-
រដ្ឋបាលរាជធានី កំពុងស្ដារភក់កាយសំរាម និងមែកឈើចេញពីប្រឡាយមេ នៅភាគខាងជើងរាជធានី ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ

-
របាយការណ៍នៅថ្ងៃទី៧ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៥នាក់ និងរបួស ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៤. កូវីដ ៥៩៦ករណី និងជាសះស្បើយ ៣៩៧នាក់។ អ្នកឆ្លងសរុប ៩៦.៩៣៥នាក់ អ្នកជាសះស្បើយ ៩២.០១៥នាក់ អ្នកស្លាប់ ១.៩៨៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៣នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ២.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៨ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សាលាបឋមសិក្សាចំនួន៣ និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១

១. សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ជ័យលាភីកម្រិតមាស ២. សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប ជ័យលាភីកម្រិតប្រាក់ ៣. សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរឹទ្ធ សម្រាប់កម្រិតមធ្យមសិក្សា៖ ១. វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីកម្រិតមាស ២. វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ទទួលបានជ័យលាភីកម្រិតប្រាក់ ៣. វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិតសំរិទ្ធ។ ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព។ 👉🏽 អានលម្អិត
-
សារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១

-
អង្គការសង្គមស៊ីវិលនៅកម្ពុជា មាន៣ប្រភេទគឺ

ទី១. អង្គការសង្គមស៊ីវិលធ្វើការងារផ្នែកអភិវឌ្ឍន៍តាមរយៈការផ្តល់ជាជំនួយអភិវឌ្ឍន៍ដល់ប្រជាពលរដ្ឋ។ ទី២. អង្គការសង្គមស៊ីវិលធ្វើការងារខាងអប់រំ តាមរយៈការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាព ចំណេះ និងជំនាញដល់ប្រជាពលរដ្ឋ។ ទី៣. អង្គការសង្គមស៊ីវិលធ្វើការងារផ្នែកតស៊ូមតិ ដោយមួយចំនួនបានធ្វើសកម្មភាពនយោបាយតាមការរៀបចំរបស់បរទេសដែលជាម្ចាស់ជំនួយ។ សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ៨ កញ្ញា ២០២១
-
ឡើងទៅឋានសួគ៌បូកគោ 🌱🌲🇰🇭

-
ទិដ្ឋភាពស្រស់ស្រាយ តាមផ្លូវវង់តូច ក្នុងរមណីយដ្ឋានអង្គរ នារដូវវស្សា

-
បទ ៖ ០៨ កញ្ញា ទិវាអក្ខរកម្មជាតិ អន្តរជាតិ (ម៉ិល ស៊ីដេត)

-
៧ កញ្ញា ២០២១

១. ការសាងសង់កំពង់ផែទឹកជ្រៅដំណាក់កាលទី ១ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំក្រោយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥នេះ – ខ្មែរថាមស៍ ២. អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដុតកម្ទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជិកា ចំនួន ១.៣០១គីឡូក្រាម មាន ៧០មុខ ស្មើនឹង ១ ២០២ ៣៦៦គ្រាប់ – រស្មីកម្ពុជា ៣. រដ្ឋបាល រាជធានីភ្នំពេញ បាននិង កំពុង សាងសង់ ស្ថានីយ បូមទឹក បឹងទំពុន បន្ថែម និង កំពុង បន្ត ស្តារ ប្រឡាយ មួយ ចំនួន ទៀត ដើម្បី ដោះស្រាយ បញ្ហា ទឹកជំនន់ ជន់លិច ក្នុង ភូមិសាស្ត្រខណ្ឌមានជ័យ ទួលគោក សែនសុខ និង ពោធិ៍សែនជ័យ – ភ្នំពេញបុស្តិ៍ ៤. អែលសាល់វ៉ាឌ័រក្លាយជាប្រទេសដំបូងគេលើពិភពលោក…