-
អ្នកឧកញ៉ា យី រដ្ឋា នាំយកថវិកា ២០០លានរៀល ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវ ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ចូលរួមក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពកុមារ និងជួយសង្រ្គោះជីវិតកុមារកម្ពុជា ដែលទទួលបានការស្រលាញ់ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា យី រដ្ឋា ព្រមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយជាថវិកា ចំនួន ២០០ លានរៀល ជូនដល់មន្ទីពេទ្យ គន្ធបុប្ផា និងជូនលោកគ្រូ អ្នកគ្រូពេទ្យ ចំនួន ១៦៣នាក់ ក្នុងម្នាក់ ១០០ ០០០៛ (ដប់មុឺនរៀល) និងបុគ្គលិក ៨៨៧នាក់ ក្នុងម្នាក់ ៥០ ០០០៛ (ប្រាំមុឺនរៀល) ព្រមទាំងអ្នកជំងឺដែលសម្រាកព្យាបាលចំនួន ១ ៣០០នាក់ ក្នុងម្នាក់ៗ ៥០ ០០០ ៛ (ប្រាំមុឺរៀល) ផងដែរ ។ លោកជំទាវអ្នកឧកញ៉ា យី រដ្ឋា លើកឡើងថា ការចូលរួមនូវថវិកានេះ គឺចង់បង្ហាញពីការអាណិតស្រឡាញ់…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកអំណោយ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ១២០៦គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ចំនួន ១២០៦គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប ស ស) ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា នេះជាលើកទី២ ហើយដែលលោកជំទាវ បានមកជួបសួសុខទុក្ចនិងសំណេះសំណាលនិងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋនៅទីនេះ។ កន្លងមកនេះលោកយាយ លោកតាដែលមានវត្តមាននៅទីនេះ ធ្លាប់បានដើរលេងកម្សាន្តនៅភ្នំគូលែន ម្ដងរួចមកហើយ។ លោកជំទាវបណ្ឌិត នឹងស្នើសុំទៅនាយករដ្ឋមន្ត្រី ដើម្បីឱ្យលោកតា លោកយាយបានទៅដើរលេងកំសាន្តម្ដងទៀត។ លោកជំទាវបណ្ឌិត បញ្ជាក់ថា កម្ពុជាយើងមិនធ្លាប់មានសន្តិភាព ៥០០ឆ្នាំមកហើយ។ តែក្នុងសម័យកាលនេះ ពោលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ក្នុងពិធីនោះដែរ ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ៖ ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះគឺមានចំនួន ១២០៦គ្រួសារ…
-
នាយឧត្តមសេនីយ៍ ទៀ សីហា ៖ នៅគ្រប់កាលៈទេសៈ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាព

(ត្បូងឃ្មុំ)៖ ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺមិនងាយស្រួលនោះឡើយ ហើយកាន់តែពិបាកជាងនេះទៀត គឺការថែរក្សាការពារសន្តិភាព ដូចនេះ នៅគ្រប់កាលៈទេសៈ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាព ដែលរកបានមកដោយលំបាកបំផុតនេះ ឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៤៨ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២៥) ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បន្ថែមថា កងទ័ពប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានកសាងឡើង មានបេសកកម្មពីរ គឺការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងការស្តារសេដ្ឋកិច្ច សង្គមឡើងវិញ ការរំដោះប្រជាជនចេញពីភាពអត់ឃ្លាន និងគ្រោះអវិជ្ជា។ ប្រមុខដឹកនាំជាតិកម្ពុជាបន្ថែមថា ក្នុងរបត់ប្រវត្តិសាស្ត្រក្រោយមកទៀត កងទ័ពដែលកើតចេញពីអង្គភាព ១២៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រៀបខ្លាំង និងប្រៀបឈ្នះរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា…
-
រដ្ឋមន្ត្រីការពារជាតិបន្តច្រានចោលការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជា ផ្ទុះអាវុធមុន ខណៈទាហានកម្ពុជាស្លាប់ ក្នុងរូបភាពមួយមិនទាន់ទាំងស្លៀកពាក់ផង

ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីការពារជាតិ បានបន្តច្រានចោលចំពោះការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជា ផ្ទុះអាវុធមុន និងថា ទាហានកម្ពុជា បើសិនជា ច្បាំង គឺត្រូវតែពាក់ឯកសណ្ឋានត្រឹមត្រូវ ប៉ុន្តែសាកសពទាហានរបស់ខ្ញុំដែលបានពលី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នោះ គឺមិនទាំងស្លៀកពាក់ផង ហើយបែរជាចោទថា កម្ពុជាបាញ់មុន ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នៅខេត្តត្បូងឃ្មុំ ។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលាតត្រដាងអំពីភាពក្រឡិចក្រឡុច របស់ក្រុមយោធាថៃ ក្នុងវិវាទព្រំដែនជាមួយកម្ពុជា ។ បើតាមឧបនាយករដ្ឋមន្រ្តីការពារជាតិ ភាពតានតឹងនៅព្រំដែនតំបន់មុំបី…
-
រដ្ឋមន្រ្តីក្រសួងការពារជាតិ៖ ភាគីទាហានថៃ បំពានអនុស្សរណៈឆ្នាំ២០០០ ជិត៧០០លើក

ត្បូងឃ្មុំ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងថា ចាប់តាំងពីឆ្នាំ២០០០មក ភាគីទាហានថៃ បានធ្វើការបំពាន ឬឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ប្រមាណ ៦៩៥លើក ខណៈការបំពាននោះ ត្រូវបានកម្ពុជា មានភស្តុតាងច្បាស់លាស់ រួមទាំងមានរូបភាពទាំងអស់ផងដែរ។ ដូច្នេះ ភាគីទាហានថៃ បានបំពាន អនុស្សរណៈឆ្នាំ២០០០ លើសពីកម្ពុជា ដាច់តែម្តង ។ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នៅខេត្តត្បូងឃ្មុំ ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសរំលេចថា យើងបានចងក្រង ។យើងមានឯកសារ ភស្ដុតាងទាំងអស់ ថៃ បានឈ្លានពាន…
-
រដ្ឋមន្ត្រីការពារជាតិអំពាវនាវដល់ពលរដ្ឋថៃ ដែលកំពុងស្នាក់នៅ ធ្វើការរកសុីក្នុងប្រទេសកម្ពុជា មានការយោគយល់ និងបន្តប្រកបអាជីវកម្មតាមធម្មតា

ត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នៅខេត្តត្បូងឃ្មុំ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់ពលរដ្ឋថៃទាំងអស់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជា សូមមានការយោគយល់ និងបន្តខិតខំធ្វើការរកសុី ។ពោលបញ្ហារវាង កម្ពុជា-ថៃ នាពេលនេះ ជាបញ្ហាកងទ័ពប៉ុណ្ណោះ ។ រដ្ឋមន្ត្រីការពារជាតិរូបនេះ បញ្ជាក់ដូច្នេះថា សូមអាជីវករថៃ អ្នកវិនិយោគថៃ ដែលនៅក្នុងប្រទេសកម្ពុជា សូមមេត្តារក្សាភាពអត់ធ្មត់បន្តិច កម្ពុជា មិនចង់ទេ, ជាបញ្ហាកងទ័ព និងកងទ័ព ដែលត្រូវបន្តដោះស្រាយរួមគ្នា ។ ឯកឧត្តម ទៀ សីហា បន្តថា ចំពោះអាជីវករថៃ ដែលកំពុងប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា សូមបន្តនិរន្តភាពនៃមុខរបររបស់ខ្លួន…
-
រដ្ឋមន្រ្តីការពារជាតិ៖ បើនៅតែប្រើផែនទីខុសគ្នា ទោះ១០ឆ្នាំ ១០០ឆ្នាំ ឬ ១០០០ឆ្នាំ ក៏ការដោះស្រាយរឿងព្រំដែនតាមរយៈយន្តការទ្វេភាគី មិនអាចទៅរួចទេ

ត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នៅខេត្តត្បូងឃ្មុំ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា បើថៃ មានបំណងដោះស្រាយបញ្ហាព្រំដែននេះ គឺប្រហែលអាចធ្វើបាន តាមរយៈយន្តការគណៈកម្មការចម្រុះព្រំដែន(JBC)កម្ពុជា ថៃ ប៉ុន្តែថៃ បានអាក់ខានដោះស្រាយបញ្ហាព្រំដែន តាំងពី២០១២- ២០១៣មកម្ល៉េះ។ ពោល វាមានពេល ១២ឆ្នាំហើយ កម្ពុជា-ថៃ អាក់ខានក្នុងការដោះស្រាយបញ្ហាព្រំដែន ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា កម្ពុជា ដោះស្រាយផែនទីជាមួយវៀតណាម ឡាវ បានជាង ៨០ភាគរយ ។ សួរថា ហេតុអ្វីកម្ពុជា ធ្វើជាមួយវៀតណាម ជាមួយឡាវបាន…
-
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអរគុណសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរ ដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី២០មិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ខ្ញុំព្រះករុណា សូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា ។ សម្ដេចសូមអរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី នឹងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ ។ សម្ដេចតេជោសង្ឃឹមថា រឿងលោកឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថា ជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជា ក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ ។ សម្ដេចតេជោ បញ្ជាក់ថា ម្យ៉ាងទៀត រឿងលោកឪស៊ុច…
-
អ្នកនាំពាក្យ៖ ពួកជ្រុលនិយមថៃ បានបង្កើតគណនីហ្វេសប៊ុកសម្តេចតេជោ ក្លែងក្លាយ ក្នុងចេតនាទុច្ចរិត សូមបងប្អូនប្រុងប្រយ័ត្ន

ភ្នំពេញ៖ អ្នកនាំពាក្យសម្ដេចតេជោប្រធានព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានចេញមកអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនពលករខ្មែរនៅប្រទេសថៃ កុំចាញ់បោក ក្រុមបោកប្រាស់ ឬក្រុមជាតិនិយមរបស់ថៃ ដែលកំពុងធ្វើសកម្មភាព បំផុសបំផុល បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេចតេជោ ហ៊ុន សែន ដោយដាក់ឈ្មោះសម្តេចតេជោ ជាភាសាថៃ អមជាមួយរូបថតសម្តេចតេជោ ក្នុងចេតនាបំភាន់សភាពការណ៍ នៅក្នុងប្រទេសកម្ពុជា ជុំវិញបញ្ហាព្រំដែន ដើម្បីបោកប្រាស់យកលុយកាក់របស់បងប្អូន ។ ការចេញមកអំពាវនាវបន្ទាន់ របស់អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ខាងលើនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុក មានដាក់រូបថត សម្តេចតេជោ និងជាសរសេរជាភាសាថៃ អំពាវនាវឱ្យមានការចូលរួមឧបត្ថម្ភថវិកា ដើម្បីដើម្បីជាទុនបំរុងជួយកងទ័ពនៅសមរភូមិ ។ នៅក្នុងរឿងនេះ ឯកឧត្តម ជា ធីរិទ្ធ សូមឱ្យបងប្អូនប្រុងប្រយ័ត្ន ព្រោះនេះជាសកម្មភាព ដែលគ្រោះថ្នាក់ និងជាសកម្មភាពដ៍សែមមហាទុរយស្ស នៃក្រុមជ្រុលនិយមរបស់ថៃ ។ អ្នកនាំពាក្យរូបនេះ សង្ឃឹមថា បងប្អូនខ្មែរធ្វើការនៅថៃ មិនចាញ់កលនេះ ៕ ដោយះ វណ្ណលុក
-
កាកបាទក្រហមកម្ពុជា រៀបចំពិធីបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៥

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំពិធីបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈម ១៤ មិថុនា ឆ្នាំ២០២៥ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត» ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រី យុវជនកាកបាទក្រហមកម្ពុជា និស្សិតសាកលវិទ្យាល័យ សរុបប្រមាណ ៥០០នាក់ និងទទួលបានឈាមពីអ្នកស្ម័គ្រចិត្តបរិច្ចាគសរុបចំនួន ១៨៩ប្លោក នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានរៀបចំពិធីនេះឡើងប្រកបដោយអត្ថន័យ និងគុណប្រយោជន៍ឥតគណនា ហើយក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស ។ លោកជំទាវ ពុំ ចន្ទីនី បានកោតសរសើរចំពោះថ្នាក់ដឹក សាស្ដ្រាចារ្យ ទីប្រឹក្សា ប្រធានក្លឹបយុវជន និងក្មួយៗនិស្សិត យុវជនកាកបាទក្រហមកម្ពុជា…