Category: នយោបាយ

  • របាយការណ៍នៅថ្ងៃទី៤ តុលា

    របាយការណ៍នៅថ្ងៃទី៤ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ២២៨ករណី និងជាសះស្បើយ ៤៨៥នាក់។ អ្នកឆ្លងសរុប ១១៣ ៧០៣នាក់ អ្នកជាសះស្បើយ ១០៥ ៣៥០នាក់ អ្នកស្លាប់ ២ ៤១៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣១នាក់ ឃាត់រថយន្ដ គ្មាន ឃាត់ម៉ូតូ ១០គ្រឿង ពិន័យជាប្រាក់ ១២ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៥ តុលា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ២២៨នាក់ ជាសះស្បើយ ៤៨៥នាក់ ស្លាប់ ១២នាក់ គិតត្រឹមថ្ងៃទី៥ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៣.៧០៣នាក់ ចំនួនអ្នកជាសះស្បើយ៖ ១០៥.៣៥០នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៤១៨នាក់

  • រូបថតប្រវត្តិសាស្រ្ត! អរគុណអ្នកថែរក្សា និងអ្នកចែករំលែក។ រូបនេះនឹងនៅគង់វង្សរាប់ពាន់ឆ្នាំ។

    រូបថតប្រវត្តិសាស្រ្ត! អរគុណអ្នកថែរក្សា និងអ្នកចែករំលែក។ រូបនេះនឹងនៅគង់វង្សរាប់ពាន់ឆ្នាំ។

    📸 Colorise & Old Photos of Cambodia

  • អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រកាសថា យានយន្ត ៤៩៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០៤ ខែតុកលា ឆ្នាំ២០២១

    អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រកាសថា យានយន្ត ៤៩៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០៤ ខែតុកលា ឆ្នាំ២០២១

    អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រកាសថា យានយន្ត ៤៩៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០៤ ខែតុកលា ឆ្នាំ២០២១

  • ក្រុមស្ថាប័នសារព័ត៌មានបានធ្វើការចុះផ្សាយអំពីការបែកធ្លាយសំណុំឯកសារហិរញ្ញវត្ថុដ៏ធំមួយឈ្មោះថា ឯកសារផេនដូរ៉ា

    ក្រុមស្ថាប័នសារព័ត៌មានបានធ្វើការចុះផ្សាយអំពីការបែកធ្លាយសំណុំឯកសារហិរញ្ញវត្ថុដ៏ធំមួយឈ្មោះថា ឯកសារផេនដូរ៉ា

    នៅថ្ងៃទី៣ តុលា ក្រុមស្ថាប័នសារព័ត៌មានបានធ្វើការចុះផ្សាយអំពីការបែកធ្លាយសំណុំឯកសារហិរញ្ញវត្ថុដ៏ធំមួយឈ្មោះថា ឯកសារផេនដូរ៉ា ដែលបានបង្ហាញពីទំនាក់ទំនងរវាងមេដឹកនាំពិភពលោក រួមមានព្រះមហាក្សត្រហ៊្សកដានី និងនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក ទៅនឹងទ្រព្យសម្បត្តិសម្ងាត់នៅឯបរទេស។ ឯកសារបានបង្ហាញថា ក្នុងចំណោមអ្នកដឹកនាំទាំងនោះ ព្រះមហាក្សត្រហ៊្សកដានី Abdullah ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់អាមេរិក បានចំណាយប្រាក់ជាង ១០០លានដុល្លារដោយប្រើប្រាស់គណនីធនាគារសម្ងាត់ ដើម្បីទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ យោងតាមសម្ព័ន្ធអន្តរជាតិនៃអ្នកសារព័ត៌មានស៊ើបអង្កេត (ICIJ) ការបែកធ្លាយឯកសារជិត ១២លានទំព័រទាំងនេះ បានបង្ហាញអ្នកពាក់ព័ន្ធរួមមាន មេដឹកនាំបច្ចុប្បន្ន និងអតីតប្រមាណ ៣៥នាក់ អ្នកនយោបាយនិងមន្ត្រីសាធារណៈជាង ៣៣០នាក់ មកពី ៩១ប្រទេស។ ប្រភព៖ Reuters

  • មីយ៉ាន់ម៉ានៅតែមានអស្ថិរភាព ខណៈអំពើហិង្សាក្រោមរូបភាពនានា នៅតែបន្ដកើតមាន

    មីយ៉ាន់ម៉ានៅតែមានអស្ថិរភាព ខណៈអំពើហិង្សាក្រោមរូបភាពនានា នៅតែបន្ដកើតមាន

    មីយ៉ាន់ម៉ានៅតែមានអស្ថិរភាព ខណៈអំពើហិង្សាក្រោមរូបភាពនានា នៅតែបន្ដកើតមាន ជាពិសេសការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធគ្រប់ភាគី បន្ទាប់ពីរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) ប្រកាស “សង្គ្រាមការពារប្រជាជន” កាលពីដើមខែកញ្ញា។ ទន្ទឹមនឹងនេះ រលកកូវីដ១៩ វ៉ារ្យង់ Delta បានធ្វើឱ្យស្ថានភាពសង្គម និងសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន។ អ្នកនាំពាក្យរដ្ឋាភិបាលស្រមោលលោក Sasa ថា ៨ខែមកហើយដែលប្រជាជនមីយ៉ាន់ម៉ាស្នើសុំឱ្យសហគមន៍អន្តរជាតិមកជួយ ប៉ុន្ដែការឆ្លើយតបកន្លងមកមិនមានភាពគ្រប់គ្រាន់ឡើយ។ ការប្រកាសសង្គ្រាមនេះ គឺបង្ខំចិត្តដើម្បីការពារខ្លួន ពីការសម្លាប់របស់ក្រុមយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះ។ លោកក៏បានបន្ថែមថា៖ “ពិភពលោកនៅពេលនេះ មិនអើពើពីស្ថានភាពនៅមីយ៉ាន់ម៉ាទៀតឡើយ ស្របពេលដែលមីយ៉ាន់ម៉ាកំពុងប្រឈមនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ គ្រោះមហន្តរាយមនុស្សធម៌ និងវិបត្តិជំងឺកូវីដ១៩ ដែលគ្រប់គ្រងស្ថានការណ៍លែងបាន។” លោកក៏បានអំពាវនាវឱ្យពិភពលោកធ្វើការប្រកាសទទួលស្គាល់ភាពស្របច្បាប់របស់ NUG ក្នុងការគ្រប់គ្រងមីយ៉ាន់ម៉ា ខណៈដែលមកទល់ពេលនេះ មិនទាន់មានប្រទេសណាប្រកាសត្រង់ៗថា ទទួលស្គាល់រដ្ឋាភិបាលយោធា ឬស៊ីវិលឡើយ។ ប្រភព៖ SBS News

  • ទេសភាពភ្នំក្រោម ខេត្តសៀមរាប 🇰🇭

    ទេសភាពភ្នំក្រោម ខេត្តសៀមរាប 🇰🇭

    📸 Arun Pov

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៤រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរលោកអ្នកប្រយ័ត្នរាល់សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះ ពីព្រោះកំហុសអាចនឹងកើតមានច្រើន។ ចំណែកមនុស្សនៅជុំវិញខ្លួនហាក់កំពុងមើលបំណាំអ្នកខ្លាំង។ ស្ថានភាពអវិជ្ជមានភាគច្រើនទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ ដូច្នេះសូមមានភាពច្បាស់លាស់ ហើយកុំពាក់ព័ទ្ធករណីទាំងឡាយដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ចំពោះការផ្លាស់ប្តូរការងារ ការបណ្តាក់ទុន ឬការពឹងពាក់អាស្រ័យអ្នកដទៃប្រហែលមិនមែនជាជម្រើសល្អសម្រាប់ថ្ងៃនេះនោះទេ។ ដោយឡែក សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់នឹងពត៌មាន ពិសេសពេលព្រឹកតែម្តង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់ច្រើន។ សមម្រាប់ក្តីសុបិន្តនានារបស់លោកអ្នក គួរកុំស្ទាក់ស្ទើរយកមកអនុវត្តន៍ក្នុងពេលនេះ ដោយសារបញ្ហាធ្ងន់ធ្ងរនានានឹងមិនកើតឡើងសោះឡើយ។ ចំណែកមិត្តភក្តិរួមការងារនឹងជួយជ្រោមជ្រែងលោកអ្នកពេញទំហឹង។ ថ្ងៃនេះក៏ជាពេលមានអំណោយផលសម្រាប់ការចរចា ការបង្ហាញស្នាដៃផងដែរ ដូច្នេះសូមកុំខកខានឪកាសពិសេសនេះ។ ក្រៅពីនេះ លោកអ្នកគួរមើលថែរក្សាសុខភាពរបស់ខ្លួន ដោយរកពេលសម្រាកឲ្យបានគ្រប់គ្រាន់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញរបស់អ្នកនឹងសម្រេចផលបានល្អណាស់ ដូច្នេះសូមកុំបារម្ភអ្វីឡើយ។ ប្រសិនបើលោកអ្នកជាអាជីករ ដែលលក់ចេញទិញចូលអចលនទ្រព្យអាចនឹងជួបលាភធំក្នុងពេលនេះ ដូច្នេះសូមព្យាយាមពិនិត្យវាយតម្លៃឪកាស ធ្វើយ៉ាងណាកុំឲ្យមានការខកខាន។ ចំពោះទំនាកទំនាក់ធំតូចទាំងឡាយគឺអាចធ្វើបាន ប៉ុន្តែសូមរក្សាភាពស្មោះត្រង់។ លោកអ្នកមិនអាចបង្កើតកំហុសទាំងនោះបានទេ ពីព្រោះទំនុកចិត្ត…

  • សម្តេចក្រឡាហោមសខេង បានណែនាំ អភិបាលថ្មី ខេត្តស្ទឹងត្រែង ត្រូវប្រមូលយកបញ្ហាប្រឈមនានា មករួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងប្រកបដោយភាពយុត្តិធម៌

    សម្តេចក្រឡាហោមសខេង បានណែនាំ អភិបាលថ្មី ខេត្តស្ទឹងត្រែង ត្រូវប្រមូលយកបញ្ហាប្រឈមនានា មករួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងប្រកបដោយភាពយុត្តិធម៌

    ដោយ ៖ ឡុង សំបូរ ខេត្តស្ទឹងត្រែង ៖ ប្រសាសន៍ណែនាំរបស់ សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគ្រាដែល សម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ជា អភិបាលថ្មី នៃខេត្តស្ទឹងត្រែង នៅថ្ងៃទី៤តុលាឆ្នាំ២០២១ ។ យោងតាមព្រះរាជក្រិត្យរបស់ ព្រះមហាក្សត្រ ថ្ងៃទី៣០ កញ្ញា, អតីតអភិបាលខេត្ត ឯកឧត្តម ម៉ុម សារឿន ត្រូវបានផ្ទេរ ទៅបំពេញភារកិច្ចថ្មី ជាអនុរដ្ឋរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ចំណែកអភិបាលខេត្តថ្មី ដែលត្រូវមកជំនួស គឺ ឯកឧត្តម ស្វាយ សំអ៊ាង ដែលផ្ទេរមកពីខេត្តមណ្ឌលគីរី ។ សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ ណែនាំឱ្យអភិបាលខេត្តថ្មី ទើបចូលកាន់តំណែងថ្មី នៅខេត្តស្ទឹងត្រែង ត្រូវប្រមូលយកនូវគ្រប់បញ្ហាប្រឈមទាំងឡាយ មករួមគ្នាដោះស្រាយ ជូនប្រជាពលរដ្ឋ ឱ្យមានតម្លាភាព និងប្រកបដោយភាពយុត្តិធម៌។ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានប្តេជ្ញាប្រតិបត្តិតាមការណែនាំរបស់…

  • គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែតុលា ដោយមានរបៀបវារៈ៣

    គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែតុលា ដោយមានរបៀបវារៈ៣

    ភ្នំពេញ៖ បន្ទាប់ពីបានលើកពេល កាលពីពាក់កណ្តាលខែមុន គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ តាមរយៈប្រព័ន្ធVideo Conference នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ខាងមុខ ។ នេះបើតាមការប្រកាសរបស់ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានរបៀបវារៈចំនួន៣ ដូចជា១. សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។២. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤។៣. បញ្ហាផ្សេងៗមាន សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ៕