-
អាការៈ និងរោគសញ្ញានៃជម្ងឺមួយចំនួនដែលយេីងតែងជួបប្រទះសព្វថ្ងៃ

-
ចិនគឺជាអ្នកគាំទ្រ និងជាអ្នករួមចំណែកយ៉ាងខ្លាំងដល់របៀបវារៈនៃជីវៈចម្រុះសកលក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ

ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ COP15 គឺជាការបង្ហាញយ៉ាងច្បាស់អំពីភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់ចិនចំពោះជីវៈចម្រុះ។ លេខាធិការប្រតិបត្តិនៃអនុសញ្ញាស្ដីពីជីវៈចម្រុះ លោកស្រី Elizabeth Maruma Mrema បាននិយាយថា “ប្រទេសទាំងអស់មានទំនួលខុសត្រូវចំពោះការផ្លាស់ប្ដូរសកម្មភាព ដើម្បីធានានូវទំនាក់ទំនងប្រកបដោយភាពសុខដុមរមនាជាមួយនឹងធម្មជាតិ”។ លោកស្រីសង្ឃឹមថា ផ្នត់គំនិតរបស់ចិនក្នុងការរួបរួមគ្នារវាងធម្មជាតិនិងមនុស្ស នឹងក្លាយជាគម្រូដ៏ល្អសម្រាប់ប្រទេសដទៃ។ ប្រភព៖ Xinhua News
-
អាស៊ានកំពុងតែជជែកយ៉ាងយកចិត្តទុកដាក់អំពីបញ្ហាថា តើគួរអញ្ជើញថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing មកប្រជុំក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦-២៨ តុលា ឬយ៉ាងណា

ចំណុចមូលមតិទាំង៥ ជាសេចក្ដីសម្រេចបែបកុងសង់ស៊ីសរវាងមេដឹកនាំនៃរដ្ឋសមាជិកអាស៊ាន ប៉ុន្តែការអនុវត្តចំណុចមូលមតិទាំង៥ នេះមិនវិវត្តទៅមុខសោះ ហើយនេះជាការព្រួយបារម្ភមួយ។ កាលពីកិច្ចប្រជុំក្រៅផ្លូវការក្នុងខែមេសាកន្លងទៅ អាស៊ានប្ដេជ្ញាក្នុងការជួយមីយ៉ាន់ម៉ាឱ្យត្រលប់មកកាន់ប្រក្រតីភាពរបស់ខ្លួនវិញ តាមរយៈការតែងតាំងប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា។ បន្ថែមពីនេះ អាស៊ានសន្យានឹងជួយមីយ៉ាន់ម៉ា តាមរយៈការផ្ដល់ជំនួយមនុស្សធម៌។ ការពិចារណាក្នុងការមិនអញ្ជើញលោក Min Aung Hlaing នេះ ត្រូវបានផ្ដួចផ្ដើមជាសាធារណៈដំបូងគេ ដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah ក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន។ មកទល់ពេលនេះ អាស៊ានមិនទាន់មានជំហររួមផ្លូវការណាមួយនោះទេ ដោយអាស៊ានមិនបានចេញសេចក្ដីប្រកាសព័ត៌មានរួមពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីសប្ដាហ៍មុននោះទេ។ ប្រភព៖ Reuters
-
ចង់បានមួយណា?

-
សំណេររបស់អធិរាជ សំឡេង មាស សុីន សុីសាមុត

-
អធិការបតីអភិរក្សនិយម អូទ្រីស Sebastian Kurz លាលែងពី តំណែងកាលពីថ្ងៃសៅរ៍ ដើម្បីស្រង់រដ្ឋាភិបាលចម្រុះរបស់ខ្លួន

អធិការបតី អភិរក្ស និយម អូទ្រីស Sebastian Kurz លា លែង ពី តំណែងកាលពីថ្ងៃសៅរ៍ ដើម្បី ស្រង់ រដ្ឋាភិបាល ចម្រុះ របស់ ខ្លួន ពី ការ ដួល រលំ បន្ទាប់ ពី លោក ស្ថិត នៅ ក្រោម ការ ស៊ើប អង្កេត អំពើ រឿង អាស្រូវ ពុក រលួយ ។ យ៉ាង ណា មិញ លោក មាន គម្រោង នៅ បន្ត ធ្វើ ជា មេដឹកនាំ គណបក្ស ហើយ និង ក្លាយ ជា តំណាងរាស្រ្តកំ ពូល នៅ ក្នុង…
-
ប៉ូលិសអុីតាលីប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃសៅរ៍ ដើម្បីបំបែកហ្វូងមនុស្សរាប់រយនាក់ដែលធ្វើបាតុកម្មនៅទីក្រុងរ៉ូម

ប៉ូលិសអុីតាលីប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃសៅរ៍ ដើម្បីបំបែកហ្វូងមនុស្សរាប់រយនាក់ដែលធ្វើបាតុកម្មនៅទីក្រុងរ៉ូម ប្រឆាំងនឹងការជំរុញរបស់រដ្ឋាភិបាលដែលតម្រូវឱ្យកម្មករទាំងអស់ត្រូវទទួលវ៉ាក់សាំងតាមរយៈវិធានការប័ណ្ណបៃតង (Green Pass) របស់ខ្លួន។ ក្រុមអ្នកតវ៉ាមួយក្រុម បានដើរសំដៅទៅការិយាល័យកណ្តាលទីក្រុងរបស់លោកនាយករដ្ឋមន្រ្តី Mario Draghi ខណៈដែលក្រុមមួយផ្សេងទៀតព្យាយាមវាយបំបែកផ្លូវចូលទៅក្នុងទីស្នាក់ការកណ្តាលសហជីព CGIL ដ៏សំខាន់របស់ប្រទេសអុីតាលី។ លោក Draghi បដិសេធអំពីអំពើហិង្សា និងប្ដេជ្ញារក្សាយុទ្ធនាការវ៉ាក់សាំង ដោយលើកឡើងថា “សិទ្ធិក្នុងការធ្វើបាតុកម្មដើម្បីគាំទ្រគំនិតរបស់មនុស្សម្នាក់ មិនអាចធ្វើឱ្យមានសកម្មភាពខ្លាំងក្លា និងការបំភិតបំភ័យនោះឡើយ។” ក្រោមវិធានការប័ណ្ណនេះ កម្មករណាម្នាក់ដែលមិនទទួលបានលិខិតបញ្ជាក់សុខភាពចាប់ពីថ្ងៃទី១៥ តុលាទៅ នឹងត្រូវផ្អាកដោយគ្មានប្រាក់ខែ ប៉ុន្តែមិនបណ្ដេញចេញនោះទេ។ ប័ណ្ណដែលអាចជាឌីជីថល ឬជាលិខិតស្នាមនេះ នឹងបង្ហាញថាសាមីខ្លួនបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស ឬធ្វើតេស្តកូវីដអវិជ្ជមាន ឬក៏ទើបតែជាសះស្បើយ។ ប្រភព៖ Reuters
-
ខ្មែរធ្វើបាន 💪🏽⚽️🥅

-
តំបន់កសិ-ទេសចរណ៍កាប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់

-
របាយការណ៍នៅថ្ងៃទី៩ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ២៣៩ករណី និងជាសះស្បើយ ៤៨១នាក់។ អ្នកឆ្លងសរុប ១១៤ ៨១០នាក់ អ្នកជាសះស្បើយ ១០៧ ៨៥៧នាក់ អ្នកស្លាប់ ២ ៥០៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១២នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ២ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១០ តុលា ២០២១