-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងមហាផ្ទៃ ២ចំណុចសំខាន់ ដើម្បីឈានទៅសម្រេចបានបេសកម្មស្នូល

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ ក្រសួងមហាផ្ទៃ ត្រូវបន្ដធ្វើកំណែទម្រង់ កងកម្លាំងនគរបាលជាតិ ដោយផ្ដោតលើគោលដៅ ចំនួន ២សំខាន់ៗ ដើម្បីឈានទៅសម្រេចបានបេសកម្មស្នូល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើបែបនេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និង វគ្គបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភី សរុបចំនួន ៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីឈានទៅសម្រេចបានបេសកម្មស្នូលដ៏មានសារសំខាន់នេះ ក្រសួងមហាផ្ទៃ ត្រូវបន្ដធ្វើកំណែទម្រង់ កងកម្លាំងនគរបាលជាតិ ជាចាំបាច់ ដោយផ្ដោតលើគោលដៅ ២សំខាន់ៗ៖ ទី១៖ បន្ដពង្រឹងសមត្ថភាពបណ្ឌិត្យសភានគរបាលជាតិកម្ពុជា តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈ ស្របតាមតម្រូវការចាំបាច់ជាក់ស្ដែង ព្រមទាំងធ្វើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងក្របសីលធម៌ វិជ្ជាជីវៈ កងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ…
-
គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគមធុរកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា៖ សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ។ លោកប្រធានសមាគមក៏បានបន្ថែមថា ក្នុងឱកាសនេះលោកបានដឹកនាំគណៈប្រតិភូធុរកិច្ច មកពី ២០ សមាគម ដែលបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ អប់រំ, សុខាភិបាល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការកែច្នៃផលិតផលកសិកម្ម, សំណង់ និង អចលនទ្រព្យ ជាដេីម។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី ជាពិសេសការពង្រីកការតភ្ជាប់រវាងប្រទេសទាំងពីរ។ ជាក់ស្តែង, ក្រុមហ៊ុន Cambodia…
-
សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារ ចំនួន ៤៦៤នាក់ នៅសាលាខេត្តព្រះវិហារ

-
សម្ដេចតេជោ ហ៊ុន សែន ណែនាំពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួន ហើយកុំភ្លេចការបង្កបង្កើនផល

(ឧត្តរមានជ័យ)៖ សម្ដេចតេជោ បានណែនាំពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួន ហើយកុំភ្លេចការបង្កបង្កើនផល ខណៈដែលពេលនេះ រដូវវស្សាបានមកដល់ហើយ ។ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ ចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលខំប្រឹងដើម្បីប្រជាពលរដ្ឋ នាពេលកន្លងមក ហើយសម្តេចក៏បានបញ្ជាក់ជូនបន្ថែមទៅដល់ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃ ថា ស្ថានភាពនយោបាយរបស់ប្រទេសជិតខាង គឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ សម្តេច មើលឃើញថា វិបត្តិបានក្លាយ ទៅជាកាលានុវត្តភាព ។ សម្ដេចតេជោ បានថ្លែងថា ប្រទេសកម្ពុជា ជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅ កាលពីឆ្នាំ២០១១នោះទេ ។ សម្តេច បានណែនាំប្រជាពលរដ្ឋ…
-
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង

(ភ្នំពេញ)៖ «ការផលិតមូលធនមនុស្សដែលពោរពេញដោយសមត្ថភាព គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដូច្នេះ «ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅចំពោះមុខគរុនិស្សិតសរុបប្រមាណជិត ៧០០នាក់ ដែលបានមកចូលរួមស្តាប់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះនៅឯវិទ្យាស្ថានជាតិអប់រំ ។ ឯកឧត្តមបន្តថា គរុសិស្ស និងគរុនិស្សិត គឺជាអនាគតអ្នកបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ។ ដូច្នេះ ប្រាកដណាស់ថា ក្មួយៗត្រូវតែជាគំរូទាំងចំណេះជំនាញ ទាំងសីលធម៌ សុជីវធម៌ និងសុខភាព។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តឱ្យគរុនិស្សិតទាំងអស់ក្លាយខ្លួនទៅជាមូលធនមនុស្សពិតប្រាកដដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មុននឹងឈានជើងចូលក្នុងថ្នាលបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ។ «មូលធនមនុស្សដែលរាជរដ្ឋាភិបាលចង់បាន គឺជាមនុស្សដែលមានចំណេះជំនាញខ្លាំងពូកែយ៉ាងតិចមួយ មានទាំងជំនាញទន់ ទាំងសីលធម៌ល្អ និងសុខភាពមាំមួន»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលមុននឹងពន្យល់ក្បោះក្បាយអំពីអត្ថន័យនៃមូលធនមនុស្ស។ សូមបញ្ជាក់ថា បាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស…
-
កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖ កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាស្ថិតនៅក្នុងដំណាក់កាលដែលសភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងក្នុងដំណាក់កាលដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ កងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។ សម្ដេចបវរធិបតី នាយករដ្ឋន្ត្រី ក៏បានកោតសរសើរ និងការដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ជំនាន់ទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ភាពសុខសាន្ត និងសុខុមាលភាព ជូនសង្គមជាតិទាំងមូល។ នាពេលកន្លងមក កងកម្លាំងនគរបាលជាតិរបស់យើង…
-
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ចុះសិក្សាអំពីស្ថានភាព និងតម្រូវការផ្តល់ការគាំពារជូនពលរដ្ឋ នៅតាមច្រកទ្វារជាប់ព្រំដែន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី២៥ និងព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥, បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង និងតម្រូវការផ្តល់ការគាំពារនានាតាមរយៈប្រព័ន្ធគាំពារសង្គម ជូនដល់បងប្អូនពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកកាន់កម្ពុជាវិញ តាមច្រកព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ប្រកបដោយបុរេសកម្មខ្ពស់ ជាមួយស្មារតី ”មិនបោះបង់ពលរដ្ឋណាម្នាក់” ក្នុងការរៀបចំត្រៀមរួចជាស្រេច គ្រប់ជ្រុងជ្រោយ ក្នុងការផ្តល់ការគាំពារនានាតាមរយៈប្រព័ន្ធគាំពារសង្គម ជូនពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសក្នុងស្ថានភាពដែលបងប្អូនពលរដ្ឋខ្មែរវិលត្រលប់ពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែននានា ។ សូមជម្រាបជូនថា ដើម្បីពិនិត្យ និងវាយតម្លៃពីស្ថានភាពនៃតម្រូវការក្នុងការផ្តល់ការគាំពារជូនដល់ពលរដ្ឋ អាជីវករ ដែលកំពុងវិលត្រឡប់មកកាន់កម្ពុជាវិញ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យកន្លែងរៀបចំកន្លែងទទួលពលរដ្ឋខ្មែរ របស់ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ដោយ ៖ ង៉ាន់…
-
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ទទួលយកសំណើរជាអគ្គភុស្ដភាជាន់ខ្ពស់ សម្រាប់កម្លាំងប្រដាប់អាវុធ

(ឧត្តរមានជ័យ)៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភុស្ដភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភុស្ដភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើង ដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ ។ នៅក្នុងឱកាសនេះ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង ។ សូមជម្រាបថា…
-
វត្តមានមន្រ្តីនគរបាលកីឡាកម្ពុជា ក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក មិនត្រឹមតែចូលរួមប្រកួតកីឡានោះទេ ពោលគឺទៅដើម្បីផ្សព្វផ្សាយអំពីកម្ពុជា

(ភ្នំពេញ)៖ មន្រ្តីនគរបាលកីឡានៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លើ៩ប្រភេទកីឡា ដឹកនាំដោយ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៥ បានចេញដំណើរទៅចូលរួមការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ។ ថ្លែងប្រាប់អ្នកយកព័ត៌មានកីឡាមុនឡើងយន្តហោះ ឯកឧត្តម សរ សិទ្ធិ បានឱ្យដឹងថា ការចូលរួមរបស់មន្រ្តីនគរបាលកីឡាកម្ពុជា ក្នុងព្រឹត្តិការណ៍មួយនេះ គឺបាន ៣លើករួមមកហើយ ខណៈការចូលរួមក្នុងឆ្នាំ២០២៥លើកទី២១ នៅសហរដ្ឋអាមេរិកនេះ គឺជាលើកទី៤សម្រាប់កម្ពុជា។ ឯកឧត្តម…
-
រដ្ឋមន្រ្តីការងារបានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធគោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ គោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិមនុស្សជាសកល។ ការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា ដើម្បីពង្រឹងលើវិស័យការងារ ជាពិសេសពលករទេសន្តរប្រវេសន៍នៅកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ មានប្រសាសន៍ថា ពលករទេសន្តរប្រវេសន៍មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសរបស់ខ្លួននោះទេ ប៉ុន្ដែប្រទេសដែលទទួលបានពលករទេសន្តរប្រវេសន៍ក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនផងដែរ។ ឯកឧត្តមបញ្ជាក់ថា៖«សូមដៃគូអភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ ផ្ដល់ភាពកក់ក្ដៅ ផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ហើយយកចិត្តទុកដាក់លើការគោរពសិទ្ធិសេរីភាព និងការសម្រេចចិត្តរបស់ពលករទេសន្តរប្រវេសន៍ ថាតើពួកគាត់មានបំណងចង់ស្នាក់នៅ ឬក៏ពួកគាត់ចង់ចាកចេញពីសាមីប្រទេសនោះ។ ដូចនេះក្នុងនាមរាជរដ្ឋាភិបាល យើងត្រូវតែការពារ និងគោរពសិទ្ធិសេរីភាពរបស់ពួកគាត់ឱ្យបានពេញលេញ ហើយយើងមិនគួរប្រើប្រាស់សកម្មភាពខុសច្បាប់ណាមួយរារាំងការមកប្រទេសកំណើតពួកគាត់វិញនោះទេ»។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំមកហើយ ដូច្នេះកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើការគោរពសិទ្ធិសេរីភាពពលករទេសន្តរប្រវេសន៍។ បើទោះបីជាកម្ពុជាកំពុងមមាញឹកក្នុងការគ្រប់គ្រងស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃក៏ដោយ ប៉ុន្ដែនៅតែផ្ដោតសំខាន់លើបេសកកម្មតាមរយៈគោលនយោបាយរបស់ក្រសួង និងរាជរដ្ឋាភិបាល។ ចំណែកលោកស្រី…