-
សម្ដេចតេជោ៖ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចក្នុងគ្រប់វិស័យ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ

-
សម្ដេចតេជោ៖ ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដើម្បីពន្លឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩

-
សម្ដេចតេជោ ថ្លែងអំណរគុណចិន ដែលបានផ្ដល់ការគាំទ្រដល់កម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ព្រមទាំងជួយសម្រួលដល់ការបញ្ជាទិញវ៉ាក់សាំងផងដែរ

-
ការផ្សាយវីដេអូពិសេស សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨

-
រដ្ឌបាលខេត្តកំពង់ឆ្នាំង ដាក់កម្លាំងសមត្ថកិច្ចគ្រប់គោលដៅសម្រេចបិទផ្សារ លើក្រុងកំពង់ឆ្នាំង ជាលើកទី២ បន្ទាប់ពីរកឃើញអាជីវករមានផ្ទុកមេរោគបំលែងថ្មី ដែលតា

-
សំណល់ថ្មពិលត្រូវមានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហៈធ្ងន់ មានជាអាទិ៍ បារត សំណ កាត់ម៉្ញូម សង្ក័សី និង នីកែល

សំណល់ថ្មពិលត្រូវមានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហៈធ្ងន់ មានជាអាទិ៍ បារត សំណ កាត់ម៉្ញូម សង្ក័សី និង នីកែល។ វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន នៅពេលសាយភាយចូលទៅក្នុងបរិស្ថានតាមរយៈការទុកដាក់សំណល់នេះមិនបានត្រឹមត្រូវ។ ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងដើម្បីការពារសុខភាពយើងទាំងអស់គ្នា សូមវេចខ្ចប់ និងយកសំណល់ថ្មពិលមកទុកក្នុងធុងដែលក្រសួងបរិស្ថានបានដាក់ នៅតាមបុរី ស្ថានីយប្រេងឥន្ធនៈ និងផ្សារទំនើប ជាដើម។ ប្រភព៖-ក្រសួងបរិស្ថាន
-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ចំនួន ៣.៧៣១នាក់ គិតត្រឹមថ្ងៃទី៩ កញ្ញា ២០២១

-
ស្តេចយក្សចេញប្រពាតព្រៃ ឃើញរំពេឆាបត្រីតាមដងអូរ ផ្អើលអស់មនុស្សម្នា ងាកមកឈូឆរ ឃើញយក្សត្រេកអរ ថតជាប់រំពេ

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ តាមរយៈវិដេអូនៅព្រឹកនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយ សម្រាប់អនាគតរួមគ្នា»។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ប្រតិបតិ្តការណ៍ហិរញ្ញវត្ថុ ឬការវិនិយោគ។ ក្នុងនោះ រាល់អាជីពនានារបស់លោកអ្នកក្នុងថ្ងៃនេះ ចម្រើនលូតលាស់យ៉ាងល្អប្រសើរ។ សូមប្រើប្រាស់ពេលវេលាអំណោយផលរបស់លោកអ្នកឲ្យបានច្រើនបំផុត។ ក្រៅពីនេះ សូមកុំឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន ពីព្រោះទាំងនេះជាបញ្ហាបណ្តោះអាសន្ន ហើយនៅទីបំផុតស្ថានភាពតានតឹងនេះនឹងរលាយបាត់ទៅដោយខ្លួនឯង។ ទន្ទឹមនឹងនេះ អ្នកអាចធានាថានឹងយកឈ្នះរាល់ការលំបាក ប្រសិនបើអ្នកយកចិត្តទុកដាក់លើករណីនោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីទំនាក់ទំនងជាមួយថ្នាក់លើ និងដៃគូនោះទេ។ សូមពន្យាពេលការពិភាក្សាអំពីបញ្ហាសំខាន់ៗទៅថ្ងៃក្រោយ។ ថ្ងៃនេះអ្នកគួរចាប់យកការងារណាដែលមិនទាមទារកំលាំងច្រើនពេក ពីព្រោះថាស្ថានភាពអវិជ្ជមានមួយចំនួននៅមិនទាន់អាចកំណត់បាននោះទេ ប៉ុន្តែអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីអនុវត្តការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន។ ក្រៅពីនេះសូមលោកអ្នកគ្រប់គ្រង និងឈរទៅសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក៏ប៉ុន្តែគួរតែស្តាប់មតិយោបល់អ្នកនៅជុំវិញខ្លួនផង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការអនុវត្តការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ ពីព្រោះស្ថានភាពប្រែប្រួលខាងក្រៅកំពុងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះផែនការអនុវត្តរបស់អ្នក។ ប្រហែលជាអ្នកគួរពិនិត្យវាយតម្លៃគម្រោងអនុវត្តជាថ្មី ហើយធ្វើយ៉ាងណាប្រមូលពត៌មានឲ្យបានច្រើន។ ក្នុងនោះក៏សូមប្រយ័ត្នពាក្យសំដីជាមួយថ្នាក់លើពីព្រោះសញ្ញាណនៃការយល់ច្រលំអាចនឹងកើតឡើងជាមួយអាជ្ញាធរ។ លើសពីនេះ សូមលោកអ្នកកុំបោះបង់ការផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាតាំងបង្ហាញសមិទ្ធផលរបស់ខ្លួន ព្រមទាំងព្យាយមបង្កើតទំនាក់ទំនង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…