-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀត

-
របាយការណ៍នៅថ្ងៃទី៨ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៥៨៩ករណី និងជាសះស្បើយ ៤៨០នាក់។ អ្នកឆ្លងសរុប ៩៧.៥២៤នាក់ អ្នកជាសះស្បើយ ៩២.៤៩៥នាក់ អ្នកស្លាប់ ២.០០៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៩៦ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៨៣នាក់ ឃាត់រថយន្ដ ៧គ្រឿង ឃាត់ម៉ូតូ ៣១គ្រឿង ពិន័យជាប្រាក់ ២.៤០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៩ កញ្ញា ២០២១
-
សុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ

-
ក្រុមភ្នំពេញក្រោនទទួលបាន៣ពិន្ទុ ខណៈក្រុមខេត្តព្រៃវែង និងណាហ្គាវើលដ៏ ត្រូវពន្យាជាណ្តោះអាសន្ន ដោយសារពាក់ព័ន្ធកូវីដ-១៩

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំៗ ដើម្បីធ្វើបាតុកម្ម

អ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំៗ ដើម្បីធ្វើបាតុកម្ម ខណៈលោក Bolsonaro ចោទប្រកាន់ចៅក្រមតុលាការកំពូលមួយចំនួនថាធ្វើសេចក្តីសម្រេចប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកលើសពី អំណាចរបស់ខ្លួនដោយខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ។ មេដឹកនាំរូបនេះ ក៏អះអាងថាប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករបស់ប្រេស៊ីលងាយនឹងក្លែងបន្លំហើយគំរាមថានឹងលុបចោលការបោះឆ្នោតនៅឆ្នាំក្រោយ ប្រសិនបើប្រព័ន្ធមួយនេះមិនត្រូវបានធ្វើវិសោធនកម្មដើម្បីរួមបញ្ចូលការបោះឆ្នោតដោយប្រើសន្លឹកឆ្នោតវិញទេនោះ។ ការស្ទង់មតិរបស់វិទ្យាស្ថាន Atlas បង្ហាញថាអត្រាគាំទ្រលោក Bolsonaro មានត្រឹមតែ ២៤%ប៉ុណ្ណោះ ហើយបើការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែតុលានោះលោកនឹងចាញ់អតីតប្រធានាធិបតីលោក Luiz Inácio Lula da Silva ។ ប្រភព៖ Financial Time
-
សម្ដេចតេជោ រំលេចចំណុចមួយចំនួនក្នុងការពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សាមគ្គីភាព ក្រោមយន្តការពហុភាគីនិយម ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំន ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយពេលវិបត្តិកូវីដ-១៩ បានបញ្ចប់

-
លន បញ្ញា អះអាងថា ជំនួបនាសង្វៀនគុនខ្មែរអលស្តារ វគ្គ២ នឹងវាយមិនលាក់ក្បាច់ និងគ្មានមនោសញ្ចេតនា

-
សាលារៀនជាច្រើននៅប្រទេសស្រីលង្កា 🇱🇰 តរូវបានបិទទ្វារតាំងពីខែមីនា ២០២០ ដោយសារតែវិបត្តិកូវីដ១៩

សាលារៀនជាច្រើននៅប្រទេសស្រីលង្កា 🇱🇰 តរូវបានបិទទ្វារតាំងពីខែមីនា ២០២០ ដោយសារតែវិបត្តិកូវីដ១៩។ គ្រូបង្រៀន និងសិស្សានុសិស្សជាង ៤៥នាក់នៅ Bohitiwaya នៃប្រទេសស្រីលង្កាត្រូវដើរឆ្លងកាត់ព្រៃទៅកាន់ទីខ្ពស់ ដើម្បីស្វែងរកសេវាអ៉ីនធឺណិតដើម្បីបង្ហោះមេរៀនជូនសិស្ស និងសំរាប់សិស្សទាញយកមេរៀនមកសិក្សា។ កុមារ ៤-៥នាក់ប្រើប្រាស់ឧបករណ៍រួមគ្នាដើម្បីសិក្សា។ ឪពុកម្តាយដែលភាគច្រើនជាកសិករ តែងតែអមដំណើរកូនៗ ព្រោះបារម្ភពីសុវត្ថិភាពនៅពេលធ្វើដំណើរ។ ទោះបីជាអាជ្ញាធរបានខិតខំប្រឹងប្រែង ដើម្បីផ្តល់ឱ្យកុមារទាំងអស់នូវលទ្ធភាពទទួលបានការអប់រំក្ដី មានសិស្សជាង ៤០% ប៉ុណ្ណោះនៃសិស្សសរុបចំនួន ៤.៣លាននាក់ដែលអាចចូលរួមក្នុងថ្នាក់រៀនតាមរយៈអនឡាញបាន ដោយសារសិស្សភាគច្រើនខ្វះឧបករណ៍ប្រើប្រាស់ និងបញ្ហាសេវាអ៉ីនធឺណិត។ ប្រភព៖ Al Jazeera
-
សារសំឡេងសម្តេចតេជោ ហ៊ុន សែនថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ
