-
យន្តហោះ The Let L-410 Turbolet ដែលផ្ទុកអ្នកលោតឆត្រយោងចំនួន ២០នាក់ បានធ្លាក់ បន្ទាប់ពីហោះឡើងនៅសាធារណរដ្ឋ Tatarstan ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យ

យន្តហោះ The Let L-410 Turbolet ដែលផ្ទុកអ្នកលោតឆត្រយោងចំនួន ២០នាក់ បានធ្លាក់ បន្ទាប់ពីហោះឡើងនៅសាធារណរដ្ឋ Tatarstan ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យ។ មនុស្ស ១៦នាក់ស្លាប់ និងរបួស ៦នាក់។ អ្នកបើកយន្តហោះបានរាយការណ៍ថា ម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះមិនដំណើរការនៅពេលហោះបានរយៈកម្ពស់ ៧០ម៉ែត្រ បន្ទាប់មកក៏ព្យាយាមចុះចតជាបន្ទាន់នៅជិតទីក្រុង Menzelinsk ប៉ុន្តែស្លាបយន្តហោះបានបុកនឹងរថយន្ត Gazelle ខណៈដែលចុះចតបណ្ដាលឱ្យក្រឡាប់។ គណៈកម្មាធិការស៊ើបអង្កេត បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌទៅលើការសង្ស័យថារំលោភលើច្បាប់សុវត្ថិភាព។ កាលពីខែមុន យន្តហោះដឹកជញ្ជូន Antonov An-26 ចំណាស់មួយគ្រឿងធ្លាក់នៅភាគខាងកើតរុស្ស៊ីដោយសម្លាប់មនុស្ស ៦នាក់ ហើយកាលពីខែកក្កដា យន្ដហោះម៉ាស៊ីនភ្លោះ Antonov An-26 មួយផ្សេងទៀតធ្លាក់នៅតំបន់ Kamchatka រុស្សីសម្លាប់អ្នកដំណើរទាំង ២៨នាក់។ ប្រភព៖ Reuters
-
សម្តេចក្រឡាហោម ស ខេង៖ ឆ្នាំនេះយើងមិនបានធ្វើពិធីបុណ្យអុំទូកទេ ដោយសារបញ្ហាកូវីដ

-
ជិះកង់ និងដាំដើមឈើនៅអង្គរ ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌ស៊ាន

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា កាលពីព្រឹកថ្ងៃទី១១ តុលា ឆ្នាំ២០២១ រៀបចំកម្មវិធីជិះកង់ និងដាំដើមឈើជាង ១ពាន់ដើម នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន។ ពិធីនេះ ធ្វើឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រទេសកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្ប:។
-
គណៈរដ្ឋមន្ត្រីបញ្ជូនសំណើសុំធ្វើវិសោធនកម្មនៃរដ្ឋធម្មនុញ្ញកំណត់ឱ្យប្រធានរដ្ឋសភា, ព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយទៅដល់រដ្ឋសភា

ភ្នំពេញៈ គណៈរដ្ឋមន្ត្រីបានបញ្ជូនសំណើធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ ទៅដល់រដ្ឋសភាហើយនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
-
ការប្រកួតវគ្គជម្រុះ AFC Asian Cup 2023 ជើងទី២ កម្ពុជា ត្រូវការត្រឹមស្មើកោះហ្គាំប៉ុណ្ណោះ នឹងទទួលបានកៅអីវគ្គបន្ដ

ជំនួបជើងទី១ដែលធ្វើឡើងកាលពីម៉ោង ១២៖៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលាម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះកោះហ្គាំ ដោយលទ្ធផល ១-០ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ក្នុងទឹកដីប្រទេសបារ៉ែន។មួយគ្រប់ដែលជាលទ្ធផលឈ្នះកោះហ្គាំ គឺសុតបំប៉ោងសំណាញទី ដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី២៦ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួត បន្ទាប់ពីការព្យាយាមវាយសម្រុកគ្នានៅវគ្គទី២ តែមិនមានគ្រាប់បាល់កើតឡើង ។ ជ័យជម្នះខាងលើ បានក្លាយជាដើមទុនដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីមួយនេះ ខណៈដែលក្រុមទាំងពីរ នឹងត្រូវជួបគ្នាម្ដងទៀត នៅជើងទី២ នាវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែតុលាខាងមុខ នៅកីឡដ្ឋាន Khalifa Sport City ដដែល ។ ជំនួបជើងទី២ កម្ពុជា ត្រូវការត្រឹមស្មើកោះហ្គាំប៉ុណ្ណោះ នឹងទទួលបានកៅអីវគ្គបន្ដ ។ ជំវិញលទ្ធផលការទទួលបានលទ្ធផលឈ្នះលើកោះហ្គាំក្នុងជំនួបជើងទី១នៅទឹកដីប្រទេសប៉ារ៉េននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា…
-
វត្ថុពាក់កណ្តាលចម្លង (semiconductor) និងឧស្សាហកម្មបច្ចេកវិទ្យា មានសារសំខាន់យ៉ាងដូចម្តេចសម្រាប់ជីវភាពរស់នៅរបស់យើង នាពេលបច្ចុប្បន្ន និងអនាគត?

-
សម្តេចតេជោ៖ “ខ្ញុំមានអាជ័យនៅជាមួយច្រើនណាស់”

-
គ.ជ.ប. ចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោតបានចំនួនជិត៨លាន

ភ្នំពេញៈ គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត បានចំនួន ៧.៩១៦.៧៤៥ ស្មើ ៨៩.៦៤ភាគរយ ហើយលិខិតអញ្ជើញនេះ នឹងរក្សាទុកនៅសាលាឃុំ សង្កាត់ដែលប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីបន្តចែកជូនអ្នកចុះឈ្មោះបោះឆ្នោតដែលមិនទាន់បានទទួល។
-
ទាំងកីឡាករនិងគ្រូបង្វឹកសុទ្ធតែសង្ឈឹមខ្ពស់បានឡើងទៅគ្រុបទី៣នៃព្រឹត្តិការណ៍ដាវីសខាប់ខណៈការហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អប្រសើ

-
សេចក្តីប្រកាសព័ត៌មាន
