-
៧ តុលា ២០២១

១. ថ្ងៃឈប់សម្រាកទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាង ២៧ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិជាង ២៦ម៉ឺននាក់ និងភ្ញៀវបរទេសជិត ២ពាន់នាក់ កើនឡើងប្រមាណ ៨២% ធៀបនឹងថ្ងៃទី១ – ភ្នំពេញបុស្តិ៍ ២. ៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលកសិកម្មជាង ៦លានតោន ទៅកាន់ប្រទេសចំនួន ៦៨ កើនឡើង ៨៨,៥% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ – ថ្មីៗ ៣. អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចបិទមិនបន្ដឱ្យប្រជាពលរដ្ឋចូលទៅលេងក្នុងបរិវេណទឹកទំនប់អន្លង់ជ្រៃនៅស្រុកពញាក្រែកទៀតនោះទេ ក្រោយមានអ្នកចូលទៅលេងច្រើនពេក និងមិនអនុវត្តនូវវិធានសុខាភិបាល – កោះសន្តិភាព ៤. យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់និងជាង ៤០នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រវាយប្រហារខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន – Xinhua ៥. WHO បាននិយាយថាខ្លួនបានចាប់ផ្ដើមបញ្ជូនជំនួយជាបរិក្ខាពេទ្យសំខាន់មួយចំនួនដើម្បីប្រឆាំងកូវីដ១៩ កាត់តាមទីក្រុងកំពង់ផែ Dalian របស់ចិន ដើម្បីស្ដុកទុក និងត្រៀមបញ្ជូនទៅកាន់កូរ៉េខាងជើង – Reuters
-
ព័ត៌មានបឋម

មានមនុស្សចំនួន៥នាក់បានលង់ទឹកសមុទ្រនៅចំណុចខាងក្រោមដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ វេលាម៉ោង៣ រសៀលថ្ងៃ ៧ តុលា ២០២១នេះ ក្នុងនោះភ្លាមៗមានក្មេង២ នាក់ត្រូវបានគេជួយស្រង់បាន នៅបាត់ខ្លួន៣នាក់ទៀត។ ក្រោយទទួលដំណឹងនេះ លោក ទៀ វិចិត្រ បានបញ្ជូនក្រុមការងារ GTVC និងអូប័រចំនួន ២គ្រឿង ដើម្បីចេញស្វែងរកក្មេងរងគ្រោះដែលលង់ទឹកនៅបាត់ខ្លួន៣នាក់ទៀត និងមិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ។ សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមក្មេង ២នាក់ដែលស្រង់បាន បច្ចុប្បន្នមានក្មេងស្រីម្នាក់បានស្លាប់ហើយ។ ប្រភព៖ TVK ខេត្តព្រះសីហនុ
-
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បុគ្គលមួយក្រុម រួមទាំង សម រង្ស៉ី ពីបទរួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

-
តុលាការសម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកចំនួន២បទល្មើសទៀតគឺបទ «រួមគំនិតក្បត់» និងបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

-
បណ្តាញសហគមន៍តំបន់ការពារធម្មជាតិថ្នាក់តំបន់ខាងកើតទន្លេមេគង្គ គាំទ្រគំនិតផ្តួចផ្តើម វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះមេដឹកនាំស្ថាប័នកំពូល

-
គណៈរដ្ឋមន្ត្រីប្រជុំថ្ងៃស្អែកមានរបៀបវារៈសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មលើមាត្រាមួយចំនួន

-
គណៈកម្មាការបណ្តាញសហគមន៍តំបន់ការពារធម្មជាតិថ្នាក់ជាតិ គាំទ្រគំនិតផ្តួចផ្តើម វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះមេដឹកនាំស្ថាប័នកំពូល

-
សសយក រាជធានី គាំទ្រគំនិតផ្តួចផ្តើម វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះមេដឹកនាំស្ថាប័នកំពូល

-
របាយការណ៍នៅថ្ងៃទី៦ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ២២៤ករណី និងជាសះស្បើយ ៤៩៩នាក់។ អ្នកឆ្លងសរុប ១១៤ ១៤៨នាក់ អ្នកជាសះស្បើយ ១០៦ ២៩២នាក់ អ្នកស្លាប់ ២ ៤៤១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣៦នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៨០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៧ តុលា ២០២១
-
បញ្ញវន្តសង្ឃខ្មែរ
