-
សមិទ្ធិផលថ្មីដែលនឹងក្លាយជាកម្លាំងចិត្ត និងក្តីសង្ឃឹមសម្រាប់យុវជន យុវនារី ជាពិសេសកីឡាករ កីឡការិនី ដើម្បីឈានទៅដណ្តើមយកជ័យជំនះ និងកិត្តិយសជូនជាតិមាតុភូមិលើវិស័យកីឡា នាពេលខាងមុខនេះ

យុវជនកម្ពុជាចងចាំ និងសូមសម្តែងនូវការដឹងគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជាបន្តបន្ទាប់ តែងបានខិតខំប្រឹងប្រែងស្វែងរកសមិទ្ធផលជូនជាតិ និងប្រជាជន មិនថាតែក្នុងវិស័យកីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ ជាការតបស្នងនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ យើងខ្ញុំគ្មានអ្វីក្រៅពីការប្តេជ្ញាក្នុងការបន្តថែរក្សា ការពារ និងចូលរួមអភិវឌ្ឍបន្តថែមទៀតនូវអ្វី ដែលសម្រេចបានយ៉ាងលំបាកមកនេះ តាមរយៈការខិតខំប្រឹងប្រែងកសាងសមត្ថភាពខ្លួនឱ្យកាន់តែប្រសើរដើម្បីធ្វើជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ មាតុភូមិ និងប្រជាជន។ ✍🏽-សហភាពសហព័ន្ធយុវជនកម្ពុជា
-
អាមេរិកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នានៅតាមតំបន់ខ្លះនៃអេត្យូពី 🇪🇹នងជំរុញឱ្យរដ្ឋាភិបាល និងកងកម្លាំងបះបោរមកពីតំបន់ទីហ្រ្កេផ្តើមការចរចាក្នុងពេលឆាប់ៗនេះ ដើម្បីឈានទៅដល់បទឈប់បាញ់ដែលប្រកបដោយនិរន្ដរភាព

របាយការណ៍នៃការរំលោភសិទ្ធិមនុស្ស និងអំពើឃោរឃៅដោយភាគីជម្លោះ កំពុងធ្វើឱ្យមានការព្រួយបារម្ភ រួមទាំងការវាយប្រហារលើជនស៊ីវិលនៅភូមិមួយក្នុងតំបន់ Amhara ដែលសម្លាប់មនុស្សជាង ១២០នាក់ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ កងកម្លាំងទីហ្រ្កេ ហៅរបាយការណ៍អាជ្ញាធរមូលដ្ឋាន Amhara ស្ដីពីការវាយប្រហារលើជនស៊ីវិលថាជា “ការចោទប្រកាន់ដោយប្រឌិតរឿង” និងបដិសេធថាខ្លួនមិនមានការជាប់ពាក់ព័ន្ធក្នុងការសម្លាប់ជនស៊ីវិលឡើយ។ មកទល់ពេលនេះ មិនទាន់មានភាគីណាមួយមកពីអេត្យូពីឆ្លើយតបទៅនឹងការស្នើសុំរបស់អាមេរិកនៅឡើយទេ។ សង្រ្គាមរវាងកងទ័ពសហព័ន្ធអេត្យូពី និងកងកម្លាំង TPLF ដែលគ្រប់គ្រងតំបន់ទីហ្រ្កេ បានផ្ទុះឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ខណៈពេលមនុស្សជាង ២ លាននាក់ទៀតបានភៀសខ្លួនចេញទាំងបង្ខំ។ ការប្រយុទ្ធនេះក៏បានរាលដាលចូលទៅតំបន់ Amhara និង Afar ដែលស្ថិតនៅភាគខាងជើងអេត្យូពីផងដែរ។ ប្រភព៖ Reuters
-
ប្រមុខការទូតចិន សន្យាខិតខំធ្វើយ៉ាងណាជំរុញ ឲ្យផលិតផលកសិកម្មកម្ពុជា ចូលទៅទីផ្សារចិនកាន់តែច្រើន

-
ម៉ាក់ ស្រីរ័ត្ន ចង់បង្ហាញឲ្យឪពុកម្ដាយមើលឃើញពីភាពជោគជ័យរបស់ខ្លួន ក្រោយក្លាយជាកីឡាការិនីជម្រើសជាតិទៅហ្វឹកហាត់ នៅចិន

-
ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១

-
កីឡាករវាយកូនបាល់រុស្ស៊ី Medvedev ឈ្នះពាន US Open ជាលើកដំបូង ក្នុងអាជីព

-
សម្តេចតេជោ ប្រកាសថា ចិន ផ្តល់ជំនួយវ៉ាក់សាំងកូវីដ ៣លានដូសថែមទៀត ដល់កម្ពុជា ដើម្បីចាក់ដូសទី៣ ជូនពលរដ្ឋដោយឥតគិតថ្លៃ

-
កម្ពុជា ចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស ចុះហត្ថលេខាលើឯកសារ៦ រួមមាន

ទី១. លិខិតប្រគល់-ទទួល សម្ភារៈមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ទី២. កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរ រវាងគណៈកម្មាធិការសុខាភិបាលជាតិ ទី៣. លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ទី៤. កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន១,៧៥០,០០០,០០០យ័នចិន (ប្រមាណ ២៧០លានដុល្លារអាមេរិក) ៥. លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ទី៦៖ កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ១២ កញ្ញា ២០២១
-
កាលពីមុនខ្ញុំធ្វើការជាមួយមេដឹកនាំចិន ដែលមានអាយុច្រើនជាងខ្ញុំ តែឥឡូវខ្ញុំមានអាយុច្រើនជាងមេដឹកនាំចិនទៅវិញ
-
ផ្សាយផ្ទាល់ ពិធីចុះហត្ថលេខា ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន
