-
យ៉ាងហោចណាស់មនុស្ស ៣នាក់ស្លាប់ និង១៥នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារមួយទៅលើកងទ័ពនៅទីក្រុង Quetta ភាគនិរតីនៃប្រទេសប៉ាគីស្ថាន 🇵🇰

អធិការនគរបាល Quetta លោក Azhar Akram បាននិយាយថា ការវាយប្រហារនេះគឺបណ្តាលមកការបំផ្ទុះគ្រាប់បែកនៅចំណុចត្រួតពិនិត្យ Frontier Corp ដែលជាកន្លែងយោធាឈរជើងនៅក្នុងទីក្រុង Quetta។ ប្រធានាធិបតីប៉ាគីស្ថាន លោក Imran Khan បានសរសេរក្នុងបណ្តាញសង្គមថា៖ “សូមថ្កោលទោសចំពោះការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យនៅ Quetta និងចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារជនរងគ្រោះ និងសុំឱ្យឆាប់ជាសះស្បើយ”។ ក្រុមតាលីបង់-ប៉ាគីស្ថានដែលត្រូវបានគេស្គាល់ថាជា Tehreek-e-Taliban Pakistan (TTP) បានចេញសេចក្ដីថ្លែងការណ៍អះអាងទទួលខុសត្រូវចំពោះការផ្ទុះនេះ។ ប្រភព៖ CNN
-
កាលពីថ្ងៃសុក្រនាយករដ្ឋមន្រ្តី Yoshihide Suga បានប្រកាសថាលោកនឹងចុះចេញពីតំណែង ហើយនឹងមានការចាប់ផ្ដើម រៀបចំការបោះឆ្នោតថ្នាក់ដឹកនាំ គណបក្ស កាន់អំណាចនៅថ្ងៃទី២៩ កញ្ញា

-
មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយនៅប្រទេស Montenegro 🇲🇪 សរបពេលដែលព្រះវិហារគ្រិស្ត Serbian Orthodox បានតែងតាំងមេដឹកនាំថ្មីនៅក្នុងពិធីមួយ ដែលនេះបានបង្ហាញពីការបែកបាក់នៅក្នុងប្រទេស Balkan

Montenegro បានបែកចេញពី Serbia នៅឆ្នាំ២០០៦ ប៉ុន្តែវិហារសាសនានៅតែស្ថិតក្រោមព្រះវិហារគ្រិស្តនិកាយ Orthodox របស់ Serbia ដដែល ព្រោះប្រជាជនយល់ថាវាជានិមិត្តរូបនៃឥទ្ធិពលរបស់ Serbia។ ប្រធានាធិបតី Milo Djukanovic បានជំរុញឱ្យក្រុមបាតុកររំខានពិធីសម្ពោធ Joanikije II ដើម្បីកាន់តំណែងជាបព្វជិតកំពូលដែលគេស្គាល់ថា Metropolitan of Montenegro និង Archbishop នៃ Cetinje។ ក្រុមបាតុកររាប់រយនាក់បានដាក់រនាំង ដើម្បីរារាំងការចូលទៅកាន់ទីក្រុង Cetinje នៅពេលដែលពិធីនេះបានកើតឡើង។ ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងក្រុមបាតុករដែលបានគប់ដុំថ្មនិងដបក្នុងទីក្រុង ព្រមទាំងចាប់ខ្លួនមនុស្សជាង ១២នាក់រួមទាំងទីប្រឹក្សារបស់ប្រធានាធិបតីផងដែរ។ បច្ចុប្បន្ន មនុស្សយ៉ាងតិច ២០នាក់បានរងរបួស។ ប្រភព៖ BBC
-
ស៊ីក្លូ ២.០

ការរចនាប្លង់សិល្បៈនៃស៊ីក្លូនេះត្រូវបានជំរុញដោយទិសស្លោករបស់ Local4local’s ដែលចែងថា “យកអ្វីដែលអ្នកត្រូវការ ហើយឧបត្ថម្ភអ្វីដែលអ្នកអាចធ្វើបាន”។ រចនាបថស៊ីក្លូនេះប្រើប្រាស់ការកែច្នៃយកមកប្រើឡើងវិញនូវសម្ភារៈ និងគ្រឿងបង្គំ ឬ ម៉ាស៊ីនចាស់ៗ ។ រចនាបថនេះក៏បានបង្ហាញពីភាពឧស្សាហ៍ព្យាយាម អំណត់តស៊ូ ឆ្លាតវៃ និងភាពរឹងមាំ នៅក្នុងកាលៈទេសៈដ៏លំបាក។ វប្បធម៌នៃការប្រើប្រាស់ស៊ីក្លូ គឺជាប្រពៃណីដ៏ពេញនិយមនៅកម្ពុជា! ប្រភព៖ Lakhon Studio
-
កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន SchneiTec ផ្តល់ថាមពល ៤%នៃការផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា

លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា “ប្រទេសកម្ពុជាមានអំណោយផលថាមពលពន្លឺព្រះអាទិត្យយ៉ាងខ្លាំង។ កម្ពុជាគួរតែចាប់យកកាលានុវត្តភាពដ៏ប្រសើរនេះសម្រាប់បំពេញតម្រូវការអគ្គិសនីដែលកំពុងតែកើនឡើង ដើម្បីមាគ៌ាមួយដែលសន្សំសំចៃសេដ្ឋកិច្ច នវានុវត្តន៍ និងចីរភាព”។ 📷 EnergyLab
-
ការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី
អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កន្លងមក ក្រសួងបានចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ និងHealgen Antigen Rapid Test ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។ ជាមួយគ្នានេះ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ ក្រសួងបាន ស្វែងរកឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ដែលមានគុណភាពខ្ពស់និងតម្លៃកាន់តែសមរម្យ។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញចាប់ពី ១ប្រអប់ឡើងទៅ នូវឧបករណ៍តេស្តរហ័សចំនួន ២ប្រភេទដូចខាក្រោម៖១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan…
-
សម្តេចពិជ័យសេនា ទៀ បាញ់ និងអគ្គមេបញ្ជាការ ជួបជាមួយអនុព័ន្ធយោធារុស្សីពង្រឹងលើវិស័យយោធា

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរនាវីឯក Ivan STADCHENKO អនុព័ន្ធយោធារុស្សីចាស់ចប់អាណត្តិ និងលោកវរនាវីឯក Vitaly LUCHSHEV អនុព័ន្ធយោធារុស្សីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលវរនាវីឯក បញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា នៅអគារមិត្តភាពទីស្តីការគណរដ្ឋមន្ត្រី នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១
-
ប្រើសផ្កាយ នៅឧទ្យានឫស្សីត្រឹប 🦌🌳

-
ស្ងាត់ៗ ក្លិបគីរីវង់សុខសែនជ័យ ត្រៀមប្រកាសកីឡាករថ្មី ដែលជ្រើសចេញពីយុវជនថ្នាល សម្រាប់ត្រៀមប្រកួតលីគជើងទី២?

-
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសចិន លោក Jan Hecker ដែលទើបចូលកាន់តំណែងបានត្រឹមពីរសប្តាហ៍បានទទួលមរណភាព

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសចិន លោក Jan Hecker ដែលទើបចូលកាន់តំណែងបានត្រឹមពីរសប្តាហ៍បានទទួលមរណភាព។ នេះបើតាម Reuters នៅថ្ងៃទី០៦ កញ្ញា ២០២១។ លោក Hecker ដែលមានអាយុ៥៤ឆ្នាំ ធ្លាប់បម្រើតួនាទីជាទីប្រឹក្សានយោបាយការបរទេសរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មុនពេលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសចិន កាលពីថ្ងៃទី២៤ សីហា ២០២១។ ជុំវិញដំណឹងមរណភាពនេះ ក្រសួងការបរទេសអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍សម្តែងការចូលរួមសោកស្តាយយ៉ាងជ្រាលជ្រៅ តែមិនបានបញ្ជាក់ពីមូលហេតុនៃមរណភាពរបស់លោក Hecker ទេ។ បើតាមការអះអាងរបស់ភ្ញៀវដែលចូលរួមក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយលោក Hecker នៅឯគេហដ្ឋានក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ គឺរូបលោកមើលទៅមានទឹកមុខសប្បាយរីករាយ និងមិនដូចជាឈឺថ្កាត់អ្វីនោះឡើយ។ ប្រភព៖ Reuters, បកប្រែដោយ FN