-
កម្មវិធីមហាអនុតំបន់មេគង្គ GMS បានចូលរួមចំណែកលើក កម្ពស់ការតភ្ជាប់នៅក្នុងអនុតំបន់ តាមរយៈការស្ថាបនា ឬកែលម្អផ្លូវថ្នល់ប្រវែងជិត ១២.០០០ គីឡូម៉ែត្រ និងផ្លូវដែកប្រវែងជិត ៧០០ គីឡូម៉ែត្រ

-
លទ្ធផលទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ របស់រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ក្នុងជំនួបពិភាក្សាទ្វេភាគី និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណកូរ៉េដែលនឹងត្រូវចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀតនៃប្រទេសទាំងពីរ។ កម្ពុជាស្វាគមន៍គោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មី បូកដែលផ្តោតលើវិស័យសំខាន់ៗចំនួន ៧ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសុខាភិបាល និងវេជ្ជសាស្រ្ត។ សាធារណរដ្ឋកូរ៉េបានសន្យាថានឹងបង្កើនចំនួនកូតាពលករកម្ពុជា និងចំនួនអាហារូបករណ៍ដល់កម្ពុជា នាពេលអនាគត។ ដោយសារកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដៃគូអាទិភាព ក្នុងកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ និងជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មី សាធារណរដ្ឋកូរ៉េនឹងបន្តជួយ និងសហការជាមួយកម្ពុជា ក្នុងវិស័យគ្រប់គ្រងទឹក សុខភាពសាធារណៈ ការដឹកជញ្ជូន ការអប់រំ និងវិស័យចាំបាច់ផ្សេងទៀតនៅកម្ពុជា។ សាធារណរដ្ឋកូរ៉េ គាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅខែវិច្ឆិកា ២០២១ និងជាប្រធានអាស៊ាននៅឆ្នាំក្រោយ ។ រដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ បានពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលមានកន្លងមកនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ផ្អែកលើសសរស្តម្ភទាំង៣ ដែលរួមមានប្រជាជន វិបុលភាព និងសន្តិភាព ព្រមទាំងវិស័យអាទិភាពទាំង៧ នៃសេចក្តីថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន។ រដ្ឋមន្រ្តីទាំងអស់បានបន្តការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលបន្ថែមទៀតនូវការដាក់ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្នុងកិច្ចការអភិបាលកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការ ការចូលរួមរបស់វិស័យឯកជននិងការជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្ម និងការផ្លាស់ប្តូរផ្នែកឌីជីថល។ អង្គប្រជុំបានឯកភាពពន្យារ ឆ្នាំផ្លាស់ប្តូរមេគង្គ-សាធារណរដ្ឋកូរ៉េ ដល់ឆ្នាំ២០២២ នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងអស់បានអនុម័តលើសេចក្តីប្រកាសសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ និងបានអនុម័តការអនុវត្តគម្រោងចំនួន៧ សម្រាប់ឆ្នាំ២០២១ ក្រោមមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េជុំទី៥ ទៅដល់បណ្តាប្រទេសមេគង្គ សាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានមេគង្គ (MI)។…
-
ប្រមុខការទូតកម្ពុជា៖ ប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ គួរត្រៀមនូវផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតថ្នាក់តំបន់ដោយប្រុងប្រយ័ត្ន

-
រដ្ឋមន្រ្តីការបរទេសកូរ៉េ៖ កូរ៉េនឹងបន្តជួយនិងសហការជាមួយកម្ពុជា ក្នុងវិស័យគ្រប់គ្រងទឹក សុខភាពសាធារណៈ ការដឹកជញ្ជូន ការអប់រំ និងវិស័យចាំបាច់ផ្សេងទៀតនៅកម្ពុជា

-
វគ្គជម្រុះ Champions League រវាងក្រុម MAN UTD និង YOUNG BOYS អនុញ្ញាតិអោយអ្នកគាំទ្រចូលទស្សនាប្រសិនមានប័ត្របញ្ជាក់កូវីត

-
ពានរង្វាន់បាល់ទះជើងឯកប្រចាំទ្វីបអាស៊ី ត្រៀមដំណើរការចាប់ពីសប្ដាហ៍ក្រោយតទៅ

-
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារចំនួន៣០លានដុល្លារនៅថ្ងៃទី១០ កញ្ញា ២០២១

-
សារសំឡេងសម្តេចតេជោ ហ៊ុន សែនថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ

-
ក្រុមជើងឯកអឺរ៉ុបអ៊ីតាលី មិនទាន់ចាញ់សោះ៣៧ប្រកួតជាប់ៗគ្នា

-
សេចក្តីណែនាំស្តីពីការការពារការចម្លងមេរោគកូវីដ១៩ និងការពុលចំណីអាហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
