-
របាយការណ៍នៅថ្ងៃទី១១ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ២៦៧ករណី និងជាសះស្បើយ ៣៩៩នាក់។ អ្នកឆ្លងសរុប ១១៥ ៣៣៥នាក់ អ្នកជាសះស្បើយ ១០៨ ៨០២នាក់ អ្នកស្លាប់ ២ ៥៤៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤០នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៥១ ៨០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១២ តុលា ២០២១
-
សូមកុំប្រេីគ្រាប់សំណល់ពីសង្គ្រាមដេីម្បីលម្អសួន

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សម្តេចតេជោ៖ ចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខាន ជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩

ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។សង្ឃឹមថាបងប្អូននឹងមានការយោគយល់ព្រោះខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ។ព្រឹកនេះពុំមានភ្លៀង ធ្លាក់ព្រមពេលដែលឯកសារត្រូវបានពិនិត្យ និងចុះហត្ថលេខារួចរាល់ក៍ចេញមកវាយតែម្តងព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ ជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជម្ងឺឆ្លងកូវីដ១៩តាមរយៈវិធានការ៣កុំ៣ការពារ និងការចាក់វ៉ាក់សាំង៕ ១២ តុលា ២០២១
-
សប្បាយចិត្តណាស់ 🥰

-
ដើមប្រង់ ( Cycas )

-
ស្ថានភាពធាតុអាកាស ១៣-១៩ តុលា

-
ទេសចរណ៍ធម្មជាតិ និង វប្បធម៌នៅភូមិភាគឦសាន 🇰🇭

-
ព្រះមហាក្សត្របានធ្វើព្រះរាជលិខិតជូនសម្តេចតេជោ ហ៊ុន សែន អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមដើម្បីកំណត់ ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជា ឥស្សរជនដែលមាន សញ្ជាតិខ្មែរតែមួយគត់

ភ្នំពេញ:ព្រះមហាក្សត្របានធ្វើព្រះរាជលិខិតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមដើម្បីកំណត់ ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជា ឥស្សរជនដែលមាន សញ្ជាតិខ្មែរតែមួយគត់។
-
១១ តុលា ២០២១

១. កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោក ហើយកេរ្តិ៍ឈ្មោះល្អនេះនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ ខណៈកម្ពុជាគ្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំនេះ – FN ២. ៨ខែ ឆ្នាំ២០២១ ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបាន ១១លានដុល្លារ កើន ២០,៤% ពីការនាំចេញកង់ គ្រឿងសង្ហារិម កៅស៊ូ ក្តារកុងប្លាកេ សូឡា ខ្សែភ្លើង គ្រឿងផ្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិក និងផលិតផលកសិផល – ភ្នំពេញបុស្តិ៍ ៣. ក្រសួងពាណិជ្ជកម្ម៖ ការផ្លាស់ប្តូរឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូធុនតូច និងមធ្យមនៅកម្ពុជា – ថ្មីៗ ៤. បន្ទាប់ពីការបិទអស់រយៈពេលជិត៤ខែ ហាងកាហ្វេ កន្លែងហាត់ប្រាណ និងភោជនីយដ្ឋាននៅទីក្រុងស៊ីដនី ចាប់ផ្ដើមស្វាគមន៍អតិថិជនដែលបានចាក់វ៉ាក់សាំងពេញលេញឡើងវិញនៅថ្ងៃទី១១ ខែតុលា – CNA ៥. ក្រុមហ៊ុន AstraZeneca ផ្សព្វផ្សាយលទ្ធផលជោគជ័យនៃការធ្វើតេស្តថ្នាំ antibody cocktail ជាថ្នាំព្យបាលកូវីដ ដោយថ្នាំនេះអាចកាត់បន្ថយការវិវត្តទៅរកអាការៈធ្ងន់ធ្ងរ ឬស្លាប់បានរហូត ៥០% –…