-
៩ កញ្ញា ២០២១

១. ក្រសួងកសិកម្ម ទទួលជំនួយជាង៣លានដុល្លារពីសាធារណរដ្ឋកូរ៉េ សម្រាប់គម្រោងអភិវឌ្ឍការដាំដុះបន្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ នៅខេត្តមណ្ឌលគិរី ពីឆ្នាំ២០២១-២០២៤ – ថ្មីៗ ២. គោលនយោបាយជាតិស្តីពីស្វាយចន្ទី ទំនងជាអាចអនុម័តផ្លូវការនាចុងឆ្នាំ២០២១ ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយទៅទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក – AMS Economy ៣. ខេត្តកំពតគ្រោងនឹងសាងសង់រោងចក្រផលិត ទឹកស្អាតថ្មីមួយទៀត ដែលមានតម្លៃជាង ១លានដុល្លារ និងមានទីតាំងស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ កំពត ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានប្រើប្រាស់ – កម្ពុជាថ្មី ៤. កងទ័ពជើងទឹកអាមេរិក គ្រោងបង្កើតក្រុមការងារថ្មីមួយ ដែលរួមបញ្ចូលទាំងដ្រូនអាចបើកលើមេឃ លើទឹក និងក្រោមទឹក ក្រោយការវាយប្រហារតាមសមុទ្រជាច្រើនឆ្នាំដែលកំពុងបន្តជាមួយអុីរ៉ង់ – Washington Post ៥. អតីតប្រធានាធិបតី Ashraf Ghani បានប្រកាសសុំទោសប្រជាជនអាហ្វហ្កានីស្ថានទាំងអស់ ចំពោះការធ្វើឱ្យរដ្ឋាភិបាលដួលរលំ និងមិនបានផ្ដល់ស្ថិរភាពឱ្យប្រទេស ខណៈលោកនៅតែបដិសេធថា លោកមិនបានយកលុយរាប់លានដុល្លារតាមខ្លួននោះទេ – BBC
-
កងទ័ពអាមេរិក 🇺🇸 ដែលបានវិលត្រឡប់ពីសមភូមិនៅអាហ្វហ្កានីស្ថានវិញ ពិតជារីករាយខ្លាំងណាស់ដែលបានមកជួបជុំគ្រួសារវិញ

-
ក្នុងកិច្ចប្រជុំរវាងចិន និងប្រទេសជិតខាងនៃអាហ្វហ្កានីស្ថាន រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រកាសថា ចិននឹងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ទៅកាន់អាហ្វហ្គានីស្ថានចំនួន ៣១លានដុល្លារ និងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ សរុបចំនួន ៣លានដូស

លោកក៏បានលើកឡើងអំពីចំណុចទាំង៦ ដែលប្រទេសអ្នកជិតខាងនៃអាហ្វហ្កានីស្ថានអាចធ្វើការសហការ និងសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាដែលរួមមាន៖ ១. ជួយអាហ្វហ្កានីស្ថានក្នុងការគ្រប់គ្រងជំងឺកូវីដ១៩២. បន្តបើកព្រំដែនជាមួយអាហ្វហ្កានីស្ថាន ដើម្បីឱ្យមានសកម្មភាពពាណិជ្ជកម្ម និងចរាចរណ៍នៃជំនួយមនុស្សធម៌៣. ពង្រឹងការគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍៤. ផ្ដល់ជំនួយមនុស្សធម៌៥. ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និង៦. បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងគ្រឿងញៀន។ លោកក៏ជំរុញឱ្យអាមេរិក និងប្រទេសសម្ព័ន្ធមិត្តបន្តនូវទំនួលខុសត្រូវលើការដោះស្រាយរឿងជនភៀសខ្លួន ហើយផ្ដល់នូវជំនួយចាំបាច់ដល់ប្រទេសដែលទទួលជនភៀសខ្លួន និងគាំទ្រអង្គការសហប្រជាជាតិ និងស្ថាប័នពហុភាគីដែលមានតួនាទីសំខាន់។ ចំណែកឯខាងរដ្ឋអំណាចតាលីបង់ ត្រូវធានាឱ្យប្រជាជនអាហ្វហ្កានីស្ថានអាចរស់នៅ និងធ្វើការប្រកបដោយសន្តិភាព និងភាពសុខដុមរមនា ដែលអាចកាត់បន្ថយដល់ការធ្វើអន្តោប្រវេសន៍។ ប្រភព៖ SCMP
-
ត្រឹមរយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមតាលីបង់ប្រកាសសមាសភាពរដ្ឋាភិបាលបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងអាហ្វហ្កានីស្ថាន 🇦🇫 វបត្តិមនុស្សធម៌ និងភាពតានតឹងរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានលេចឡើងជាបន្តបន្ទាប់

មានការរាយការណ៍ជាច្រើនថា ក្រុមតាលីបង់បានធ្វើការបង្ក្រាបបាតុកម្មតូចៗមួយចំនួននៅទូទាំងប្រទេស ហើយបានចាប់ខ្លួនបាតុករ និងអ្នកសារព័ត៌មានអាហ្វហ្កានីស្ថានដែលរាយការណ៍អំពីបាតុកម្មនេះជាច្រើននាក់ដាក់ពន្ធនាគារ ព្រមទាំងប្រើអំពើហិង្សាទៅលើបុគ្គលទាំងនោះទៀតផង។ ការបង្ក្រាបយ៉ាងឃោរឃៅរបស់ក្រុមតាលីបង់ បានបំផ្លាញទំនុកចិត្តសាធារណៈថែមមួយកម្រិតទៀត។ ក្រុមតាលីបង់ក៏កំពុងជួបការលំបាកក្នុងការដោះស្រាយភាពតានតឹងជាមួយប៉ាគីស្ថាន។ ប៉ាគីស្ថានបានបាញ់គ្រាប់ផ្លោងទៅលើគោលដៅក្រុមភេរវកម្ម នៅខេត្ត Khunar ជាប់ព្រំដែនអាហ្វហ្កានីស្ថាន-ប៉ាគីស្ថាន។ ការវាយប្រហារនេះ បានធ្វើឱ្យមនុស្ស ៤នាក់រងរបួស ដែលក្នុងនោះមានកុមារម្នាក់។ រដ្ឋាភិបាលអាហ្វហ្កានីស្ថានចាស់ តែងពឹងផ្អែកលើជំនួយពីសមាគមអន្តរជាតិ ក្រោមលក្ខខណ្ឌផ្សេងៗ ដូចជាការប្ដេជ្ញាថាត្រូវប្រឆាំងក្រុមភេរវកម្មជាដើម។ លក្ខខណ្ឌនេះអាចនឹងមានការលំបាកដល់រដ្ឋាភិបាលតាលីបង់ ដោយសារក្រុមតាលីបង់បានធ្វើការដោះលែងសមាជិកក្រុមភេរវកម្មជាច្រើន ហើយក៏នៅរក្សាទំនាក់ទំនងជិតស្និតជាមួយក្រុមភេរវកម្មអាល់កៃដា។ ប្រភព៖ New York Times
-
ករណីវិជ្ជមានជំងឺកូវីដ១៩ តាមបណ្តាខេត្ត នៅថ្ងៃទី ៨ កញ្ញា ២០២១

១.កំពត ៣៣ នាក់២.កោះកុង ០៩ នាក់៣.ឧត្តរមានជ័យ ៥៦ នាក់៤.មណ្ឌលគីរី ២៧ នាក់៥.ក្រចេះ ០៨ នាក់៦.ស្ទឹងត្រែង ០៤ នាក់៧.ប៉ៃលិន ០៧ នាក់៨.កែប ០៦ នាក់៩.កំពង់ធំ ៣៥ នាក់១០.ព្រៃវែង ៣៧ នាក់១១.កំពង់ចាម ៣២ នាក់១២.រតនគីរី ០៤ នាក់១៣.ព្រះវិហារ ១៧ នាក់១៤.បាត់ដំបង ៧៦ នាក់១៥.ស្វាយរៀង ១៥ នាក់១៦.ត្បូងឃ្មុំ ៦៨ នាក់១៧.បន្ទាយមានជ័យ ១៦៥ នាក់១៨.កំពង់ឆ្នាំង ១៥ នាក់ ប្រភព៖ We_Share
-
សេចក្តីណែនាំ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចំពោះការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

-
ឯកឧត្តម អ៊ិត សំហេង ចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មនូវមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ

(ភ្នំពេញ):ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំសហការី ចូលរួមក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ « ស្តីពីវិសោធនកម្ម មាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ »។ សម័យប្រជុំរដ្ឋសភានាឱកាសនោះ មានចំនួន៨របៀបវារៈ នៅក្នុងនោះ របៀបវារៈទី៦ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា…
-
បើកកិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខសុវត្ថិភាពជូនទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយឯកឧត្តម វ៉ាង យី (wang Yi )ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ
-
ចិនផ្ដល់ជំនួយចំនួន ៣១លានដុល្លារ និងវ៉ាក់សាំងចំនួន៣លានដូស ស្របពេលតាលីបង់ប្រកាសសមាសភាពរដ្ឋាភិបាលបណ្ដោះអាសន្ន
ចិនប្រកាសផ្ដល់ជំនួយសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានចំនួន៣១លានដុល្លារ និងវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ សរុបចំនួន៣លានដូស។ នេះបើតាមការប្រកាសរបស់លោកវ៉ាង យី ទីប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិនក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសជិតខាងនៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ កន្លងទៅ។
-
សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី
