-
ក្រុមតារាមហាហង្ស ត្រូវចេញដំណើរថ្ងៃសុក្រនេះ ដើម្បីចូលរួមប្រកួតប្រជែង AFF Futsal Cup 2021

-
ឯ ឧ វ៉ាត់ ចំរើន បញ្ជាក់ថា វគ្គរដ្ឋបាលកីឡាមានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យមន្ត្រីកីឡាបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់

-
របាយការណ៍នៅថ្ងៃទី៩ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ៦៦០ករណី និងជាសះស្បើយ ៤១៧នាក់។ អ្នកឆ្លងសរុប ៩៨.១៨៤នាក់ អ្នកជាសះស្បើយ ៩២.៩១២នាក់ អ្នកស្លាប់ ២.០១៩នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៨ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២០នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៣.៦០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១០ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
លទ្ធផលសង្រ្គាមអាមេរិកប្រឆាំង “ភេរវកម្ម” ក្នុងរយៈពេល ២០ឆ្នាំ

បានសម្លាប់ជនស៊ីវិលជាង ២២ម៉ឺននាក់ ដោយការវាយប្រហារតាមរយៈយន្តហោះដែលគ្មានមនុស្សបើក និងជនស៊ីវិលនៅមជ្ឈិមបូព៌ាសរុបចំនួន ៣៦៣ម៉ឺននាក់ ធ្វើឱ្យមានការភៀសខ្លួនជនស៊ីវិលជាង ៣៧លាននាក់នៅទូទាំងពិភពលោក បានលុកលុយចូលប្រទេសអ៉ីរ៉ាក់ដោយខុសច្បាប់ ទាំងដែលមិនបានរកឃើញអាវុធប្រល័យលោក (WMDs) បរាជ័យក្នុងការទប់ស្កាត់ការកើនឡើងរបស់ក្រុម ISIL ដែលមានភាពសាហាវឃោរឃៅជាងក្រុមអាល់កៃដាទៅទៀត ប្រភព៖ PandaPaws 🐾
-
ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលប្រើដៃម្ខាងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ១៩

ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលប្រើដៃម្ខាងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្តបីសំខាន់គឺ ទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ ។ ដកស្រង់ពីសុន្ទរកថាសម្តេចតេជោនៅថ្ងៃទី១០ កញ្ញា ២០២១ អានលម្អិត t.me/ams1minute/16065
-
សារសំឡេងសម្តេចតេជោក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១

-
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

-
មើលពីក្រុងតាខ្មៅ ឆ្ពោះទៅរាជធានីភ្នំពេញ 🏙

-
ទូតអាមេរិកកោតសរសើរចំពោះគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ:ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក ប៉ាទ្រិក មូហ្វីរ (Patrick Murphy)បានសម្តែងនូវការកោតសរសើរចំពោះគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការយ៉ាងលឿនរហ័ស និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយរហូតមកដល់ពេលនេះសម្រេចលទ្ធផលជាង ៩០% លើចំនួនប្រជាជនគោលដៅ។