-
ខ្លឹមសារនៃលិខិតផ្លូវការរបស់រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ជូនលោក នីកូស គ្រីស្តូឌូលីដេស រដ្ឋមន្ត្រីការបរទេសស៊ីព្រនីកូស៊ី (Cyprus)

ភ្នំពេញ ថ្ងៃទី៦ តុលា ២០២១ សូមគោរពជូនឯកឧត្តម នីកូស គ្រីស្តូឌូលីដេស រដ្ឋមន្ត្រីការបរទេសនៃសាធារណៈស៊ីព្រ ខ្ញុំមានកិត្តិយសសូមជំរាបជូនជូនឯកឧត្តមថា យើងខ្ញុំមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះសារពត៌មាន ដឺហ្គាឌីយែន (the Guardian) ដែលបានចុះផ្សាយព័ត៌មានមិនពិតកាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ថា “មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនស៊ីព្រ”។ ខ្ញុំសូមជំរាបជូនឯកឧត្តមថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាវីរៈបុរសខ្មែរមួយរូបដែលបានដឹកនាំការតស៊ូតាំងពីអាយុ១៨ឆ្នាំ ដោយបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការវាយឱ្យបរាជ័យពួកចក្រពត្តិរបបខ្មែរក្រហមប្រល័យពូជសាសន៍ តស៊ូលះបង់អាយុជីវិតដើម្បីបុព្វហេតុបង្រួបបង្រួមជាតិពិតប្រាកដ និងក្នុងការកសាង និងអភិវឌ្ឍនប្រទេសជាតិពីបាទដៃទទេ ក្រោយថ្ងៃរំដោះប្រទេសជាតិឆ្នាំ១៩៧៩។ ជាមួយគ្នានេះ ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម មេត្តាជ្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបានផ្សាភ្ជាប់អាយុជីវិតរបស់សម្តេច ជាមួយអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រប់កាលៈទេសៈទាំងអស់។ ដូចនេះដាច់ខាតពុំមានភាពមន្ទិលសង្ស័យណាមួយចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាវីរៈបុរសជាតិរបស់យើងខ្ញុំនោះទេ ហើយសម្តេចក៏ពុំបាននឹកនា ឬយល់សុបិន្តស្រមើលស្រមៃ សុំសញ្ជាតិ ឬលិខិតឆ្លងដែនពីបរទេសណាមួយនោះឡើយ ពីព្រោះសម្តេចមានកិត្តយស ភាពថ្លៃថ្នូ និងមោទនភាពក្នុងនាមជាពលរដ្ឋខ្មែរ…
-
ឯកឧត្តម ស សុខា គាំទ្រអនុសាសន៍សម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ

ភ្នំពេញៈឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាកូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញសារគាំទ្រចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើឲ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ឲ្យថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
-
ក្រសួងយុត្តិធម៌ប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិសេ្នហាជាតិដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ:ក្រសួងយុត្តិធម៌បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិសេ្នហាជាតិដ៏ជ្រាលជ្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈស៊ីប ស្នើសុំកិច្ចសហការស្រាវជ្រាវការពិតជុំវិញការចោទប្រកាន់ចំពោះសម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនស៊ីប

ភ្នំពេញ:រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ នៅថ្ងៃទី៦ ខែតុលា នេះបានធ្វើលិខិតទៅលោកជំទាវ STEPHIE DRACOS រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៊ីប ស្នើសុំកិច្ចសហការស្រាវជ្រាវបញ្ជាក់ការពិតជាផ្លូវការជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ល្អដែរ ដែលចរន្តនយោបាយបានរុញច្រានឱ្យឈានទៅដល់ការយកលក្ខខណ្ឌ សញ្ជាតិមកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា

-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គាំទ្រនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន

-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ

“សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ។” “ក្រុមមេធាវីរាជរដ្ឋាភិបាលមានការខកចិត្តយ៉ាងខ្លាំង ដែលសារព័ត៌មាន The Guardian ក្នុងនាមជាសារព័ត៌មានដែលមានកិត្តិនាមមួយនៅទ្វីបអឺរ៉ុប បែរជាមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយចុះផ្សាយខ្លឹមសារដែលគ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុងបែបនេះ។”
-
របាយការណ៍នៅថ្ងៃទី៥ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ២២១ករណី និងជាសះស្បើយ ៤៤៣នាក់។ អ្នកឆ្លងសរុប ១១៣ ៩២៤នាក់ អ្នកជាសះស្បើយ ១០៥ ៧៩៣នាក់ អ្នកស្លាប់ ២ ៤៣១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣៩នាក់ ឃាត់រថយន្ដ គ្មាន ឃាត់ម៉ូតូ គ្មាន ពិន័យជាប្រាក់ ៧ ២០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៦ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្រសួងមហាផ្ទៃកម្ពុជា ចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរី លើកទី៦ (SICW) ឆ្នាំ២០២១ និងសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ផ្តោតលើប្រធានបទ «រៀនរស់ជាមួយកូវីដ-១៩»

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាយប់ថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរី លើកទី៦ (SICW) ឆ្នាំ២០២១ និងសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្តីពីសន្តិសុខបច្ចេកវិទ្យា និងផ្តោតសំខាន់លើប្រធានបទ «រៀនរស់ជាមួយកូវីដ-១៩» រៀបចំឡើងមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ដែលមានប្រទេសសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដោយមានតំណាងមកពីអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃចំនួន ០៨អង្គភាព។ គួរជម្រាបជូនផងដែរថា កម្ពុជា មានក្រសួងចំនួន០២ ដែលត្រូវបានភាគីជាម្ចាស់ផ្ទះប្រទេសសិង្ហបុរី អញ្ជើញឲ្យចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរី លើកទី៦ (SICW) ឆ្នាំ២០២១ និងសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ាននេះ រួមមាន៖ ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕ដោយ-រ៉ាវុធ