-
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបាញ់ត្រូនថៃ ហោះមកលើធិបតេយ្យរបស់កម្ពុជា ព្រោះភាគគឺថៃ មានការរំលោភបំពានបើកយន្តហោះ នឹងដ្រូន ចូលទឹកដីកម្ពុជា ជាញឹកញាប់ ជាការឆ្លើយតប កងទ័ពកម្ពុជា បានបាញ់ទម្លាក់ដ្រូននោះ

សម្ដេចធិបតី អះអាងថា កម្ពុជា ឆ្អែតនឹងសង្គ្រាមហើយ មិនចង់មានសង្គ្រាមទៀតទេ តែកុំមករំលោភបំពានកម្ពុជា។ កម្ពុជា មានកងទ័ព ដែលមានទឹកចិត្តក្លាហាន និងស្មោះស្ម័គ្រ និងការបំពាក់ ឧបករណ៍គ្រប់គ្រាន់សម្រាប់កិច្ចការពារជាតិ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក
-
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផ្តាំទៅភាគីថៃម្តងទៀតថា ដរាបណាភាគីថៃ បើកច្រកជាឯកតោភាគីវិញ ទើបកម្ពុជា សម្រេចបើកវិញដែរ ហើយការបើកនេះ គឺមិនមែនតែមួយច្រកទេ គឺគ្រប់ច្រកទាំងអស់ ទើបកម្ពុជាបើក

កម្ពុជា មិនចង់បិទច្រកព្រំដែនទេ ដោយសារកងទ័ពថៃ បិទព្រំដែនមិនបានពិភាក្សាជាមួយកម្ពុជា។ បើកងទ័ពថៃ បើកដោយឯកោភាគី កម្ពុជា និងអនុវត្តតាមក្នុងរយៈពេល ៥ម៉ោងក្រោយ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ការបិទដោយឯកតោភាគី គួរគិតគូរពីអត្ថប្រយោជន៍របស់ ប្រជាពលរដ្ឋនៅតាមព្រំដែន។ ការបិទព្រំដែននេះ កុំចោទដាក់មកកម្ពុជា សំខាន់កងទ័ពថៃ ឬក៏រាជរដ្ឋាភិបាលថៃ បើកដោយឯកតោភាគី កម្ពុជា នឹងបើកច្រកតាមក្រោយ។ បើគ្មានការបើកច្រកតាមព្រំដែននោះទេ គ្មានការជជែកពិភាក្សាចរចា IBC នោះទេ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាក្នុងសករាជ តេជោ-ធិបតី អាចធ្វើឱ្យថៃបាក់អំនួត

(ភ្នំពេញ)៖ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនតាំងពីចុងខែឧសភាមក ប្រទេសថៃដែលកងទ័ពមានអំណាចជាងនាយករដ្ឋមន្ត្រី តែងតែប្រើវិធីគំរាមនិងដាក់សម្ពាធមកលើកម្ពុជាជានិច្ច។ ដំបូងឡើយកងទ័ពថៃបានសម្រេចបិទព្រំដែនជាឯកតោភាគី បន្ទាប់មកគំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ិនធឺណិត ផ្តាច់ការនាំចូលទំនិញ និងចុង ក្រោយ នេះ គេបានគំរាមឈប់នាំប្រេងឥន្ធនៈមកកម្ពុជាក្រោមអំនួតថា កម្ពុជា នឹង វេទនា ដោយសារពួកគេ ។ អាកប្បកិរិយាបែបមើលស្រាលកម្ពុជានេះកើតឡើងដោយសារកងទ័ពថៃនិងអ្នកនយោបាយមួយចំនួន រួមទាំងក្រុមជ្រុលនិយមផង លង់លក់ក្នុងអំនួតហើយមិនបានសិក្សាពីកម្ពុជាឱ្យបានច្បាស់ដែលធ្វើឱ្យពួកគេដើរមិនទាន់សភាពការណ៍។ ពួកគេនៅតែដក់ក្នុងអារម្មណ៍ថា កម្ពុជាមានស្ថានភាពដូចកាលពីទសវត្សរ៍ ៨០នៅឡើយដែលរស់ដោយសារខ្យល់ដកដង្ហើមរបស់ថៃ។ ដូច្នេះ បើថៃដាក់សម្ពាធតែបន្តិច កម្ពុជា ច្បាស់ជាជួបការលំបាកហើយចុះញ៉មចំពោះពួកគេជាមិនខាន ។ ប៉ុន្តែ តាមរយៈវិធានការឆ្លើយតបរបស់កម្ពុជាជាបន្តបន្ទាប់រហូតដល់ការផ្អាកនាំប្រេងឥន្ធនៈនិងឧស្ម័នទាំងស្រុងពីប្រទេសថៃ យោធានិងរដ្ឋាភិបាលថៃចាប់ផ្តើមភ្លឺភ្នែក។ នៅត្រង់ថា កម្ពុជាមិនត្រឹមតែមិនបានរងសម្ពាធនិងមិនចុះញ៉មប៉ុណ្ណោះទេ តែបែរជាដាក់ចេញវិធានការឆ្លើយតបវិញមុនពេលដែលថៃដាក់មកលើកម្ពុជាទៅទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងរំភើយថា កម្ពុជាមិនមែនជាអ្នកបង្កហេតុទេ តែអាចកំដរថៃបានគ្រប់ស្នៀត។ ស្ថានភាពនេះកំពុងធ្វើឱ្យថៃខូចប្រយោជន៍យ៉ាងធំ ហើយស្ថិតក្នុងស្ថានភាពទាល់ច្រកនិងបាក់មុខ ហើយក៏នឹកចង់វិលថយក្រោយវិញ។ ប៉ុន្តែ ដោយសារតែខ្លួនធ្លាប់តែមានអំនួត ដូច្នេះ ថៃត្រូវរកលេសណាមួយដែលបង្ហាញថា កម្ពុជាសុំចរចាដើម្បីបើកច្រកព្រំដែនឱ្យដំណើរការជាប្រក្រតីឡើងវិញ។ នេះគឺជាហេតុផលដែលនាយករដ្ឋមន្ត្រីថៃទូរសព្ទស្ងាត់ៗមកសម្តេចតេជោ ហ៊ុន សែន ហើយព្យាយាមប្រើប្រាស់មនោសញ្ចេតនារាប់អានគ្នាដើម្បីទាក់ទាញឱ្យមានការចរចា។ ប៉ុន្តែ កលល្បិចបែបនេះមិនអាចបន្លំភ្នែកអ្នកនយោបាយជើងចាស់ប្រកបដោយបទពិសោធន៍ជោគជាំដូចសម្តេចតេជោ ហ៊ុន…
-
ក្រសួងរ៉ែ និងថាមពល ៖ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល ប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេស ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងរ៉ែនិងថាមពល នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ។ គួរបញ្ចាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមរបស់សម្តេចបញ្ជាក់ថា ចាប់ពីម៉ោង ១២យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា៕ ដោយ ៖ ង៉ាន់ ទិត្យ
-
យ៉ាងហោចណាស់មានជនជាតិថៃចំនួន ២៦នាក់ត្រូវបានឃាត់ខ្លួនដែលព្យាយាមលួចចូលប្រទេសកម្ពុជាដោយខុសច្បាប់តាមច្រករបៀងក្នុងស្រុកអារញ្ញប្រាថេត កាលពីយប់ថ្ងៃសុក្រទី២០ ខែមិថុនា ឆ្នាំ២០២៥ បើទោះបីជាមានការហាមឃាត់ដោយកងទ័ពថៃក៏ដោយ។

-
កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុងនិងក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ ថា៖ កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន ។ ក្នុងនោះ, កត្តាចម្បងដែលមិនអាចខ្វះបានគឺ៖ សុខសន្តិភាព និង ស្ថិរភាព នៅទូទាំងប្រទេស ។ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តថែរក្សា, ការពារ សន្តិភាព និង ស្ថិរភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការអភិវឌ្ឍ និង ភាពសុខដុម, ទាំងការវិនិយោគ និងការរស់នៅរបស់ប្រជាជន ។ រាជរដ្ឋាភិបាល បន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានា…
-
សហភាពសហព័ន្ធយុវជនកម្ពុជាបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៅខេត្តសៀមរាប

សៀមរាប៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលស.ស.យ.ក នៅខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក ប្រមាណ ៥០០ នាក់កាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥។កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ នៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា “យើងយុវជនចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនជួរមុខរបស់យើង ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី”។ឯកឧត្តមបន្ថែមថា ទន្ទឹមនឹងស្ថានភាពតានតឹងនៃបញ្ហាព្រំដែន ស.ស.យ.ក. នឹងប្តេជ្ញាបន្តចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងនូវ គ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិ ពាក់ព័ន្ធនឹង ស្ថានការណ៍នយោបាយ និងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ស.ស.យ.ក បានរៀបចំដំណើរថ្មើរជើង(Solidarity March) ដោយបានបង្ហាញពីឆន្ទៈមនសិការស្នេហាជាតិ និងទឹកដី និង រួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល…
-
ភាគីថៃនឹងបិទច្រកសាយតាគូ-ជប់គគីរ ខណៈកម្ពុជាជូនភាគីថៃវិញដោយបិទច្រកទ្វារព្រំដែនជាំមួយបន្ថែមទៀត

ភ្នំពេញ៖កងទ័ពថៃបានជូនដំណឹងអំពីបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ(២២មិថុនា) ខណៈកម្ពុជាជូនភាគីថៃវិញដោយបិទច្រកមួយបន្ថែមទៀត គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះ(២២មិថុនា)តទៅដែរ។ លើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរថា កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនឹងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។ខ្ញុំបានឯកភាពឱ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឱ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយអោយជូនដំណឹងទៅភាគីថៃវិញផងដែរ។ សម្ដេចធិបតីបានបន្តថា ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។សម្ដេចធិបតីបន្ថែមដោយលើកជាចម្ងល់ថា “វាជារឿងចម្លែកមួយដែរដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឲ្យមានការចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ។ ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ…
-
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ

(ខេត្តឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣ (តាមាន់ធំ តាមាន់តូច និងតាក្របី) ក្នុងខេត្តឧត្តរមានជ័យ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែររាប់មុឺននាក់មកពីគ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងមហាព្រឹត្តការណ៍ “ការធ្វើដំណើរថ្មើរជើង” (#SolidarityMarch) នៅរាជធានីភ្នំពេញ ដើម្បីបង្ហាញនូវគាំទ្រចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការគោរព និងការកោតស្ញប់ស្ញែង ចំពោះវីរ:ភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារជាតិមាតុភូមិ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា រួមមានថវិកា និងគ្រឿងឧបភោគ បរិភោគ ដែលជាទឹកចិត្ត និងការរួមវិភាគទានរបស់ថ្នាក់ដឹកនាំក្រសួង សប្បុរសជន និងបណ្តាក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម ចែកជូនដល់កងកម្លាំងជួរមុខ ដេីម្បីជាការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយរបស់យេីងទាំងអស់គ្នា។ សូមជម្រាបជូនថា កាលពីថ្ងៃទី៤…
-
នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក

(ភ្នំពេញ)៖ ខ្មែរយើងធ្លាប់កំសត់ពេកហើយ ធ្លាប់បែកបាក់គ្នាអស់ចិត្តហើយ។ ប្រទេសយើងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្ររួចហើយ។ យើងក៏ធ្លាប់ត្រូវគេមើលងាយគ្រប់គ្រាន់ហើយដែរ។ ដូច្នេះ នេះជាពេលវេលាល្អណាស់ដែលខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំនិងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែកនិងផ្នត់គំនិតរបស់បរទេស។ រឿងអ្វីផ្សេងយើងអាចជជែកគ្នាបាននិងចាំជជែកពេលក្រោយ តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង។ ពេលនេះយើងនៅលើទូកតែមួយ ហើយកំពុងបោះពួយទៅមុខដើម្បីកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាសម័យទំនើប។ ដូច្នេះ សូមខ្មែរគ្រប់គ្នាទុកចិត្តលើថ្នាក់ដឹកនាំហើយជួយចូកជួយចែវ និងសូមកុំយកជើង រាទឹក៕ ដោយ ៖ ឯកឧត្តម ប៉ែន បូណា