/1235566772/posts/10221313165838737/?d=n)