-
៨ តុលា ២០២១

១. ក្រសួងបរិស្ថាន ប្រគល់ជូនរថយន្ត និងម៉ូតូដឹកសំរាមសំណល់រឹងចំនួន ១៧គ្រឿង ដល់អង្គភាពរដ្ឋបាលក្រុង-ស្រុកចំនួន ១៦ មកពីរាជធានី-ខេត្តចំនួន ៨ និងអង្គការចំនួន ១ – ភ្នំពេញបុស្តិ៍ ២. សហគមន៍កសិកម្មចំនួន ១១ នៅខេត្តកំពង់ធំ បានទទួលម៉ាស៊ីនដាំស្រូវពីមន្ទីរកសិកម្មខេត្ត ដែលនឹងធ្វើឱ្យប្រសើរឡើងនូវផលិតភាពដោយបង្កើនល្បឿនផលិតកម្មស្រូវ និងកាត់បន្ថយកម្លាំងពលកម្ម – ខ្មែរថាមស៍ ៣. ស្លឹកគ្រៃភ្លុកដំរី កំពុងមានតម្រូវការទីផ្សារល្អ សម្រាប់នាំចេញទៅថៃ ដោយប្រទេសនេះមានតម្រូវការប្រមាណ ១០០តោន ក្នុង១សប្តាហ៍ តែកសិករខ្មែរមានលទ្ធភាពផ្គត់ផ្គង់ស្លឹកគ្រៃក្រៀម ប្រមាណ ៥តោនប៉ុណ្ណោះ ក្នុង១សប្ដាហ៍ – FN ៤. គ្រោះរញ្ជួយដីកម្រិត ៦,១ រ៉ិចទ័របានវាយប្រហារទីក្រុងតូក្យូ ប្រទេសជប៉ុន និងតំបន់ជុំវិញកាលពីល្ងាចថ្ងៃទី៧ ខែតុលា និងបណ្តាលឱ្យរបួសមនុស្សជាង ២០នាក់ – CNA ៥. អ្នកកាសែតជនជាតិហ្វីលីពីនលោកស្រី Maria Ressa និងអ្នកកាសែតរុស្ស៊ីលោក Dmitry Muratov បានឈ្នះពានរង្វាន់សន្តិភាពសម្រាប់ការតស៊ូយ៉ាងក្លាហានដើម្បីសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសរុស្ស៊ី…
-
កុំធ្វើឱ្យអ្នកនៅក្នុងផ្ទះ និងក្រុមគ្រួសារខ្លួនក្លាយទៅជាជនរងគ្រោះ

-
ប្រសិនបើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានការរឹតត្បិត មូលហេតុអ្វីបានជាចំនួនអង្គការមិនមែនរដ្ឋាភិបាលដែលទើបចុះឈ្មោះថ្មី នៅតែបន្តកើនឡើង ធ្វើឱ្យចំនួនសរុប កើនដល់ជិត៦.០០០ អង្គការ?

-
លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង រដ្ឋមន្រ្ដីការបរទេស ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី ម៉ារីស ផេន នៅថ្ងៃទី០៨ តុលា

-
កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានគេទទួលស្គាល់នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ

ភ្នំពេញ:កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ដោយមានរដ្ឋចំនួន៣១ចូលរួមថ្លែងបទអន្តរាគមន៍។ គណៈប្រតិភូមកពីប្រទេសចំនួន២២ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា លើការលើកកម្ពស់និងការពារសិទ្ធិមនុស្ស។ ក្នុងនោះ គណៈប្រតិភូជាច្រើនបានអបអរសាទរចំពោះអត្រាដ៏ខ្ពស់នៃចំនួនប្រជាជនកម្ពុជាដែលបានចាក់វ៉ាក់សាំងរួច
-
លទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៨ តុលា

-
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដូសជំរុញ ឬដូសទី៣

-
មេដឹកនាំគណបក្សធម្មាធិបតេយ្យដែលមានសញ្ជាតិពីរ គាំទ្រសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញៈលោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិខ្មែរ និងហូឡង់បានប្រកាស គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
-
ប្រមុខការទូតកម្ពុជាគូសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសហការគ្នាដោយស្មោះត្រង់លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងអនាគតរួមគ្នាមួយដែលប្រកបដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន

ភ្នំពេញៈឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាជាមួយលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS»។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ប្រាក់ សុខុន។
-
សូមលែងមេក្តាមដែលមានពងក្រៅស្នូកទៅក្នុងធម្មជាតិវិញប្រសិនបើនេសាទបាន 🦀
