Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ខេត្តឧត្តរមានមានជ័យ ដើម្បីបំពេញបេសកកម្ម និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ខេត្តឧត្តរមានមានជ័យ ដើម្បីបំពេញបេសកកម្ម និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ

    ឧត្តរមានជ័យ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបំពេញបេសកកម្ម និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលកំពុងឈរជើងការពារមាតុភូមិតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសាមគ្គីជួយឱ្យកម្ពុជាសម្រេចបានភាពស្អាតជាង ៨០%

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសាមគ្គីជួយឱ្យកម្ពុជាសម្រេចបានភាពស្អាតជាង ៨០%

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធី «លើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន ឆ្នាំ២០២៥» កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ជូនចំពោះ កាកបាទ​ក្រហមកម្ពុជា អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងប្រតិបត្តិករមេត្រីភាព​បរិស្ថាន​ទាំង​អស់ ដែលបានរួមចំណែកយ៉ាងសកម្មធ្វើឱ្យកម្ពុជាមានភាព​ស្អាតគួរ​ជាទីមោទនៈ ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ភាពជោគជ័យក្នុងការធ្វើឱ្យកម្ពុជាមានភាពស្អាតស្អំនេះ គឺដោយសារតែកម្លាំងសាមគ្គីដ៏រឹងមាំពីគ្រប់មជ្ឈដ្ឋាន ដែលមានប្រមាណជា២ម៉ឺននាក់ក្នុង ១ថ្ងៃៗ ចេញមកធ្វើសកម្មភាពសម្អាតកម្ពុជាឱ្យស្អាតជាមួយគ្នានៅទូទាំងប្រទេស។ ឯកឧត្តម ក៏បានកោតសរសើរ ប្រជាពលរដ្ឋទូទៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី ដែលបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់ជាមួយអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងអង្គការសង្គមស៊ីវិល ក្នុងការប្រែក្លាយបរិស្ថានរបស់កម្ពុជា យើងឱ្យមានភាពស្អាត មានសោភ័ណភាពស្រស់បំព្រង គួរជាទីទាក់ទាញ និងជាទីទស្សនាពីទេសចរជាតិ អន្តរជាតិ។ លទ្ធផលជាក់ស្តែងដែលគួរឱ្យកត់សម្គាល់ គឺ កម្ពុជាសម្រេចបាននូវភាពស្អាតជាង ៨០% ដែលជាមោទកភាពរបស់ប្រជាជាតិខ្មែរទាំងមូល។ ជាពិសេសនៅតាមដងវិថីសំខាន់ៗលែងមានសំរាមប្លាស្ទិកហើររាយប៉ាយទៀតហើយ។ នេះជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកសង្គមស្អាត បរិស្ថានបៃតង និងចីរភាពសម្រាប់ប្រជាជនគ្រប់ជំនាន់…

  • ឯកឧត្តម ហ៊ុន ម៉ានី ពីមុនក៏ជាកងទ័ពម្នាក់តែត្រូវផ្ទេរមកជាស៊ីវិលឈរឈ្មោះ​ជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ

    ឯកឧត្តម ហ៊ុន ម៉ានី ពីមុនក៏ជាកងទ័ពម្នាក់តែត្រូវផ្ទេរមកជាស៊ីវិលឈរឈ្មោះ​ជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ យោងតាមសំណេរនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការ របស់ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ម្សិលមិញ ប្អូនប្រុសម្នាក់ បានសួរទៅពុក នៅពេលដែលពុកបានបង្ហោះពីកូនប្រុសទាំង៣។ ប្អូនប្រុសបានសួរថា «តើអាចស្នើ រឺបញ្ចូល ឯ.ឧ ហ៊ុន ម៉ានី ក្នុងក្របខណ្ឌយោធា បានទេ សម្ដេច? ខ្ញុំ ក៏មិនដឹងថា គាត់ពេញចិត្តចូលកងទ័ព ដូចជា ឪពុក បងប្រុស និងប្អូនប្រុស គាត់ រឺយ៉ាងណា?» ពុកបានឆ្លើយទៅសំណួរប្អូនប្រុសថា «ពីមុនក៏ជាកងទ័ពម្នាក់ តែត្រូវផ្ទេរ មកជាស៊ីវិល ឈរឈ្មោះជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ»។ រឿងនេះ ធ្វើឱ្យខ្ញុំនឹកឃើញអនុស្សាវរីយ ដោយនៅពេលចូលធ្វើការនៅខុទ្ទកាល័យ របស់ សម្ដេចតេជោ គឺក្នុងក្របខណ្ឌជាមន្ត្រីរាជការស៊ីវិល ស្ថិតនៅក្រោម ទីស្ដីការ គណៈរដ្ឋមន្ត្រី រួចមកនៅពេលមានភាពតានតឹង ឈានទៅដល់ការប៉ះទង្គិច ប្រដាប់ អាវុធរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅឆ្នាំ២០០៨-២០១១ ជុំវិញព្រឹត្តិការណ៍នៃការឈ្លានពានដីជុំវិញប្រាសាទព្រះវិហារ។ នាពេលនោះគឺ ពុក បានផ្ទេរក្របខណ្ឌខ្ញុំ និងបងប្រុសរបស់ខ្ញុំ និត…

  • សម្ដេចនាយករដ្ឋមន្ត្រី អំពាវនាវ និងណែនាំឱ្យរួមផ្សព្វផ្សាយ អប់រំ អំពី​វិនាស​កម្ម​នៃគ្រឿងញៀន និងការប្រកាន់គោលជំហរ ដាច់ខាតមិនពាក់ព័ន្ធគ្រឿងញៀន

    សម្ដេចនាយករដ្ឋមន្ត្រី អំពាវនាវ និងណែនាំឱ្យរួមផ្សព្វផ្សាយ អប់រំ អំពី​វិនាស​កម្ម​នៃគ្រឿងញៀន និងការប្រកាន់គោលជំហរ ដាច់ខាតមិនពាក់ព័ន្ធគ្រឿងញៀន

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវ និងណែនាំឱ្យរួមផ្សព្វផ្សាយ អប់រំ អំពីវិនាសកម្មនៃគ្រឿងញៀន និងការប្រកាន់គោលជំហរមិនពាក់ព័ន្ធនឹងគ្រឿងញៀនពេញមួយជីវិត ។ នេះបើតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពុំអាចចាត់ទុកជាសមត្ថកិច្ចផ្តាច់មុខរបស់ស្ថាប័ន ឬអង្គភាព ណាមួយឡើយ ប៉ុន្តែគឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋកម្ពុជា យើងទាំងអស់គ្នា ដែលយើងម្នាក់ៗសុទ្ធតែ មានភារកិច្ចរៀងៗខ្លួន តាមរយៈការចូលរួមផ្សព្វផ្សាយ អប់រំ អំពីវិនាសកម្មនៃគ្រឿងញៀន និងការប្រកាន់គោលជំហរ ដាច់ខាតពេញមួយជីវិត គឺមិនពាក់ព័ន្ធនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ក្នុងន័យនេះ ការចូលរួមពី គ្រប់វិស័យទាំងអស់ ដូចជាវិស័យអប់រំ សាសនា វប្បធម៌ កីឡា សិល្បៈ ទាំងរដ្ឋនិងឯកជន រួមទាំងអង្គការជាតិ និងអន្តរជាតិនានា គឺពិតជាកម្លាំងចលករដ៏ខ្លាំងក្លាមួយ មិនអាចខ្វះបាន ដែលជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជោគជ័យជាផ្លែផ្កា ក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ…

  • សម្ដេចធិបតី ៖ កន្លងទៅ ពលរដ្ឋរាយការណ៍ជិត ១៤០០ករណី ដែលបញ្ជាក់ពីការ​ចូលរួមសហការប្រយុទ្ធនឹងគ្រឿងញៀន

    សម្ដេចធិបតី ៖ កន្លងទៅ ពលរដ្ឋរាយការណ៍ជិត ១៤០០ករណី ដែលបញ្ជាក់ពីការ​ចូលរួមសហការប្រយុទ្ធនឹងគ្រឿងញៀន

    (ភ្នំពេញ)៖ កន្លងទៅ ពលរដ្ឋបានរាយការណ៍ជិត ១៤០០ ករណី ដែលបញ្ជាក់ឱ្យ​ឃើញ​ពីការចូលរួមសហការគ្នា រវាងពលរដ្ឋនិងកម្លាំងអនុវត្តច្បាប់ក្នុងការយកបញ្ហា​គ្រឿងញៀន ចេញពីសហគមន៍ ។ នេះបើតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពូនជ្រំបន្តរក្សាកេរដំណែល គោលនយោបាយដ៏មុតស្រួចរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភាកម្ពុជា គឺការតម្កល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បង រួមនឹងមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» តាមរយៈការដាក់ចេញ នូវវិធានការ មុតស្រួចដូចជា គោលការណ៍ «សម្អាតផ្ទះយើង» និងគោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង» ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងគំរូ នៃការអនុវត្តច្បាប់។ សម្ដេចធិបតី បន្តថា…

  • ក្រុមការងារអាជ្ញាធរខេត្ត និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្របសម្រួលត្រៀមរថយន្តជាច្រើនគ្រឿងដឹកជញ្ជូនបងប្អូនពលករទៅលំនៅដ្ឋានវិញ

    ក្រុមការងារអាជ្ញាធរខេត្ត និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្របសម្រួលត្រៀមរថយន្តជាច្រើនគ្រឿងដឹកជញ្ជូនបងប្អូនពលករទៅលំនៅដ្ឋានវិញ

    (បន្ទាយមានជ័យ)៖ បងប្អូនប្រជាពលករដែលត្រូវឆ្លងដែនចេញមកពីប្រទេសថៃមា នក្រុមការងារអាជ្ញាធរខេត្ត និង ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរង់ចាំទទួលស្វាគមន៍ពួកគាត់យ៉ាងកក់ក្តៅ និងជួយធ្វើការសម្របសម្រួលរាល់បញ្ហាឯកសារ នានា បើទោះបីជាមានឯកសារ ឬក៏គ្មានឯកសារអ្វីក៏ដោយ ក៏ក្រុមការងារធ្វើការសម្របសម្រួលជូនបងប្អូនប្រជាពលករដើម្បីបានចូលប្រទេសរបស់ខ្លួនវិញ និងត្រៀមរថយន្តដឹកវិលត្រឡប់ទៅលំនៅដ្ឋានផងដែរ ។ នេះបើតាមការឱ្យដឹងពី លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២៥ មិថុនា ២០២៥។ លោក លៀម សុដា បន្តថា៖ ការវិលត្រឡប់មកស្រុកកំណើតរបស់បងប្អូនពលករនៅពេលនេះ ដែរអាជ្ញាធរខេត្ត បានត្រៀមរថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនដោយមិនឲ្យបងប្អូនចំណាយអស់ថវិកាក្នុងការធ្វើដំណើរនោះឡើយ។ មិនតែប៉ុណ្តោះក៏បានផ្តល់ឱកាសការងារសម្រាប់បងប្អូនពលករគ្រប់រូបដែលមានបំណងចង់ធ្វើការងារនៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពទិដ្ឋភាពទូទៅនៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារស្ទឹងបត់ រួមទាំងច្រកតំបន់ផ្សេងពីរទៀតក្រោយពីភាគីថៃបានធ្វើការបិទដោយឯកតោភាគី ក្នុងការសម្រួលម៉ោងនិងពេលវេលាចេញ.ចូលនោះមកដល់ពេលនេះគឺស្ងប់ស្ងាត់ជាធម្មតាមិនមានការធ្វើអាជីវកម្មដោះដូរទំនិញអ្វីនោះឡើយ ដោយឡែកសម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលច្រកទ្វារអន្តរជាតិមានលំហូរទេសចរឆ្លងកាត់ធំជាងគេនោះ ភាគីទាំងពីរបានកំណត់ពេលវេលាចេញ.ចូល ក្នុងរយៈពេលបីម៉ោងដើម្បីឲ្យអ្នកដំណើរឆ្លងដែនចេញ.ចូល ប្រទេសរវាងពលរដ្ឋទាំងពីរ គឺចាប់ពីម៉ោង ៥.០០នាទីល្ងាច ដល់ម៉ោង ៨.០០នាទីយប់ ទើបត្រូវបិទការចេញ.ចូល ។ ពាក់ព័ន្ធករណីបិតច្រកទ្វារប៉ោយប៉ែតនេះដែរខាងភាគីថៃ អនុញ្ញាតឲ្យចេញចូលបានចំពោះតែសិស្សានុសិស្ស…

  • កាកបាទក្រហមកម្ពុជា និងប្រតិភូសហព័ន្ធអន្តរជាតិ ទស្សនកិច្ចសហគមន៍ ស្រុកទឹកឈូ ខេត្តកំពត

    កាកបាទក្រហមកម្ពុជា និងប្រតិភូសហព័ន្ធអន្តរជាតិ ទស្សនកិច្ចសហគមន៍ ស្រុកទឹកឈូ ខេត្តកំពត

    (ភ្នំពេញ)៖ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដឹកនាំដោយលោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ និងជាតំណាងអង្គការសហប្រជាជាតិ ESCAP ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានអញ្ជើញទស្សនកិច្ចក្នុងសហគមន៍ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីពិនិត្យមើលសកម្មភាពដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើដើម្បីសហគមន៍មានភាពធន់ សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។ លោកស្រី កាទ្រីន ក្លាសុន បានថ្លែងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលបង្កើត និងជំរុញឱ្យមានបណ្តាញអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ជាក់ស្តែងមានអ្នកស្ម័គ្រចិត្តម្នាក់ដែលលោកស្រីបានជួប គឺគាត់បានបំពេញការងារជាអ្នកស្ម័គ្រចិត្តអស់រយៈពេលជាង១០ឆ្នាំ ដែលនេះពិតជាគួរឱ្យកោតស្ញប់ស្ញែង និងសូមឱ្យបន្តសកម្មភាពបែបនេះឱ្យបានយូរអង្វែងតទៅដើម្បីសហគមន៍របស់ខ្លួន។ លោកស្រី សង្កេតឃើញថា កាកបាទក្រហមកម្ពុជា ចាប់តាំងពីថ្នាក់កណ្តាល ដល់ថ្នាក់សាខា អនុសាខា និងអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន គឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ ដែលការងារទាំងនេះបានផ្តល់នូវចំណេះដឹង-ជំនាញ និងយកចំណេះដឹង-ជំនាញទាំងនេះ ទៅអប់រំផ្សព្វផ្សាយបន្តដើម្បីសហគមន៍មានសុខភាពល្អ និងជីវភាពរីកចម្រើន។…

  • ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ៖ ជឿជាក់ថា ម៉ោងនេះបងប្អូនជនរួមជាតិទាំងអស់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរ របស់ថៃ មកលើកម្ពុជា

    ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ៖ ជឿជាក់ថា ម៉ោងនេះបងប្អូនជនរួមជាតិទាំងអស់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរ របស់ថៃ មកលើកម្ពុជា

    (ភ្នំពេញ)៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះខ្លឹមសារថា នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរមកលើកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៃការលួចចូលវាយឆ្មក់បាញ់ប្រហារ ដែលបណ្ដាលឱ្យបងប្រុស សួន រោន បានស្លាប់ចោលក្រុមគ្រួសាររបស់គាត់ដោយមិនមានថ្ងៃវិលត្រឡប់វិញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខសារជាថ្មីម្ដងទៀត ហើយក៏សូមបង្ហាញនូវការគោរពចំពោះវីរៈភាពរបស់ បងប្រុស សួន រោន ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិរបស់យើង។ ចាប់តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និងការមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឱ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន ។ លើសពីនេះ នៅដំណាក់កាលចុងក្រោយនេះ ក៏មានការបង្កើតសេនារីយោយុទ្ធសាស្ត្រប្រឌិតដោយប្រើបច្ចេកវិទ្យា (Simulation) ក្នុងការបង្ហាញកម្លាំងនិងសព្វាវុធ ដែលជាការចង់បង្ហាញចេតនាមើលស្រាលមកលើសមត្ថភាពរបស់កងយុទ្ធពលខេមរភូមិន្ទរបស់យើង ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។ ទោះបីជាការគំរាម និងការមើលស្រាល ទាំងអស់នេះ អាចចេញមកពីប្រភពផ្សេងៗគ្នា ប៉ុន្ដែក្នុងនាមយើងជាពលរដ្ឋខ្មែរដែលបានតាមដានដោយការយកចិត្តទុកដាក់ពីសកម្មភាព និងការវិវត្តជាបន្តបន្ទាប់ទាំងនេះ យើងអាចសង្កេតឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជួរមុខ ក៏ដូចជាប្រជាជាតិខ្មែរយើងទាំងមូលមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី និងប្រកបដោយភាពចាស់ទុំ ផ្អែកលើមូលដ្ឋានបច្ចេកទេស…

  • ឯកឧត្តម ខ្វៃ អាទិត្យា៖សហគមន៍តំបន់ការពារធម្មជាតិពោរពេញ​ទៅដោយ​សក្តា​នុពល និងជាទីកម្សាន្តដ៏ជាទីមនោរម្យ

    ឯកឧត្តម ខ្វៃ អាទិត្យា៖សហគមន៍តំបន់ការពារធម្មជាតិពោរពេញ​ទៅដោយ​សក្តា​នុពល និងជាទីកម្សាន្តដ៏ជាទីមនោរម្យ

    (កំពង់ឆ្នាំង)៖ សហគមន៍តំបន់ការពារធម្មជាតិកម្ពុជា ពោរពេញទៅដោយសក្តា​នុពល ដែលនេះជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ទីកម្សាន្តរបស់អ្នកទេសចរ និង​ក៏ជាឱកាសល្អរបស់ពួកគេបានជួបដោយផ្ទាល់ជាមួយធម្មជាតិ និងបានស្គាល់​នូវទីកម្សាន្តដ៏មនោរម្យទាំងនេះ។ ក្នុងដំណើរទស្សនកិច្ចគម្រោង​និរន្តរភាព​បរិស្ថាន និងអេកូទេសចរណ៍ចំនួន​៣ខេត្ត​ពោល​គឺ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំងចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៥ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃអាទិត្យា បានថ្លែងថា៖ តាម​រយៈការអភិរក្សក្នុងនេះមានទាំងព្រៃឈើ សត្វព្រៃ និងជីវចម្រុះផ្សេងៗទៀតក្រសួង​បានសហការជាមួយប្រជាពលរដ្ឋសហគមន៍ដើម្បីគ្រប់គ្រងតំបន់ធនធានធម្មជាតិទាំងនោះ។ ពួកគាត់ជារនាំងការពារមួយដើម្បីជួយការពារការរិចរិល និងការបាត់បង់​ព្រៃឈើ​ដ៏សំខាន់មួយផងដែរ។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា”នៅតាមសហគមន៍តំបន់ការពារធម្មជាតិរបស់យើងមានសត្វព្រៃ និងទេសភាពព្រៃឈើដ៏ស្រស់ស្អាតល្អឯក។ ទាំងនេះជាការ​ដែលយើងអាចទាញយកលើវិស័យទេសចរណ៍ ដោយបានផ្តល់ប្រាក់ចំណូលដល់​ពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាសហគមន៍ទាំងមូល ក៏អាចទាញយកប្រយោជន៍​ពីគោលដៅលម្ហែបៃតង។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថាតំបន់ការពារធម្មជាតិមានសក្តានុពល​ច្រើនសម្រាប់លំហែបៃតងក្នុងនេះដូចជាតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ក្រសួងបានរៀបចំបោះតង់ស្នាក់លំហែបៃតងចំនួន១០កន្លែង ,ឧទ្យាន​ជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យមានកន្លែងវិបស្សនា នៅឧទ្យានជាតិ​ព្រះសុរាម្រិត​កុសុមៈគិរីរម្យ ដែលស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌​ព្រះពុទ្ធ​សាសនាកម្ពុជា ជាទីកន្លែងសំរាកលំហែបែបសាសនា លំហែបៃតង។ នៅតាម​សហគមន៍នានា​ក្រសួង​បរិស្ថានតាមរយៈដៃគូអភិវឌ្ឍន៍ឬគម្រោងអភិវឌ្ឍន៍នោះ​បានជួយទាំងទឹក​ស្អាត បង្គន់អនាម័យក៏ដូចជារៀបចំកន្លែងបោះតង់ ក៏ដូចជាកន្លែង​កម្សាន្ត​នៅតាម​សហគមន៍តាមតំបន់ការពារធម្មជាតិទាំងនោះ​ដែលមានសក្តានុពល​សម្រាប់​បង្កើត​លំហែបៃតង ។ ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាតាមរយៈការជំរុញនេះសហគមន៍អាចរកចំណូលកាន់តែប្រសើរ។ដោយឡែកបើយើងក្រឡេកមើលនៅខេត្តកំពង់ឆ្នាំងវិញ ស្ថិតនៅ​ជិតរាជធានីភ្នំពេញ។ហេតុនេះអ្នកទេសចរអាចមកកម្សាន្ត និងបោះតង់។ ដូចជា​សក្តា​នុពលសហគមន៍តំបន់ការពារធម្មជាតិ ភូមិ ស្លែង នៃ ដែនជម្រកសត្វព្រៃ​”ភ្នំឱរ៉ាល់”ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំ ទួលខ្ពស់ ស្រុក…

  • ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ឈានដល់បិទផ្នែកផលិតកម្មរោងចក្រចំនួន២នៅក្នុងខេត្តព្រះសីហនុ

    ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ឈានដល់បិទផ្នែកផលិតកម្មរោងចក្រចំនួន២នៅក្នុងខេត្តព្រះសីហនុ

    (ព្រះសីហនុ)៖ ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញ សំណល់ រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិ​ខិត​ស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែ​តម្រូវ​តាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុម​ហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោក មេឃុំ ទឹកថ្លា លោកមេឃុំសាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់។  សូមបញ្ជាក់ថាក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និង​ក្រុម​ហ៊ុន Cambodian Noble Taste Food Co., Ltd ត្រូវផ្អាកដំណើការ​ផលិតកម្មទាំងស្រុងជាបណ្តោះអាសន្ន រហូតដល់ទទួលបានកា​រអនុញ្ញាតពី​ក្រសួង​បរិស្ថាន…