-
ឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ប្តេជ្ញាថារដ្ឋាភិបាលនឹងបន្តគាំទ្រដល់វិស័យឯកជន ស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការបង្ក្រាបដោយប្រើបទប្បញ្ញត្តិលើវិស័យជាច្រើន ដែលអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម

វិស័យសេដ្ឋកិច្ចឯកជនបានរួមចំណែកជាង ៥០ភាគរយនៃចំណូលពន្ធដែលទទួលបានពីផលិតផលក្នុងស្រុកសរុប និងការងារទីក្រុងនៅប្រទេសចិន។ កាលពីខែសីហា មន្រ្តីបក្សកុម្មុយនីស្តមួយរូបបានលើកឡើងថា ភាពរុងរឿងរួមមិនមែនមានន័យថា “សម្លាប់អ្នកមាន ដើម្បីជួយអ្នកក្រ” នោះទេ។ ប្រាក់ចំណូលខ្ពស់ហួសប្រមាណគួរតែត្រូវបានកែតម្រូវ ហើយក្រុមហ៊ុនគួរតែត្រូវបានលើកទឹកចិត្តឱ្យជួយដល់សង្គម។ ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យចិនសម្រេចបាននូវភាពរុងរឿងរួម ដោយស្វែងរកការបង្រួមគម្លាតទ្រព្យសម្បត្តិដែលកំពុងគំរាមកំហែងដល់ការកើនឡើងសេដ្ឋកិច្ចរបស់ប្រទេស និងភាពស្របច្បាប់នៃការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត។ ប៉ុន្តែផលប៉ះពាល់នៃការផ្លាស់ប្តូរគោលនយោបាយរបស់លោកនៅតែមិនច្បាស់លាស់ ដោយមានការខ្វែងគំនិតជាសាធារណៈក្នុងប្រទេស។ ប្រភព៖ Reuters
-
រដ្ឋប្រហារដោយកងកម្លាំងយោធាហ្គីណេបានផ្ទុះឡើង

នៅក្នុងរដ្ឋធានី Conakry ប្រជាជនខ្លះបានអបអរសាទរចំពោះរដ្ឋប្រហារនេះ ព្រោះពួកគេឃើញថានេះជាជ័យជំនះ និងសេរីភាពរបស់យុវជនហ្គីណេ។ ចំណែកឯលោក Alpha Conde ត្រូវបានយោធាចាប់ខ្លួន ក្រោយរដ្ឋប្រហារជោគជ័យ។ មេបញ្ជាការកងទ័ពអង្គភាពពិសេសហ្គីណេបានថ្លែងថា៖ “ភាពក្រីក្រ និងអំពើពុករលួយក្នុងតំបន់ បានជំរុញឱ្យកងទ័ពហ្គីណេទទួលយកទំនួលខុសត្រូវចំពោះប្រជាជន និងអធិបតេយ្យភាពហ្គីណេ។ យើងបានសម្រេចចិត្តរំលាយរដ្ឋធម្មនុញ្ញចាប់ពីពេលនេះតទៅ ហើយយើងនឹងតាក់តែងរដ្ឋធម្មនុញ្ញថ្មីជាមួយប្រជាជនហ្គីណេទាំងអស់។” ប្រភព៖ DW News
-
យោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បំពង់បង្ហូរឧស្ម័ន Nord Stream 2 នឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានថ្ងៃខាងមុខនេះ

គម្រោង Nord Stream 2 ដែលមានតម្លៃ ១១ពាន់លានដុល្លារ ត្រូវបានរំពឹងថានឹងបង្កើនគុណភាពនៃបំពង់ Nord Stream ដែលមានស្រាប់ទ្វេដងក្នុងការបូមឧស្ម័នឆ្លងកាត់សមុទ្របាល់ទិក និងមិនចាំបាច់ឆ្លងកាត់អ៊ុយក្រែន នៅពេលបញ្ជូនឧស្ម័នទៅអឺរ៉ុប។ ដោយឡែក អ៊ុយក្រែនបានជំទាស់លើគម្រោងនេះ ព្រោះតែការបង្វៀងផ្លូវឆ្លងកាត់ពីប្រទេសអ៊ុយក្រែន អាចធ្វើឱ្យបាត់បង់ចំនូលរាប់ពាន់លានដុល្លារដែលបានពីការដឹកជញ្ជូន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថាគម្រោងនេះគឺជា “អាវុធភូមិសាស្ត្រ នយោបាយដ៏គ្រោះថ្នាក់របស់រុស្ស៊ី”។ ប្រភព៖ Reuters
-
អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព

ភ្នំពេញ:អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាចប់អាណត្តិលោកវរនាវីឯក Ivan Stadchenko បាន សម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពស្របទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កងទ័ពជើងគោកនៅក្នុងកិច្ចការដ៏មានសារៈសំខាន់ចាំបាច់ចំពោះមុខនេះ
-
កាលពីថ្ងៃទី៥ កញ្ញា ក្រុមហ៊ុនសារព័ត៌មានហុងកុង Next Digital ដែលបោះពុម្ពផ្សាយការរិះគន់រដ្ឋាភិបាលចិនជាច្រើនឆ្នាំមកហើយ បានប្រកាសថាពួកគេនឹងធ្វើការបិទទ្វារក្រុមហ៊ុន បន្ទាប់ពីមានការបង្ក្រាបរបស់អាជ្ញាធរហុងកុង

គណនីធនាគាររបស់ក្រុមហ៊ុននេះត្រូវបានអាជ្ញាធរហុងកុងបង្កក ខណៈដែលស្ថាបនិកដែលជាម្ចាស់ភាគហ៊ុនភាគច្រើននៃក្រុមហ៊ុន Next Digital លោក Jimmy Lai និងនិពន្ធនាយកមួយចំនួនកំពុងជាប់ពន្ធនាគារក្រោមការចោទប្រកាន់បទឧក្រិដ្ឋកម្មមួយចំនួន រួមមានការរំលោភលើច្បាប់សន្តិសុខជាតិ។ ក្រុមហ៊ុន Next Digital នៅជំពាក់ប្រាក់ឈ្នួលនិយោជិកជាង ៧០០នាក់។ គេរំពឹងថាការរំសាយក្រុមហ៊ុន និងការទូទាត់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាច ទូទាត់បំណុលដែលក្រុមហ៊ុនជំពាក់បានខ្លះ។ ប្រភព៖ New York Times
-
រដ្ឋមន្ត្រីក្រសួងផែនការ ប្រាប់យូនីសេហ្វអំពីការប្រើប្រាស់ជំនួយយ៉ាងមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា តាងនាមតំណាងឱ្យពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ ជាពិសេសយូនីសេហ្វ ដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃកន្លងមក និងសូមធានាជូនថា ជំនួយរបស់អ្នកទាំងអស់ ត្រូវបន្តប្រើប្រាស់យ៉ាងមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ កញ្ញា ក្រោមមូលបទ “មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី”។ កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ កាលពីឆ្នាំ២០១៨ ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ មហាអនុតំបន់មេគង្គផ្តោតលើគម្រោងអនុតំបន់នានាដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម។
-
សៀមរាប សំងំតែងខ្លួន

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី»

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ ខែកញ្ញា
