-
ទេសាភិបាលធនាគារជាតិនៃកម្ពុជា គាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង៤របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា, ធ្វើការដឹកនាំប្រទេសដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពី ខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា៕
-
ក្រសួងការបរទេស ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។គំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃនេះ បានបញ្ជាក់ឱ្យឃើញពីទឹកចិត្តជាតិនិយមយ៉ាងប្តូរផ្តាច់ និងស្នេហាជាតិមាតុភូមិយ៉ាងមុះមុតគ្មានពីរ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តយ៉ាងក្រៃលែង។ យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនៈភាពណាស់ដែលមានមេដឹកនាំដ៏ឈ្លៀសវៃមួយរូបប្រកបព្រហ្មវិហាធម៍ និងស្មារតីការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិ និងសុខមាលភាពប្រជាជន។ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមលើកដៃប្រណម្យបួងសួងដលល់វត្ថុស័ក្តិសិទ្ឋទាំងអស់នៅក្នុងលោក សូមជួយតាមបីបាច់ថែរក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី សូមប្រកបតែសុខភាពល្អ សុភមង្គល និងទទួលបានជ័យជំនះថ្មីៗថែមទៀតនៅក្នុងភារៈកិច្ចដ៏ឧត្តុងឧត្តមដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនត្រចះត្រចង់ថែមទៀតនាពេលអនាគត។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ…
-
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ

-
ក្រសួងបរិស្ថាន ចេញញត្តិគាំទ្រ ចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ
-
ស្ថានភាពធាតុអាកាស ៦-១២ តុលា

-
រូបភាពពីខេត្តត្បូងឃ្មុំ

-
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ

-
ក្រសួងយុត្តិធម៌ប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”

-
ជាកូនផ្ទាល់ ខ្ញុំមិនដែលលឺថា ឳពុកខ្ញុំ បានស្នើសុំសញ្ជាតិណាផ្សេង ក្រៅពីការប្តូរផ្តាច់នឹងឈាមខ្មែរ ដែលម្តាយឳពុករបស់លោកបានផ្តល់ឱ្យ នៅលើមាតុភូមិដ៏ថ្លៃថ្លារបស់យើងឡើយ

ផ្ទុយទៅវិញ អ្វីដែលខ្ញុំបានដឹងនោះគឺថា កន្លងមក លោកមានការយោគយល់ខ្ពស់ចំពោះឥស្សរជននយោបាយខ្មែរ មិនថាមកពីគណបក្សណា ឬនិន្នាការណា ដែលបាននិរទេសខ្លួនទៅរស់នៅបរទេស ទោះក្នុងហេតុផលណា ដើម្បីបានវិលត្រឡប់ និងចូលរួមក្នុងការអភិវឌ្ឍជាតិ ដោយមិនសម្រេចយកលក្ខខណ្ឌសញ្ញាតិមកកំណត់ឡើយ។ ម្តងនេះ ល្អដែរ ដែលចរន្តនយោបាយបានរុញច្រានយើងឱ្យឈានទៅដល់ការយកលក្ខខណ្ឌសញ្ជាតិនេះ មកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា។ ម្យ៉ាងអ្នកដែលចង់ចូលរួមក្នុងការអភិវឌ្ឍជាតិ ហើយសំឡឹងមើលតួនាទីកំពូលប្រហែលជាអស់ ហើយម្យ៉ាងទៀត នេះក៏ជាការបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនផងដែរ។ ✍🏽 Hun Many
-
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមគាំទ្រប្រសាសន៍របស់សម្តេចដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ🙏
