-
ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ

-
រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យក្បាលម៉ាស៊ីនដឹកនាំស្ថានប័នជាតិ មានសញ្ជាតិខ្មែរតែមួយ

-
ប្រធានបទ៖ «ការប្រែប្រួលអាកាសធាតុ និងឥណទានកាបូន»

វាគ្មិន៖ បណ្ឌិត កែវ ពិសិដ្ឋ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាព(AVI) អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន ការប្រែប្រួលអាកាសធាតុបាននឹងកំពុងតែធ្វើឲ្យប៉ះពាល់ដល់គ្រប់ប្រទេសនៅលើពិភពលោក និងរំខានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ម៉្យាងវិញទៀត ការបំភាយឧស្ម័នផ្ទះកញ្ចក់បាននឹងកំពុងបន្តតាមរយៈសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របពេលដែលប្រទេសនៅលើពិភពលោកកំពុងតែជម្រុញនូវការអភិវឌ្ឍរបស់ខ្លួន ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានបកស្រាយអំពីយន្តការការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របខ្លួនក៏ដូចជាការកាត់បន្ថយបម្រែបម្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ។ ស្តាប់វិទ្យុ FM 97MHz តាមរយៈ Onlinehttps://ams.com.kh/radio/fm97.htmlTelegram: https://t.me/YouthFM97Facebook Page: https://www.facebook.com/Radio4Youth/
-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងថា យានយន្ត ២៤៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០៥ ខែតុកលា ឆ្នាំ២០២១

-
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយ ជូនភ្នាក់ងារសារព័ត៌មានចំនួន ២៦នាក់ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម សាន់ យូ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត លោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត និងលោកខឹម ចាន់នឿន នាយករងរដ្ឋបាលរងរដ្ឋបាលសាលាខេត្តកំពងើឆ្នាំង បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយ ស្បៀ ងអាហារ ភេសជ្ជៈ និង ថវិកាមួយចំនួន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដល់ភ្នាក់ងារសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំងចំនួន ២៦រូប នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ។ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានថ្លែងនូវការកោតសរសើរដល់ភ្នាក់ងាសារព័ត៌មានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានសហការជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់មូលដ្ឋាន ក្នុងការផ្សព្វផ្សាយព័ត៌មានទូទៅស្ដីពីការអភិវឌ្ឍលើគ្រប់វិស័យ របស់ខេត្តកំពង់ឆ្នាំង ជាពិសេសគ្រប់សកម្មភាពនៃការប្រយុទ្ធប្រឆាំង និងវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានផ្តាំផ្ញើដល់ភ្នាក់ងារសារព័ត៌មានទាំងអស់សូមសហការក្នុងការចុះយកព័ត៌មាន ផ្តល់ព័ត៌មាននិងផ្សព្វផ្សាយព័ត៌មាន ឲ្យបានត្រឹមត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត រាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិកម្ពុជា…
-
៥ តុលា ២០២១

១. ខេត្តព្រះសីហនុ នឹងក្លាយជាទីលានប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២១ និងវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២២ – កោះសន្តិភាព ២. សហគមន៍នេសាទប្រជុំកោះរ៉ុង-កោះរ៉ុងសន្លឹម បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់មេត្តាកុំចាប់ ទិញ-លក់ ដឹកជញ្ជូនក្ដាមសេះ និងក្តាមខ្លាដែលមានគ្រាប់ពងនៅខាងក្រៅជាដាច់ខាត – FN ៣. CDC អនុម័តគម្រោងរោងចក្រផលិតតង់ សម្ភារបោះជំរំគ្រប់ប្រភេទ និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ និងកំបូល តម្លៃ ៨,៤លានដុល្លារ និងបង្កើតការងារជិត ៤ពាន់កន្លែង – ថ្មីៗ ៤. តៃវ៉ាន់ត្រូវតែប្រុងជើងការខ្ពស់ឱ្យជាប់ជានិច្ច ចំពោះសកម្មភាពយោធាកាន់តែសម្បើមឡើងៗ របស់ចិន បន្ទាប់ពីយន្តហោះយោធាចិនដល់ទៅ ៥៦គ្រឿង ហោះចូលតំបន់ការពារដែនអាកាសតៃវ៉ាន់នៅថ្ងៃទី៤ តុលា – Reuters ៥. ស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Facebook លោក Mark Zuckerberg បាត់បង់លុយជាង ៦ពាន់លានដុល្លារ ត្រឹមតែ ៦ម៉ោង ពេលកម្មវិធីធំៗរបស់បណ្តាញសង្គមនេះបានគាំងដំណើរការ – Bloomberg
-
បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងត្រូវបង្ហាញកាតចាក់វ៉ាក់សាំង រាល់ការចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានានៅរាជធានីភ្នំពេញ

-
ជូនពរពុកម៉ែបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាពតាមផ្លូវ

-
រីករាយពិធីបុណ្យភ្ជុំបិណ្ឌ

-
ផ្លែទំពាំងបាយជូរ Japanese Ruby Roman មានតម្លៃថ្លៃជាងគេបំផុតនៅក្នុងទីផ្សាររបស់ជប៉ុន។ ផ្លែរបស់វាមានទំហំលើសទំពាំងបាយជូរធម្មតា ៤ដង មានពណ៌ក្រហមស្អាត

គេបែងចែកផ្លែទំពាំងបាយជូរនេះជា ៣ប្រភេទរួមមានប្រភេទ Superior មានតម្លៃចន្លោះពី ៩០-១៤០ដុល្លារក្នុង១ចង្កោម ប្រភេទ Special Superior តម្លៃចន្លោះពី ១៨០-៤៥០ដុល្លារ និងប្រភេទ Premium ដែលអាចលក់បានដល់ទៅ ១ ០០០ដុល្លារ។ ទំពាំងបាយជូរនេះត្រូវបានដាំដុះនៅផ្ទះកញ្ចក់ក្នុង Ichikawa Prefecture។ កសិករប្រើកន្ដ្រៃ និងឧបករណ៍សម្រាប់វាស់ទំហំ ដើម្បីរក្សាផ្លែទំពាំងបាយជូរដែលនៅក្នុងចង្កោមតែមួយឱ្យមានទំហំស្មើគ្នាបាន។ ទន្ទឹមនឹងនេះ ពន្លឺ និងសីតុណ្ហភាពក្នុងផ្ទះកញ្ចក់ ក៏ត្រូវបានកំណត់ក្នុងកម្រិតច្បាស់លាស់ ដើម្បីទទួលបានទិន្នផលល្អ។ 🎥 Business Insider