-
សម្តេចតេជោ ហ៊ុន សែន មិននឹកស្មានថា ទំនាក់ទំនងដែកថែបកម្ពុជាចិននាំមកនូវសមិទ្ធផលដ៏អស្ចារ្យនេះទេ [ពហុកីឡដ្ឋានមតកតេជោ]
![សម្តេចតេជោ ហ៊ុន សែន មិននឹកស្មានថា ទំនាក់ទំនងដែកថែបកម្ពុជាចិននាំមកនូវសមិទ្ធផលដ៏អស្ចារ្យនេះទេ [ពហុកីឡដ្ឋានមតកតេជោ]](https://s3.ams.com.kh/central/media/2021/09/photo_2021-09-12_22-15-58.jpg)
-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ

-
សមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងសម័យតេជោ គឺពហុកីឡដ្ឋាន ជាតិមរតកតេជោ ត្រូវបានប្រគល់មកឱ្យ កម្ពុជាជាផ្លូវការ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី

ភ្នំពេញ៖ សមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងសម័យតេជោ គឺពហុកីឡដ្ឋានជាតិមរតតេជោ ដែលជាជំនួយហិរញ្ញប្បទានឥត សំណងរបស់ភាគីចិន មានតម្លៃប្រមាណ ១៦០លាន បានប្រារព្ធពិធីប្រគល់-ទទួលក្រោមអធិបតីភាព សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋការ បរទេស នៃសាធារណៈប្រជាមានិតចិន នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។ ឯកឧត្តម វ៉ាង យី (Wang Yi) បានបង្ហាញក្ដីសង្ឃឹមថា តាមរយៈការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ-កីឡាការិនីកម្ពុជា នឹងទទួលបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ប្រមុខការទូតចិន បានបន្តថា ប្រជាជន និងកីឡាករកម្ពុជា អាចហាត់ប្រាណហាត់កីឡា កាន់តែ ច្រើននៅក្នុងពហុកីឡដ្ឋានជាតិនេះ ។ ឯកឧត្តម វ៉ាង យី បានបន្ថែមថា៖ ចិន និងកម្ពុជា និងបោះជំហានទៅជាមួយគ្នា ជានិច្ច ហើយចិន ប្ដេជ្ញាជួយកម្ពុជា…
-
សម្ដេចតេជោបញ្ជាក់ថា មិត្តភាពដែកថែប កម្ពុជា-ចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយសង្ឃឹមថា ចិន នឹងចូលរួមសម្ភោធជាផ្លូវការពហុកីឡដ្ឋានជាតិមរតតេជោ
ភ្នំពេញ៖ ក្នុងឱកាសអញ្ញើញជាអធិបតីភាព ពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ភាគីចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ក្ដីសង្ឃឹមថា ថ្នាក់នាំចិន នឹងចូលរួមសម្ភោធ ជាផ្លូវការ ពហុកីឡដ្ឋាន ជាតិមរតតេជោ នាពេលខាងមុខ។ ក្រោយពីទទួលបានសមិទ្ធផលថ្មីដ៏ធំនេះ ក៏ដូចជាជំនួយជាបន្តបន្ទាប់ពីប្រទេសចិន រួមទាំងជំនួយ និងការជួយសម្រសម្រួលក្នុងការទិញ និងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ មកចាក់ជូនប្រជាជនកម្ពុជា សម្ដេចតេជោ បានប្រកាសថា នេះមិនមែនជាការលេងសើចទេនៅពេលនិយាយថា៖ បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា? សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិត្តភាពដែកថែមរបស់កម្ពុជា និងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការលួងលោម និងការលើកឡើងរបស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់ មិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។ ចំណែកឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងនៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរថា៖ ចិន និងកម្ពុជា និងបោះជំហានទៅជាមួយគ្នាជានិច្ច ហើយចិន ផ្តាចជ្ញារជួយកម្ពុជាឱ្យមានរីកចម្រើនជាបន្តបន្ទាប់…
-
ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ

-
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំពិតជាមានមោទនភាពដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ត្រូវបានសហព័ន្ធសន្តិភាពសកលជ្រើសរើសបំពេញតួនាទីជាលេខាធិការដ្ឋានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី “ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២”

ខ្ញុំយល់ថា ស្ថាប័នស្រាវជ្រាវក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការរក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និងការបណ្តុះស្មារតីផ្លាស់ប្តូរមតិយោបល់ និងកិច្ចសន្ទនា។ លើសពីនេះ ស្ថាប័នស្រាវជ្រាវត្រូវផ្ដល់អាទិភាពខ្ពស់លើភាពប្រាកដនិយម, រក្សាស្មារតីស្ថាបនា, មិនប្រកាន់និន្នាការជ្រុលនិយម, លើកកម្ពស់គោលការណ៍ស្វែងយល់ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការសិក្សា, ការវិភាគ និងការដាក់ចេញនូវអនុសាសន៍នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព ជាពិសេសការធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់មនុស្សជាតិ។ ១២ កញ្ញា ២០២១
-
សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរ ការទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិ “មរតកតេជោ”

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានអបអរសាទរ ការទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិ “មរតកតេជោ” ហើយ កម្ពុជាបានកត់ត្រានូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នោះគឺការទទួលបាននូវពហុកីឡដ្ឋានជាតិដ៏ធំស្កឹមស្កៃ ប្រកបដោយប្រណិតភាព។ សមិទ្ធិផលថ្មីនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមោទនភាពជាតិថ្មីមួយទៀតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងក្លាយទៅជាកម្លាំងចិត្ត និងក្តីសង្ឃឹមសម្រាប់យុវជន យុវនារី ជាពិសេសកីឡាករ កីឡការិនី យើងទាំងអស់ ដើម្បីឈានទៅដណ្តើមយកជ័យជំនះ និងកិត្តិយសជូនជាតិមាតុភូមិលើវិស័យកីឡា នាពេលខាងមុខនេះ។ នេះបើយោងតាមគេហទំព័រ Facebook របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ យុវជនកម្ពុជាបានចងចាំ និងបង្ហាញការដឹងគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជាបន្តបន្ទាប់ តែងបានខិតខំប្រឹងប្រែងស្វែងរកសមិទ្ធផលជូនជាតិ និងប្រជាជន មិនថាតែក្នុងវិស័យកីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ ជាការតបស្នងនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ យើងខ្ញុំគ្មានអ្វីក្រៅពីការប្តេជ្ញាក្នុងការបន្តថែរក្សា ការពារ និងចូលរួមអភិវឌ្ឍបន្តថែមទៀតនូវអ្វី ដែលសម្រេចបានយ៉ាងលំបាកមកនេះ តាមរយៈការខិតខំប្រឹងប្រែងកសាងសមត្ថភាពខ្លួនឱ្យកាន់តែប្រសើរដើម្បីធ្វើជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ មាតុភូមិ និងប្រជាជន៕
-
ផ្សាយបន្តផ្ទាល់ពិសេស ពិធីប្រគល់ និង ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ

-
កីឡាការិនីវ័យក្មេងអង់គ្លេស ឈ្នះពាន US Open ជាប្រវត្តិសាស្ត្ររយៈពេល៤៤ឆ្នាំ

-
សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី នឹងអញ្ជើញក្នុង ពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្តី ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិននឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលនេះ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ នឹងក្លាយជាទីតាំងសំខាន់សម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣(CAMSOC) និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ ៕ ដោយវណ្ណលុក