-
ប្រធាន គ.ជ.ប៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺដើម្បីកសាងបាននូវបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

-
គណបក្សខ្មែររួបរួមជាតិឆ្លើយតបទៅបុគ្គលពីរនាក់ដែលគ្មានតួនាទីក្នុងគណបក្សហ៊្វុនស៊ិនប៉ិចប្រឆាំងការបង្រួបបង្រួម

ភ្នំពេញៈ គណបក្សខ្មែររួបរួមជាតិ បានធ្វើការឆ្លើយបំភ្លឺទៅនឹងសេចក្ដីប្រកាសព័ត៌មានរបស់បុគ្គលពីរនាក់ ដែលគ្មានតួនាទីក្នុងគណបក្សហ៊្វុនស៊ិនប៉ិច មកចាត់ចែងការងារដឹកនាំក្នុងគណបក្ស និងជាអ្នកកាន់ត្រាព្រះហស្តលេខា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងកាន់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងសូមឲ្យសមាជិក សមាជិកា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច កុំជឿលើបុគ្គលពីរនាក់នេះ ដែលពួកនេះ ប្រឆាំងនឹងព្រះតម្រិះរបស់សម្តេចក្រុមព្រះ ក្នុងការបង្រួបបង្រួមអ្នករាជានិយម និងសីហនុនិយម។បុគ្គលពីរនាក់នេះ ត្រូវទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ក្នុងការបង្រួបបង្រួមគ្នាមិនបាននេះ។
-
វេទិការពហុមតិ ១១ កញ្ញា ២០២១
-
របាយការណ៍នៅថ្ងៃទី១០ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤៥នាក់។ ៤. កូវីដ ៦៥៨ករណី និងជាសះស្បើយ ៤៩៩នាក់។ អ្នកឆ្លងសរុប ៩៨.៨៤២នាក់ អ្នកជាសះស្បើយ ៩៣.៤១១នាក់ អ្នកស្លាប់ ២.០២៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៨៧ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៨២នាក់ ឃាត់រថយន្ដ ៨គ្រឿង ឃាត់ម៉ូតូ ៣២គ្រឿង ពិន័យជាប្រាក់ ៣.៤០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១១ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ប្រាសាទព្រះវិហារនារដូវវស្សា

-
មួយទសវត្សរ៍ចុងក្រោយនេះអភិវឌ្ឍន៍លឿនណាស់! អរគុណសន្តិភាព!

-
១០ កញ្ញា ២០២១

១. ក្រុមហ៊ុនអូស្ត្រាលីមួយឈ្មោះ RENAISSANCE ទទួលបានសិទ្ធិរុករករ៉ែមាស នៅតំបន់សំពៅលូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីជាង ១០០គីឡូម៉ែត្រក្រឡា សម្រាប់រយៈពេល ២ឆ្នាំ – រស្មីកម្ពុជា ២. គម្រោងរៀបចំផែនការមេលើប្រព័ន្ធដឹកជញ្ជូនវៃឆ្លាតសម្រាប់កម្ពុជា ត្រូវបានរៀបចំឡើងដោយសមភាគីកូរ៉េ-កម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ – AMS Economy ៣. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍ និងលេខ ៣ នៅអាស៊ី ជាប្រទេសដែលមានតម្លៃទិន្នន័យអ៉ីនធឺណិតទាបជាងគេបំផុត ក្នុងចំណោមប្រទេស និងតំបន់ចំនួន ២២៨ – កោះសន្តិភាព ៤. ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Joe Biden សន្ទនាតាមទូរសព្ទជាង ៩០នាទី អំពីទំនួលខុសត្រូវរបស់ប្រជាជាតិទាំងពីរ ដើម្បីធានាថាការប្រកួតប្រជែងមិនឈានទៅរកជម្លោះ បញ្ហាអាកាសធាតុ និងជំងឺកូវីដ១៩ជាដើម – BBC ៥. សិង្ហបុរីកំពុងព្រួយបារម្ភថា ការដែលប្រទេសអាហ្វហ្កានីស្ថានស្ថិតក្រោមការដឹកនាំរបស់ក្រុមតាលីបង់ អាចនាំឱ្យអំពើភេរវកម្មកើនឡើង នៅក្នុងតំបន់អាស៉ីអាគ្នេយ៍…
-
ខ្សែបំរើប្រយុទ្ធសញ្ជាតិជប៉ុន REIYA KINOSHITA បានតាំងចិត្តខ្ពស់ថា នឹងទទួលបាន៣ពិន្ទុ សម្រាប់ជំនួបជាមួយណាហ្គាវើលដ៏

-
ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា

ភ្នំពេញៈតបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រក ម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១