-
ពិបាកធ្វើដំណើរណាស់ពលរដ្ឋស្នើឱ្យអាជ្ញាធរ ជួយជួសជុលផ្លូវលេខ១៣៥ ដែលកំពុងទទួលរងការខូចខាតខ្លាំង

-
ថ្ងៃចន្ទសប្តាហ៍ក្រោយ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំរៀបចំសេចក្តីទូលថ្វាយមតិ ថ្វាយព្រះមហាក្សត្រ លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ សញ្ជាតិខ្មែរតែមួយ ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ

-
គិតត្រឹមព្រឹកថ្ងៃទី០៩ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.៤លាននាក់ ស្លាប់ជាង ២៦.៧ម៉ឺននាក់

-
រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកិច្ចការងារសេវាសង្គម

កណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកិច្ចការងារ សេវាសង្គមនានា ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី អជ្ញាធរក្រុង-ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវ ហ៊ុន កុសនី បានធ្វើការកោតសរសើរវាយតម្លៃខ្ពស់ លោក-លោកស្រី ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអនុវត្តការងារទៅតាមតួនាទីភារកិច្ច របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមគោលការណ៍ បែបបទ នីតិវិធីបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ លោកជំទាវអភិបាលរងខេត្ត ក៏បានលើកទឹកចិត្ត ដល់មន្ត្រីពាក់ព័ន្ធ និងអជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងារ ក្នុងការអនុវត្តកិច្ចការងារ សេវាសង្គមនានាឱ្យបានល្អបន្ថែមទៀត ហើយរដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ជាតិ នៅចាំជួយគាំទ្រជាប់ជាប្រចាំ។ លោកជំទាវបានបញ្ជាក់ថា យោងតាមការរាយការណ៍ និងការពិភាក្សាគ្នារួចមក ឃើញថា បញ្ហាប្រឈមនៅតាមរដ្ឋបាលនីមួយៗ គឺសុទ្ធតែមានរៀងៗខ្លួន ដូច្នេះការបំពេញនូវមុខងារដែលបានផ្ទេរទៅឱ្យអនុវត្តនៅថ្នាក់មូលដ្ឋាន វាស្ថិតលើភាពប៉ិនប្រសព្វ របស់រដ្ឋបាលក្រុង-ស្រុក ក្នុងការគ្រប់គ្រង ការចាត់ចែង ដើម្បីទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ទាន់ពេលវេលា…
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ភ្នំពេញពីដើម

-
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំរៀបចំសេចក្តីទូលថ្វាយមតិ ថ្វាយព្រះមហាក្សត្រ លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិនៅថ្ងៃចន្ទសប្តាហ៍ក្រោយ

-
សមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៤៦៨,២៩៦នាក់ (គិតត្រឹមថ្ងៃទី៨ ខែតុលា)

-
វេទិការពហុមតិ ០៩ តុលា ២០២១
