Category: នយោបាយ

  • ប្រមុខការទូត​ចិន នឹង​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​

    ប្រមុខការទូត​ចិន នឹង​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​

    ភ្នំពេញៈ​ឯកឧត្តម វ៉ាង យី​(WangYi) ​រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹង​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ​និង​ប្រទេស​ផ្សេងទៀត​ក្នុងពេល​ឆាប់ៗ​នេះ​។ ​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ប្រកាស​ឱ្យដឹង​នៅ​រាត្រី​ថ្ងៃទី​៨ ​ខែកញ្ញា ​ឆ្នាំ​២០២១​នេះ​។

  • រដ្ឋមន្ត្រីការបរទេសចិន 🇨🇳 លោក Wang Yi នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្នុងអាស៊ីរួមមានវៀតណាម 🇻🇳 កម្ពុជា 🇰🇭 សង្ហបុរី 🇸🇬 នងកូរ៉េខាងត្បូង 🇰🇷 ចាប់ពីថ្ងៃទី១០-១៥ កញ្ញា

    រដ្ឋមន្ត្រីការបរទេសចិន 🇨🇳 លោក Wang Yi នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្នុងអាស៊ីរួមមានវៀតណាម 🇻🇳 កម្ពុជា 🇰🇭 សង្ហបុរី 🇸🇬 នងកូរ៉េខាងត្បូង 🇰🇷 ចាប់ពីថ្ងៃទី១០-១៥ កញ្ញា

    ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំង ៤នេះ លោក Wang Yi នឹងមាន “ការប្រាស្រ័យទាក់ទងយុទ្ធសាស្ត្របែបស៊ីជម្រៅ” ដើម្បីអនុវត្តនូវការមូលមតិគ្នារវាងលោកប្រធានាធិបតី Xi Jinping និងមេដឹកនាំប្រទេសទាំងនោះ ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងការអភិវឌ្ឍន៍ ព្រមទាំងពង្រឹងចំណងមិត្តភាពលើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ក៏ដូចជាការកសាងសហគមន៍ជោគវាសនារួមសំរាប់មនុស្សជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក៏បានលើកឡើងថា “ចិនត្រៀមខ្លួនជានិច្ចក្នុងការធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ការពារពហុភាគីនិយម យុត្តិធម៌ និងសមធម៌អន្តរជាតិ ក៏ដូចជាបង្កើននូវថាមពលវិជ្ជមានដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពថ្នាក់តំបន់ និងពិភពលោក។” ប្រភព៖ CGTN

  • អង្គការក្រៅរដ្ឋាភិបាលជាង ១៥០០បានអំពាវនាវឱ្យចក្រភពអង់គ្លេសពន្យារពេលកិច្ចប្រជុំកំពូលអាកាសធាតុ COP26

    អង្គការក្រៅរដ្ឋាភិបាលជាង ១៥០០បានអំពាវនាវឱ្យចក្រភពអង់គ្លេសពន្យារពេលកិច្ចប្រជុំកំពូលអាកាសធាតុ COP26

    ការកើនឡើងនៃវិសមភាពនៃការចាក់ និងចែកចាយវ៉ាក់សាំង និងការតម្រូវឱ្យមានការធ្វើចត្តាឡីស័កនឹងធ្វើឱ្យការចូលរួមក្នុងកិច្ចពិភាក្សាអាកាសធាតុរបស់អ.ស.បនឹងមានន័យថា៖ “សន្និសីទអាកាសធាតុមានសុវត្ថិភាពរួមបញ្ចូល និងយុត្តិធម៌គឺមិនអាចទៅរួចទេ”។ នាយកប្រតិបត្តិរបស់បណ្តាញសកម្មភាពអាកាសធាតុ(CAN) បានមាន ប្រសាសន៍ថា៖ “កង្វល់របស់យើង គឺប្រទេសដែលងាយនឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិអាកាសធាតុ និងរងការខ្វះការគាំទ្រពីប្រទេសអ្នកមានថែមទៀត”។ លោកបន្តថា៖ “តែងតែមានអតុល្យភាពអំណាចនៅក្នុងកិច្ចចរចាអាកាសធាតុរបស់អ.ស.ប ហើយពេលនេះត្រូវបានផ្សំឡើងដោយវិបត្តិសុខភាពថែមទៀត”។ រដ្ឋាភិបាលម្ចាស់ផ្ទះចក្រភពអង់គ្លេស បាននិយាយថា៖ “កិច្ចប្រជុំ COP26 ត្រូវតែបន្តនៅខែវិច្ឆិកានេះ ហើយខ្លួននឹងរ៉ាប់រងថ្លៃស្នាក់នៅសម្រាប់ប្រតិភូ និងធានាឱ្យមានការផ្តល់វ៉ាក់សាំងការពារយ៉ាងរហ័សដល់គ្រប់អ្នកចូលរួមផងដែរ”។ ប្រភព៖ CNA

  • កាលពីថ្ងៃទី៧ សីហា ក្រុមតាលីបង់បានប្រកាសពីសមាសភាពនៃរដ្ឋាភិបាលបណ្ដោះអាសន្នដែលរួមបញ្ចូលគ្រប់ភាគីនៅអាហ្វហ្កានីស្ថាន និងប្រែក្លាយប្រទេសនេះជា “អ៊ីស្លាមអ៊ីមីរ៉េត”

    កាលពីថ្ងៃទី៧ សីហា ក្រុមតាលីបង់បានប្រកាសពីសមាសភាពនៃរដ្ឋាភិបាលបណ្ដោះអាសន្នដែលរួមបញ្ចូលគ្រប់ភាគីនៅអាហ្វហ្កានីស្ថាន និងប្រែក្លាយប្រទេសនេះជា “អ៊ីស្លាមអ៊ីមីរ៉េត”

    មេដឹកនាំតាលីបង់ចំណាស់ជាងគេ និងជាទីប្រឹក្សាជិតស្និតរបស់ស្ថាបនិកតាលីបង់ លោក Hassan Akhund ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្ដីទី។ លោកធ្លាប់ជាអតីតអនុរដ្ឋមន្ត្រីការបរទេសរបស់តាលីបង់នៅពេលចូលកាន់អំណាចដំបូងនៅកំឡុងឆ្នាំ ១៩៩៦ ដល់ ២០០១ ហើយលោកក៏ស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិផងដែរ។ មេដឹកនាំការិយាល័យនយោបាយ និងសហស្ថាបនិកក្រុមតាលីបង់លោក Ghani Baradar ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីស្ដីទី ខណៈដែលលោក Sirajuddin Haqqani ដែលជាកូនប្រុសរបស់ស្ថាបនិកបណ្ដាញ Haqqani ដែលជាក្រុមជ្រុលនិយម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងមហាផ្ទៃ។ ក្រុមតាលីបង់ធ្លាប់បានអះអាងថា ពួកគេនឹងបង្កើតរដ្ឋាភិបាលបរិយាប័ន្នមួយ ប៉ុន្ដែក្នុងចំណោមសមាសភាពមេដឹកនាំតាលីបង់ដែលតែងតាំងគ្មានវត្តមានរបស់ស្ដ្រីសោះឡើយ។ យ៉ាងណាមិញ ការងារចម្បងរបស់រដ្ឋាភិបាលបណ្ដោះអាសន្ននេះគឺស្ដារសេដ្ឋកិច្ចជាតិឡើងវិញ និងស្វែងរកការទទួលស្គាល់ពីសហគមន៍អន្ដរជាតិ។ ប្រភព៖ BBC

  • ករណីវិជ្ជមានជំងឺកូវីដ១៩ តាម បណ្តាខេត្ត នៅថ្ងៃទី៧ កញ្ញា ២០២១

    ករណីវិជ្ជមានជំងឺកូវីដ១៩ តាម បណ្តាខេត្ត នៅថ្ងៃទី៧ កញ្ញា ២០២១

    ១.កំពត ១៨នាក់២.កោះកុង ២៩នាក់៣.ឧត្តរមានជ័យ ១៥១នាក់៤.ព្រះវិហារ ០៥នាក់៥.មណ្ឌលគីរី ២០នាក់៦.ក្រចេះ ០៧នាក់៧.ស្ទឹងត្រែង ០៨នាក់៨.ប៉ៃលិន ១៣នាក់៩.កែប ០២នាក់១០.កំពង់ធំ ៤២នាក់១១.ព្រៃវែង ៣០នាក់១២.កំពង់ចាម ៤៧នាក់១៣.ស្វាយរៀង ១០នាក់១៤.ត្បូងឃ្មុំ ៧៦នាក់១៥.បាត់ដំបង ៧៥នាក់១៦.បន្ទាយមានជ័យ ១៤៩នាក់ ប្រភព៖ We_Share

  • ភ្នំខ្នងព្រះ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់📍

    ភ្នំខ្នងព្រះ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់📍
  • ទូតកម្ពុជានៅឥណ្ឌាជួយសម្របសម្រួលឱ្យប្រជាពលរដ្ឋ និងនិស្សិតខ្មែរ៧២នាក់ បានត្រឡប់មកកម្ពុជាវិញ

    ទូតកម្ពុជានៅឥណ្ឌាជួយសម្របសម្រួលឱ្យប្រជាពលរដ្ឋ និងនិស្សិតខ្មែរ៧២នាក់ បានត្រឡប់មកកម្ពុជាវិញ

    ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌា បានសម្របសម្រួលជាមួយអាជ្ញាធរឥណ្ឌាសូមអនុញ្ញាតធ្វើការហោះហើរឱ្យក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ (Sky Angkor Airline) ដឹកប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន៧២នាក់ ត្រឡប់ទៅប្រទេសកម្ពុជាវិញ។

  • រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចជ្រើសយកសាលារៀនចំនួន៥ ដាក់អោយដំណើរការសាកល្បងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១​ខាងមុខ

    រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចជ្រើសយកសាលារៀនចំនួន៥ ដាក់អោយដំណើរការសាកល្បងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១​ខាងមុខ

    ឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ ZoomMeeting ដើម្បីត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ(SOP)សម្រាប់​ដំណាក់កាលនៃការដាក់អោយដំណើរការសាកល្បងសលារៀនជំហ៊ានដំបូង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ទន្ទឹមគ្នានឹងនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) កិច្ចប្រជុំក៏បានពិភាក្សាយ៉ាងម៉ត់ចត់ផងដែរ អំពីស្ថានភាពរួមនៅតាមសាលារៀន សមត្ថភាពលើការគ្រប់គ្រងដឹកនាំរបស់គណៈគ្រប់គ្រងសាលានីមួយៗ ដើម្បីធានាថាដំណើរការសាលារៀនក្នុងដំណាក់កាលសាកល្បងនេះមិនមានហានិភ័យនៃជំងឺកូវីដ១៩ ដូចជា៖ ១.ធ្វើសំណាកតេស្តវិភាគរកជំងឺកូវីដ-១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូ។ ២.លោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចរាល់ទើបអនុញ្ញាតឱ្យចូលរៀន និងចូលបង្រៀន។ ចំពោះសិស្ស និងគ្រូដែលមិនបានចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលរៀន និងបង្រៀននោះទេ ប្រសិនបើមិនមានការបញ្ជាក់ហេតុផលច្បាស់លាស់ ។ ៣.ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃដាក់នៅតាមមុខថ្នាក់រៀន ដើម្បីឱ្យសិស្ស និងគ្រូលាងសម្អាតដៃមុនពេលចូលសាលា ត្រូវរក្សាគម្លាតសុវត្ថិភាព និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣. ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា ។ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ…

  • ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ីចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារ ចែកជូនប្រជាជនកម្ពុជា១០០គ្រួសារ ដែលំពុងជួបការខ្វះខាត

    ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ីចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ស្បៀងអាហារ ចែកជូនប្រជាជនកម្ពុជា១០០គ្រួសារ ដែលំពុងជួបការខ្វះខាត

    ភ្នំពេញៈប្រជាជនកម្ពុជា ចំនួន១០០គ្រួសារ នៅតំបន់ Mur រដ្ឋចូហូរ ដែលំពុងជួបការខ្វះខាត ក្នុងអំឡុងពេលប្រទេសម៉ាឡេស៊ី បានបិទខ្ទប់ប្រទេស និងបន្តរឹតបន្តឹងវិធានការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្ត្រីមានផ្ទៃពោះចំនួន១២នាក់ និងអ្នកជំងឺមហារីក១នាក់ បានទទួលអំណោយពីរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី

  • ប្រមុខការទូតកម្ពុជាបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២

    ប្រមុខការទូតកម្ពុជាបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២

    ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់​ពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ខាងមុខ គឺជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សានូវឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពរបស់អាស៊ាន។