-
វិភាគ៖ គ្មានអ្វីត្រូវមន្ទិលសោះឡើយ ចំពោះមិត្តភាពដែកថែប រវាងចិន និងកម្ពុជា

-
១៣ កញ្ញា ២០២១

១. ការពង្រឹងត្រួតពិនិត្យទំនិញនាំចូល ជាលទ្ធភាពដែលកម្ពុជាជួយដល់សហគ្រាសធុនតូចក្នុងស្រុក រួមមានការពិនិត្យលើស្តង់ដារផលិតផល និងការបង់ពន្ធជូនរដ្ឋ ដើម្បីចៀសវាងការនាំទំនិញគេចពន្ធចូល និងលក់ក្នុងតម្លៃថោក – AMS Economy ២. ៧ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ប្រមាណ ៥ម៉ឺននាក់ ធ្លាក់ចុះ ៩២,៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ – FN ៣. សហព័ន្ធកីឡាកម្ពុជា សម្រិតសម្រាំងសមាជិកក្រុមជម្រើសជាតិ ១៤នាក់ និងគ្រូបង្វឹកម្នាក់ ដើម្បីត្រៀមចេញទៅហ្វឹកហាត់នៅចិន ដើម្បីពង្រឹងសមត្ថភាពត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នៅវៀតណាម និងលើកទី ៣២ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ – ភ្នំពេញបុស្តិ៍ ៤. អាជ្ញាធរវៀតណាម ព្រមានពីទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយព្យុះ Conson ខណៈព្យុះនេះ បានសម្លាប់មនុស្សម្នាក់ និងបំផ្លាញផ្ទះ ៣១ខ្នង ជន់លិចផ្ទៃដីស្រូវជាង ១ ០០០ហិកតា នៅភាគកណ្តាលប្រទេស – Reuters ៥. កូរ៉េខាងជើងបានធ្វើការសាកល្បងដោយជោគជ័យនូវការបង្ហោះមីស៊ីលផ្លោងរយៈចម្ងាយវែងថ្មីមួយ ដែលអ្នកវិភាគមើលឃើញថា…
-
អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជ្ញាធរស្រុក-ក្រុង នាយកសាលា និង មន្ត្រីសុខាភិបាល ឲ្យចុះពិនិត្យសម្អាតអនាម័យនិងបាញ់ថ្នាំសម្លាប់មេរោគ នៅមុនបើកសាលាឲ្យសិស្សចូលរៀន

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែសីហានៅរសៀលថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជ្ញាធរស្រុក-ក្រុង នាយកសាលា និងមន្ត្រីសុខាភិបាលក្នុងមូលដ្ឋាននិងខេត្ត ឲ្យចុះពិនិត្យមើលនិងនាំគ្នាធ្វើការសម្អាតអនាម័យនិងបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន។នៅមុននិងបើកសាលា ឲ្យសិស្សចូលរៀន ដើម្បីផ្តល់នូវភាពកក៎ក្តៅនិងទំនុកចិត្តពីមាតាបិតានិងអាណាព្យាបាលរបស់សិស្សទាំងនោះ។ តាមការគូសបញ្ជាក់ពីលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត នៅក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា៖យោងតាមពិនិត្យអាទិភាពនៅតំបន់សុវត្ថិភាព ដែលមិនមានបញ្ហាប្រឈម និងតំបន់ដែលមានហានិភ័យទាបពីការឆ្លងរាតត្បាតពីកូវីដ19ដែលផ្តល់ដោយរដ្ឋបាលស្រុកក្រុង គឺ៖មានសាលាសរុបចំនួន ៦៩៣សាលា ស្មើជាង៧៨%។ ក្នុងនោះ៖ វិទ្យាល័យចំនួន២២ ក្នុងចំណោមសរុប ៣១វិទ្យាល័យ ស្មើជាង ៧៥%។ និងកម្រិតបឋមចំនួន ៥៩០សាលា ស្មើជាង៨៨%។ហើយថ្នាក់សិក្សាដែលត្រូវបើកនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ដើម្បីជាជំហានសាកល្បងខាងមុខនេះ គឺមានថ្នាក់ទី៦ ទី៩និងទី១២។ចំពោះថ្នាក់ផ្សេង។ទៀតនិងបើកជាបន្តបន្ទាប់ក្រោយៗទៀត។ ពាក់ព័ន្ធនិងការបើកសាលាឲ្យសិស្សចូលរៀននូវ កម្រិតថ្នាក់ ទាំង៣ខាងលើនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត អាជ្ញាធរក្រុង-ស្រុក មន្រ្តីសុខាភិបាល និងនាយកសាលាទាំងអស់ ត្រូវចុះទៅពិនិត្យមើលនៅតាមសាលាក្នុងមូលដ្ឋានខ្លួនក្នុងកិច្ចសហការគ្នាដើម្បីរៀបចំធ្វើការសម្អាតអនាម័យ និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមសាលាទាំងនោះ មុននិងបើកដំណើរការឲ្យសិស្សចូលរៀនសាលាទាំងនោះឡើងវិញ និងដើម្បីកាត់បន្ថយពីហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-19។…
-
ជប៉ុន និងវៀតណាម បានចុះកិច្ចព្រមព្រៀង ក្នុងការផ្ទេរបរិក្ខារ និងបច្ចេកវិទ្យាយោធា

រដ្ឋមន្ត្រីការពារជាតិជប៉ុន Kishi បាន ប្រាប់ ថា៖ កិច្ចព្រមព្រៀង នេះ នឹងពង្រឹង មូលដ្ឋាន ឧស្សាហកម្ម យោធា ជប៉ុន ហើយ អាច នឹងជួយ ដល់ សន្តិសុខ ជប៉ុន។ ភាគី ទាំង ពីរ ក៏ បាន ពិភាក្សា គ្នា អំពី បញ្ហា សន្តិសុខ នៅ ក្នុង តំបន់ ដូច ជា៖ ១. ជប៉ុន ព្រួយ បារម្ភ យ៉ាង ធ្ងន់ធ្ងរ ទៅ លើ ច្បាប់ ឆ្មាំ សមុទ្រ របស់ ចិន ហើយសង្កត់ ធ្ងន់ អំពី សារៈសំខាន់ ក្នុង អនុវត្ត ស្មារតី “តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក…
-
នៅប្រទេសជាច្រើន មានចលនាសង្គមបានផុលផុសក្នុងការផ្សព្វផ្សាយពាក្យថា “សូមបញ្ឈប់ការធ្វើអោយមនុស្ស Stupid កាន់តែល្បី”

Stupid ក្នុងន័យនេះ គឺមិនមែនសំដៅដល់ស្ថានភាពពិការភាពបញ្ញា ឬកង្វះការអភិវឌ្ឍផ្នែកស្មារតីនៃ បុគ្គលនោះទេ តែគឺសំដៅដល់ជនដែលចង់បានការទាក់ទាញ អ្នកប្រឌិតព័ត៌មាន អ្នកបង្កើតព័ត៌មានញុះញង់ អ្នកអុជអាលដោយយកទស្សនៈវប្បធម៌ជ្រុលនិយម មកបិទបាំងជាដើម។ នៅពេលដែលយើងនាំគ្នាជេរបញ្ចោរ ប្រទេចផ្តាសារជននោះ តាមបណ្តាញ ទំនាក់ទំនងសង្គម ជននោះនឹងកាន់តែទទួលភាពល្បីខាងកេរ្តិ៍ឈ្មោះអាសោច ហើយពិតណាស់នេះជាអ្វីដែលពួកគេចង់បាន។ ពួកគេត្រូវបានចាត់ទុកថា Stupid ក៏ដោយសារពួកគេរស់នៅបានដោយការជេរប្រទេចរបស់យើងនេះឯង។ ឧទាហរណ៍ខ្លះៗ ៖ ការអួតអាងថារកលុយបានរាប់ម៉ឺនដុល្លារពីសំអាងការ… (ព័ត៌មានកំពុងផ្សព្វផ្សាយពេញហ្វេសប៊ុក)… សូមកុំរំខានចិត្តដោយសាររឿងរ៉ាវ បែបនេះអី… រំលងវាចោល បំភ្លេចវាចោល មួយសន្ទុះវាងាប់ឯង។ ✍🏽-Vathana Sann
-
កត្តាមួយចំនួនដែលបង្កឱ្យមានរដ្ឋប្រហារបន្ដកើតឡើងក្នុងប្រទេសនៅតំបន់អាហ្រ្វិក

១. ការដឹកនាំមិនល្អ អំពើពុករលួយ ភាពក្រីក្រ និងសេដ្ឋកិច្ចអន់ថយ គឺជាកត្តាចំបងដែលជំរុញឱ្យមានរដ្ឋប្រហារម្ដងហើយម្ដងទៀត។ ជាក់ស្ដែង លោកវរសេនីយ៍ឯក Mamady Doumbouya មេដឹកនាំរដ្ឋប្រហារថ្មីនៃប្រទេសហ្គីណេ 🇬🇳 យកភាពក្រីក្រ និងអំពើពុករលួយធ្វើជាមូលហេតុនៃការផ្តួលរំលំប្រធានាធិបតីលោក Alpha Conde។ ប្រជាជនអាហ្វ្រិកអស់សង្ឃឹមកាន់តែខ្លាំងចំពោះមេដឹកនាំពុករលួយរបស់ខ្លួន ហើយស្វាគមន៍ក្រុមរដ្ឋប្រហារដែលសន្យាថានឹងធ្វើឱ្យមានការផ្លាស់ប្ដូរទ្រង់ទ្រាយធំ។ ២. ការបាត់បង់ជំនឿលើលទ្ធិប្រជាធិបតេយ្យពីសំណាក់ពលរដ្ឋជុំវិញកំណែទម្រង់ធម្មនុញ្ញលើអាណត្តិរបស់មេដឹកនាំ និងការយកការបោះឆ្នោតធ្វើជាឈ្នាន់ក៏ជាកត្តាដែលជំរុញឱ្យមានការធ្វើរដ្ឋប្រហារដែរ ជាពិសេស រដ្ឋប្រហារយោធា។ សមាជិកជាន់ខ្ពស់នៃ Global Economy and Development និង Africa Growth Initiative លោក John Mukum Mbaku បានលើកឡើងថា៖ “ទោះបីជាការបោះឆ្នោតមានសារៈសំខាន់ចំពោះការផ្លាស់ប្តូរពីរបបផ្តាច់ការទៅរកលទ្ធិប្រជាធិបតេយ្យក៏ដោយ ក៏ការបោះឆ្នោតអាចគ្រាន់តែជាឧបករណ៍របស់រដ្ឋាភិបាលផ្តាច់ការ។” ជាក់ស្ដែង របបផ្តាច់ការនៅក្នុងប្រទេសដូចជាកាមេរូន សាធារណរដ្ឋកុងហ្គោ ហ្គីណេ អេក្វាទ័រ ប្រើប្រាស់ការបោះឆ្នោតដើម្បីធ្វើឱ្យមេដឹកនាំរបស់ខ្លួនស្របច្បាប់ និងបន្តកាន់អំណាចដោយគ្មានកំណត់។ កំណើននៃការធ្វើរដ្ឋប្រហារនឹងធ្វើឱ្យប្រទេសនៅអាហ្រ្វិកមិនសូវមានស្ថិរភាព ដែលជារឿងអវិជ្ជមានសម្រាប់វិនិយោគិន និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែដុនដាប។ ប្រភព៖ CNN
-
ចិនចង់បំបាក់កម្មវិធី Alipay ដែលជាកម្មវិធីទូទាត់ប្រាក់ដ៏ពេញនិយមរបស់ក្រុមហ៊ុន Ant Group គ្រប់គ្រងដោយ Jack Ma ដោយបង្កើតកម្មវិធីថ្មីដាច់ដោយឡែកមួយទៀត

ចិនចង់បំបាក់កម្មវិធី Alipay ដែលជាកម្មវិធីទូទាត់ប្រាក់ដ៏ពេញនិយមរបស់ក្រុមហ៊ុន Ant Group គ្រប់គ្រងដោយ Jack Ma ដោយបង្កើតកម្មវិធីថ្មីដាច់ដោយឡែកមួយទៀត សម្រាប់ការធ្វើអាជីវកម្មប្រាក់កម្ចីដែលជាសេវាកម្មទទួលបានផលចំណេញខ្ពស់របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន Ant ក៏នឹងត្រូវផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅដល់ក្រុមហ៊ុនផ្ដល់ចំណាត់ថ្នាក់ឥណទានគាំទ្រដោយរដ្ឋ ដើម្បីជាជំនួយដល់ការសម្រេចចិត្តថា តើត្រូវផ្តល់ប្រាក់កម្ចីរបស់ខ្លួនទៅឱ្យអតិថិជនឬយ៉ាងណា។ ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋគ្រោងនឹងទទួលយកភាគហ៊ុនដែលមានទំហំធំនៅក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ការផ្តល់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុន Ant។ អាជ្ញាធរចិនបាន និងកំពុងចាត់វិធានការជារឿយៗទៅលើក្រុមហ៊ុន Ant Group និងក្រុមហ៊ុនអ៉ីនធឺណិតយក្សនានា ដោយធ្វើការបង្ក្រាបយ៉ាងទូលំទូលាយលើបញ្ហាប្រឆាំងការទុកចិត្ត និងឯកជនភាពនៃទិន្នន័យអ្នកប្រើប្រាស់ និងCryptocurrency។ ប្រភព៖ Reuters
-
ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងសម្រាប់ចូលក្នុងក្លឹបរាត្រី និងព្រឹត្តិការណ៍ធំៗ នៅអង់គ្លេសដែលត្រូវរំពឹងថានឹងចូលជាធរមាននៅចុងខែកញ្ញានេះ

រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស Sajid Javid និយាយថា៖ “ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងសម្រាប់ចូលក្នុងក្លឹបរាត្រី និងព្រឹត្តិការណ៍ធំៗ នៅអង់គ្លេសដែលត្រូវរំពឹងថានឹងចូលជាធរមាននៅចុងខែកញ្ញានេះ នឹងមិនបន្តទៅមុនទៀតទេ”។ ពីមុនអង់គ្លេសគ្រោងឱ្យពលរដ្ឋបង្ហាញភស្តុតាងថាខ្លួនបានទទួលវ៉ាក់សាំងពេញលេញ, អវិជ្ជមានកូវីដ១៩ ឬបញ្ចប់ការធ្វើចត្តាឡីស័ក ដើម្បីអាចចូលក្លឹបរាត្រី ឬព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនកុះករ។ សមាគមដែលធ្វើការពាក់ព័ន្ធព្រមានថា តម្រូវការភស្តុតាងខាងលើអាចធ្វើឱ្យវិស័យនេះធ្លាក់ចុះ និងប្រឈមការរើសអើង ដូច្នេះត្រូវបានអំពាវនាវឱ្យលុបចោល។ ប្រភព៖ BBC
-
ព្រះមហាក្សត្រ និងសម្តេចម៉ែ ផ្ញើព្រះរាជសារអបអរសាទរសម្តេចតេជោ ទទួលបានមេដាយមាសសន្តិភាពពិភពលោក “World Summit Pease”

-
ជិះម៉ៃក្រូឡៃ(Microlight) ដាំដើមឈើនៅឱរ៉ាល់ 🇰🇭
