-
ភូមិឋាននៅស្រុកអង្គរបុរី ខេត្តតាកែវ 🏡🍃⛰

-
សហព័ន្ធកីឡាគុនល្បុក្កតោ ត្រៀមអត្តពលិកឆ្នើម១០រូប ចូលរួមសម្តែងពិធីទទួលទង់ស៊ីហ្គេម ពីនៅវៀតណាម

-
អេ លីតសុខហុច អះអាងថា ការបង្ហាញខ្លួនលើសង្វៀនជាថ្មី នឹងសាហាវជាងមុន

-
បឹងកេត ជ័យជំនះលើ អគ្គិសនី បន្ថែមកំណតត្រាឈ្នះ៨ប្រកួតជាប់ៗគ្នា នៅលីគកំពូលកម្ពុជា

-
សម្តេចពិជ័យសេនា ទៀ បាញ់ និងអគ្គមេបញ្ជាការ ជួបជាមួយអនុព័ន្ធ យោធារុស្សីពង្រឹងលើវិស័យយោធា

-
នារីម្នាក់ សង្ស័យជិះម៉ូតូដេញចាប់ចោរ ឆក់បណ្តាលឲ្យបុកជាមួយម៉ូតូកង់បី ដួលបោកក្បាល នឹងថ្នល់ស្លាប់ភ្លាមៗ

-
៦ កញ្ញា ២០២១

១. ៨ខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជាង ៤១៦លានដុល្លារអាមេរិកពីការនាំចេញកង់ កើនឡើង ២៤.៥៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ – FN ២. ធនាគារជាតិនៃកម្ពុជា ចាប់ផ្តើមដាក់ការដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ២០លានដុល្លារ ជាមួយ វិស័យធនាគារនានា ដើម្បីជួយរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា – RFI ៣. អាល់កុលក្លែងក្លាយ ឬមេតាណុលជាង ១២តោន ត្រូវបានអាជ្ញាធរខេត្តតាកែវ ស្ទាក់ចាប់បាន និងរឹបអូសនៅចំណុចស្រុកគិរីវង់ ខេត្តតាកែវ ដែលនាំចូលពីប្រទេសវៀតណាមនៅថ្ងៃទី០៥ កញ្ញា – ថ្មីៗ ៤. ក្រុមតាលីបង់ប្រកាសជ័យជម្នះគ្រប់គ្រងទឹកដីអាហ្វហ្កានីស្ថានទាំងមូល ក្រោយចូលគ្រប់គ្រងតំបន់តស៊ូ Panjshir និងស្នើឱ្យកងកម្លាំងរបស់រដ្ឋាភិបាលចាស់ចូលរួមជាមួយខ្លួនដើម្បីកសាងប្រទេស – AFP ៥. កងទ័ពអាកាសកោះតៃវ៉ាន់ បានដាក់ពង្រាយយន្តហោះចម្បាំង បន្ទាប់ពីយន្តហោះយោធាចិនដីគោកចំនួន ១៩គ្រឿង ដែលរួមមានយន្តហោះទម្លាក់គ្រាប់បែក បានហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន – Strait Times
-
សូមអបអរសាទរឈ្មោះ វុន លៀម 👏

-
សាកសពជាច្រើនដែលរួមមានទាំងបុរស ស្ត្រី ក្មេងជំទង់ និងកុមារ ដែលមានស្នាមធ្វើទារុណកម្ម និងស្នាមខ្សែចងយ៉ាងតឹងបន្សល់ទុកលើដៃ និងក្រោយខ្នងបានអណ្ដែតតាមដងទន្លេ Setit River ភាគខាងកើតនៃស៊ូដង់

ភស្តុតាងបានបញ្ជាក់ថា សាកសពទាំងនេះគឺជាសពរបស់ប្រជាជន Tigray។ សាក្សីខ្លះបានប្រាប់ពីរឿងរ៉ាវដ៏ខ្មៅងងឹតនៃការឃុំឃាំង និងការប្រហារជីវិតទ្រង់ទ្រាយធំនៅតាមព្រំដែននៃ Humera ដែលស្ថិតក្នុងតំបន់ Tigray នៃប្រទេសអេត្យូពី 🇪🇹។ Humera ជាទីក្រុងមួយដែលជាប់ពាក់ព័ន្ធក្នុងជម្លោះបំផ្លិចបំផ្លាញអាហ្វ្រិកខាងកើត។ ទោះបីជានាយករដ្ឋមន្រ្តី Abiy Ahmed បានប្រកាសជ័យជំនះនៅចុងខែវិច្ឆិកាក៏ដោយ ការប្រយុទ្ធយោធានៅតែបន្ត។ នៅពាក់កណ្តាលខែកក្កដាកន្លងទៅ កងកម្លាំង Tigray បានប្រកាសពីការវាយលុកថ្មី ដើម្បីដណ្តើមយកមកវិញនូវតំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាលអេត្យូពីដែលជំរុញឱ្យកងកម្លាំងរដ្ឋាភិបាល និងក្រុមជីវពលចាប់ផ្តើមដំណាក់កាលថ្មីនៃការដាក់ឃុំឃាំងជនជាតិ Tigray ទ្រង់ទ្រាយធំ។ ជនជាតិ Tigray ត្រូវរស់នៅដោយភ័យខ្លាចចំពោះការឃុំខ្លួន ឬសម្លាប់។ ការធ្វើកំណត់ហេតុការឃុំខ្លួន និងការសម្លាប់ជនជាតិ Tigray បានបង្ហាញពីសញ្ញាណនៃអំពើប្រល័យពូជសាសន៍ដែលកំណត់ដោយច្បាប់អន្តរជាតិ។ ប្រភព៖ CNN
-
សភាជាន់ទាបថៃ បានរៀបចំការបោះឆ្នោត ដកសេចក្ដីទុកចិត្តចេញ ពីលោក Prayuth ដោយយោងលើហេតុផលថាលោកមិនមាន សមត្ថភាព គ្រប់គ្រាន់ក្នុងការចាត់ចែងលើវិបត្តិកូវីដ១៩

កាល ពី ថ្ងៃ សៅរ៍ សភាជាន់ទាបថៃ បានរៀបចំការបោះឆ្នោត ដកសេចក្ដីទុកចិត្តចេញ ពីលោក Prayuth ដោយយោងលើហេតុផលថាលោកមិនមាន សមត្ថភាព គ្រប់គ្រាន់ក្នុងការចាត់ចែងលើវិបត្តិកូវីដ១៩។ យ៉ាងណាមិញ សមាជិក សភា ភាគ ច្រើន នៅ តែ បោះឆ្នោត ទុក ចិត្ត ដល់ លោក ប្រាយុទ្ធ និង រដ្ឋមន្ត្រី របស់ លោក។ មានសេចក្តីរាយការណ៍ថា អនុ រដ្ឋមន្ត្រី ក្រសួង កសិកម្ម Thammanat មាន បំណង ចង់ ដក លោក ប្រាយុទ្ធ ចេញ ពី តំណែង ដើម្បី បង្កើន ឥទ្ធិពល ក្នុង ចរចា ជាមួយ ប្រាយុទ្ធ ក្នុង ការ បុក យក…