-
ការបាត់សញ្ជាតិខ្មែរ

ជនណាដែលមានសញ្ជាតិខ្មែរហើយមានអាយុ ១៨ឆ្នាំយ៉ាងតិចអាចសុំលះបង់សញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះមានសញ្ជាតិមួយផ្សេងទៀតនិងដោយគ្មានការបង្ខិតបង្ខំ។ ត្រូវបានអនុញ្ញាតឱ្យមានការសុំលះបង់សញ្ជាតិខ្មែរជាចង្កោមគ្រួសាររបស់ពលរដ្ឋខ្មែរជាម្តាយ ឬឪពុកដែលមានកូនជាអនីតិជន។ មាត្រា ២៨ នៃច្បាប់ស្តីពី សញ្ជាតិ ឆ្នាំ២០១៨ ប្រភព៖ នីតិកោសល
-
សារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មខ្លាំងៗពីរាជរដ្ឋាភិបាលកម្ពុជា

The Guardian បានបញ្ជាក់ថា៖ “អត្ថបទនេះត្រូវបានធ្វើកែសម្រួលនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ អត្ថបទមុនបាននិយាយដោយមិនត្រឹមត្រូវថា មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ”។ The Guardian បានកែសម្រួលឡើងវិញថា៖ “មន្រ្តីនៅក្បែរមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៉ីព្រ” ប្រភព៖ FN
-
៦ តុលា ២០២១

១. អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានព្រមានពីការរាតត្បាតជំងឺកូវីដ១៩នៅក្នុងសហគមន៍ បើបុគ្គលមួយក្រុមណានោះសប្បាយភ្លេចការពារខ្លួន ឬខ្វះការប្រុងប្រយ័ត្ន ក្នុងអំឡុងពេលឈប់សម្រាកនេះ – FN ២. អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា៖ ក្រសួងអប់រំប្តេជ្ញាបន្តលើកកម្ពស់គុណវុឌ្ឍិ និងប្រាក់បៀវត្សគ្រូបង្រៀននៅកម្ពុជា – RFI ៣. ថ្ងៃឈប់សម្រាកទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរក្នុងស្រុកជិត ១៥ម៉ឺននាក់ ចេញដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងនោះ ខេត្តកំពតមានភ្ញៀវទេសចរជិត ៣១មុឺននាក់ – ថ្មីៗ ៤. រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់៖ ភាពតានតឹងផ្នែកយោធាជាមួយចិន គឺជារឿងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាង ៤០ឆ្នាំមកនេះ បន្ទាប់ពីក្បួនយន្តហោះចម្បាំងចិនធំបំផុត បានចល័តចូលមកក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ – Reuters ៥. សមាជិកព្រឹទ្ធសភា អំពាវនាវឱ្យប្រធានាធិបតីអាមេរិកលោក Joe Biden បណ្តេញអ្នកការទូតរុស្ស៊ីចេញ ប្រសិនបើទីក្រុងមូស្គូមិនផ្តល់ទិដ្ឋាការបន្ថែមដល់អ្នកការទូតអាមេរិក ខណៈអាមេរិកមានអ្នកការទូតរុស្ស៊ីជាង ៤០០ នាក់ ប៉ុន្តែនៅរុស្សីមានអ្នកការទូតអាមេរិកប្រហែល ១០០ នាក់ប៉ុណ្ណោះ – Xinhua
-
រយៈពេល២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣,០៣១នាក់មក ដើរលេងកម្សាន្តតាមរមណីយដ្ឋាន នានាក្នុងខេត្តរតនគិរី
-
អាជ្ញាធរខេត្តត្បូងឃ្មុំ បានសម្រេចបិទជាបណ្តោះអាសន្ន មិនឱ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ

-
តាមការស្រាវជ្រាវប្រទេស ជាង៤០មិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ(២)រួមទាំងអ្នកនយោបាយ

តាមការស្រាវជ្រាវប្រទេស ជាង៤០មិនអនុញ្ញាតឲ្យមានសញ្ជាតិពីរ(២)រួមទាំងអ្នកនយោបាយ។ ជាឧទាហរណ៍ខ្ញុំសូមលើកយកប្រទេសចំនួន ១០មកបង្ហាញរួមមាន៖ ជប៉ុន (Japan) ហូឡង់ (Netherland) ឥណ្ឌូនេស៊ី (Indonesia) សិង្ហបុរី (Singapore) ភូមា (Myanmar) ចិន (China) នេប៉ាល់ (Nepal)ឡាវ (Laos) ម៉ាឡាវី (Malawi) និងគូវេត (Kuwait)។ ប្រភព៖ Meas Soksensan
-
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈច្រើនលើកច្រើនសាររួចមកហើយ ចំពោះមុខប្រជាជននូវគោលជំហរ នយោបាយឥតងាករនៅក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈច្រើនលើកច្រើនសាររួចមកហើយ ចំពោះមុខប្រជាជននូវគោលជំហរ នយោបាយឥតងាករនៅក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជាគឺ “រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជន និងប្រទេសកម្ពុជាឡើយ ទោះបីជាកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។ យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសចំពោះក្រុមជនក្បត់ជាតិទាំងឡាយ ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងនឹងកម្ពុជា ក្នុងចេតនាទុច្ចរិតបង្អួចកេរ្តិ៍ឈ្មោះកិត្តិយស សម្ដេចតេជោ ហ៊ុន សែន សំដៅបង្កចលាចលសង្គម បង្កើតឈ្នាន់បំផ្ទុះបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប៉ុនប៉ងកាន់កាប់អំណាចតាមបែបមិនប្រជាធិបតេយ្យ ក្រោមខ្សែញាក់របស់បរទេសអមិត្ត។ យើងខ្ញុំជឿជាក់ថាការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មលើរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពរឹងមាំក្នុងការគ្រប់គ្រងលើជោគវាសនារបស់ជាតិខ្លួន និងបង្ហាញពីភាពស្មោះត្រង់ និងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ ជាតិក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាកាន់តែខ្លាំងក្លាថែមទៀត៕
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំ កំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ

-
ក្រសួងសុខាភិបាល ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងនេះទាំងអស់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះ គឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង៤របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ចំពោះជាតិ និងមាតុភូមិកម្ពុជា ធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា៕
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គាំទ្រគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិ តែមួយគត់ គឺសញ្ជាតិខ្មែរ
