-
លទ្ធផលនៃទស្សនកិច្ចការងាររបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឱកាសចូលរួមសន្និសីទ អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ លើកទី៣

(ភ្នំពេញ)៖ លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង ដែលចេញផ្សាយនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ៕ ដោយ ៖ វណ្ណលុក
-
សម្ដេចធិបតី ៖ ស្មារតីសាមគ្គី ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជា ប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ ។ ជាមួយគ្នានេះ, សូមអរគុណដល់ ស.ស.យ.ក. ដែលបានរៀបចំព្រឹត្តិការណ៍ដើរថ្មើរជើងរួមគ្នា បានបង្ហាញពីការចូលរួមក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានធ្វើត្រូវ ក្នុងការការពារអធិបតេយ្យ, បូរណភាពទឹកដី និងកិត្តិយសជាតិរបស់យើង។ សម្ដេចធិបតី បន្ថែមថា ស្មារតីជាតិនិយម និងស្មារតីស្នេហាជាតិទាំងនេះ គឺជាស្មារតីត្រឹមត្រូវ និងពិតប្រាកដ របស់ប្រជាជនកម្ពុជា ដែលក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជា មានស្មារតីជាតិនិយម និងស្មារតីស្នេហាជាតិខ្ពស់បំផុត និងមិនមានអ្នកណា អាចបំបែកបំបាក់ស្មារតីទាំងនេះបានឡើយ ទោះបីជាកម្ពុជា ជាប្រទេសតូចក៏ដោយ ។ បន្ថែមពីនេះ, យុវជន នៅតែជាធនធានដ៏សំខាន់ក្នុងការចូលការពារ និងកសាងជាតិ គ្រប់កាលៈទេសៈ តាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ។…
-
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណា ដែលបាញ់ដ្រូនថៃ ហោះចូលដីខ្មែរ

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណា ដែលបាញ់ដ្រូនហោះរបស់ថៃហោះចូលដីខ្មែរ និងថា នេះមិនមែនជាការប្រមាថឡើយ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ។ សម្តេចធិបតី បានថ្លែងថា អាហោះ (ដ្រូន) អាស្អីៗហ្នឹង បង្ហាញមកនឹង បើសិនបងប្អូនណា ដាក់ឆេះ តើលើកទឹកចិត្ត គាត់ប៉ុន្មាន គិតអាហ្នឹងទៅវិញ កំពុងតែពិចារណា មិនមែនជាការប្រមាថ ប៉ុន្ដែ អ្នកបញ្ចេញបែបនេះ ហើយគំរាមមកយើង ។ ទ័ពគេមកបាញ់ទ័ពខ្មែរធ្វើជី ធ្វើអី អ្នកឯងថាចុះរឿងតាមហ្វេសប៊ុក ។ ប៉ុន្ដែ សូមកុំប្រមាថឱ្យសោះ ។ សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា កម្ពុជា មិនចង់ធ្វើសង្គ្រាមនោះទេ យើងឆ្អែតហើយ ប៉ុន្ដែបើសិនជាមានការបំពាន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ធ្វើចលនាជាតិនិយម គឺដើម្បីការពារ បូរណភាពទឹកដីតែប៉ុណ្ណោះ

(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ហេតុដែលធ្វើឲ្យកម្ពុជា ឆ្លើយតប គឺដោយសារមានការបញ្ឆេះស្មារតីជាតិនិយមរបស់ប្រទេសថៃ ខណៈកម្ពុជា ធ្វើចលនាជាតិនិយម គឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ។ កម្ពុជា មិនឈ្លានពានប្រទេសណានោះទេ ។ រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីដុតប្រទេសនោះទេ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ។ សម្តេចធិបតី បានថ្លែងថា ថៃប្រើស្មារតីជាតិនិយម ៣ចំណុច ដើម្បីនយោបាយរបស់ខ្លួន ទី១ បំផុសស្មារតីជាតិនិយម ពីបញ្ហាព្រំដែន, ទី២ ស្មារតីជាតិនិយមសេដ្ឋកិច្ច និងទី៣ ស្មារតីជាតិនិយមដោយប្រើយោធា ។ សម្តេច ថា ស្មារតីជាតិនិយមរបស់ថៃ បង្កបញ្ឆេះទំនាស់ព្រំដែន បានហៀរមកដល់ប្រទេសកម្ពុជា ដែលស្មារតីជាតិនិយមរបស់កម្ពុជា ត្រូវតែកើតមានឡើងដែរ ដោយក្ដីឈឺចាប់ ដើម្បីទប់ទល់ ។…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកឧត្តមមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

-
សម្តេចធិបតី ៖ ស.ស.យ.ក. គឺជាចលនាយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ មានតាំងពីយុវជន ជំនាន់មុន រហូតដល់យុវជន ជំនាន់បច្ចុប្បន្ន

(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្លាំងយុវជន នៃ សហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.) គឺជាចលនាយុវជន នៅក្នុងបុព្វហេតុជាតិ មាតុភូមិ, មានអត្ថិភាពតាំងពីយុវជនជំនាន់មុន រហូតដល់យុវជនជំនាន់បច្ចុប្បន្ន និងមិនធ្លាប់ កាត់ផ្តាច់ពីសង្គមខ្មែរនោះទេ ទាំងក្នុងដំណាក់កាលសង្គ្រាម, ដំណាក់កាលកសាងប្រទេស ដំណាក់កាលអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និង ដំណាក់កាលទាមទារមកវិញនូវមោទនភាពជាតិ នាពេលអនាគត”។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិ ធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ។ សម្តេចធិបតី បានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងយុវជន នៃ ស.ស.យ.ក. បាន និងកំពុងរួបរួមគ្នា ជាធ្លុងមួយ ពួតដៃពូនជ្រំ, ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ឯកភាពជាតិ សាមគ្គីភាព និង ការបំប្លែង កម្លាំងស្ម័គ្រចិត្តទៅជាចលនាជាតិ ក្នុងស្មារតីខ្មែរតែមួយ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល…
-
រដ្ឋមន្រ្តីការបរទសដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទ តាក្របី នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥ ។ កិច្ចប្រជុំបានធ្វើការពិភាក្សាពាក់ព័ន្ធករណីជំលោះព្រំដែនជាមួយប្រទេសថៃ នៅ តំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរ អំពី បច្ចុប្បន្នភាពការងាររបស់គណៈកម្មការដែលបាននិងកំពុងបន្តអនុវត្ត ព្រមទាំងយុទ្ធសាស្រ្ត និងផែន ការការងារ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលបានដាក់ចេញ៕ ដោយ ៖ សួង ពិសិដ្ឋ
-
សម្តេចធិបតី ៖កម្ពុជាងើបពីចំណុចសូន្យ បាតដៃទទេ បាតដៃរងរបួស តែកម្ពុជានៅតែអាចរស់បាន រីកចម្រើន មានទំហំសេដ្ឋកិច្ចធំជាងមុនឆ្ងាយណាស់ បើធៀបនឹងអំឡុងជាង៤០ឆ្នាំមុន

ភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាមិនឱនក្បាលឱ្យថៃ ប្រមាថ ជាន់ឈ្លីស្រេចតែអំពើចិត្ត ។មិនឱនដើម្បីតែប្រយោជន៍សេដ្ឋកិច្ចឡើយ ព្រោះបើកម្ពុជា មិនទិញទំនិញថៃ ថៃទេជាអ្នកខាត។ សម្ដេចធិបតីបញ្ជាក់ច្បាស់ៗដូច្នេះ បន្ទាប់ពីបិទការនាំចូលប្រេង បន្លែ ផ្លែឈើ អ៊ិនធឺណិត និងអគ្គិសនីពីថៃ ។ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថាកុំមើលងាយ និងកុំភ្លេចថា កម្ពុជាងើបពីចំណុចសូន្យ ពីបាតដៃទទេ បាតដៃរងរបួស តែកម្ពុជានៅតែអាចរស់បានរីកចម្រើនមានទំហំសេដ្ឋកិច្ចធំជាងមុនឆ្ងាយណាស់ បើធៀបនឹងអំឡុងជាង៤០ឆ្នាំមុន ៕ ដោយ៖វណ្ណលុក
-
សម្តេចនាយករដ្ឋមន្ត្រី៖ កម្ពុជា មិនខ្លាចភាគីថៃ ប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ ដើម្បីគំរាមនោះទេ

(សៀមរាប)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជា មិនខ្លាចការគំរាមកំហែងពីភាគីថៃ ដែលបានប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ ដើម្បីគំរាមមកលើកម្ពុជានោះទេ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានៅសាលសណ្ឋាគារសុខាសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា មិនខ្លាចការគំរាមកំហែងពីភាគីថៃ ដែលបានប្រើប្រាស់ សេដ្ឋកិច្ចជាអាវុធ គំរាមមកលើកម្ពុជានោះឡើយ គឺកម្ពុជា គ្រាន់តែធ្វើ តាមក្រោយតែប៉ុណ្ណោះ ដើម្បីឆ្លើយតបការគំរាមកំហែងពីថៃ ។ សម្តេចធិបតី បានថ្លែងថា ភាគីថៃ បានគំរាមកាត់ភ្លើង កាត់អ៊ីនធើណេត និងលាបពណ៌មកលើកម្ពុជា ដោយអាងថា ខ្លួនមានសេដ្ឋកិច្ចខ្លាំង ហើយរហូតដល់ហ៊ាន ចូលមកបាញ់សម្លាប់ទាហ៊ានខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទៀតផង ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកុំឱ្យថៃ ចេះតែបន្តគំរាម កម្ពុជា…
-
ក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់ កងទ័ពជើងគោកថៃ ពាក់ព័ន្ធករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ ដោយមិនមានការជូនដំណឹងជាមុន

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ កម្ពុជា បញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖ ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន ១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ…