-
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោតនឹងធ្វើឡើងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោត ឆ្នាំ២០២៥ នឹងត្រូវធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។ ការបិទផ្សាយត្រូវធ្វើព្រមគ្នានៅ គ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម យិច សមិទ្ធិ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ លុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.បបានឱ្យដឹងថា ៖ ក្នុងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ មិនទាន់បញ្ចប់នៅឡើយទេ។ សម្រាប់ការងារ ដែល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង…
-
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំស្ដាយណាស់ មិត្តភាព ៣០ឆ្នាំ បំផ្លាញដោយកូនស្រីរបស់មិត្តភក្ដិ

(ព្រះវិហារ)៖ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះចំណងមិត្តភាពរវាងសម្ដេចជាមួយលោក ថាក់ ស៊ីន ដែលរាប់គ្នាជាបងប្អូនធម៌ជាង ៣០ឆ្នាំ ប៉ុន្តែត្រូវបំផ្លាញដោយសារតែកូនស្រី ឈ្មោះ ផែថងថាន ស៊ីណាវ៉ាត្រ ដែលបាត់បង់គុណធម៌ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចតេជោ បានទម្លាយថា លោក ថាក់ស៊ីន សម្ដែងធ្វើជាគ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសម្ដែង ដើម្បីគេចផុតពីដំណើរការក្ដីនៅតុលាការលើសំណុំរឿងជាច្រើន ។ សម្ដេចតេជោ បានទម្លាយទៀតថា នៅពេលសម្ដេចទៅសួរសុខទុក្ខ ថាក់ស៊ីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន គ្មានឈឺជំងឺអ្វីឡើយ ប៉ុន្តែពេលថតរូបជាមួយសម្ដេច បែជាយកសម្ភារៈអ្នកជំងឺមកពាក់បំភាន់ភ្នែកពលរដ្ឋ និងសមត្ថកិច្ចថៃ។ សម្ដេចបន្តថា ពេលដែលសម្ដេច…
-
សម្ដេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះឧក្រិដ្ឋកម្មអនឡាញពីថៃតែប៉ុណ្ណោះ

(ព្រះវិហារ)៖ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះឧក្រិដ្ឋកម្មអនឡាញពីថៃតែប៉ុណ្ណោះ ខណៈមានតែប្រទេសថៃទេ ដែលមានជើងហោះហើរអន្តរជាតិសម្រាប់ប្រព្រឹត្តបទល្មើសនេះ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអះអាងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោកជំទាវនាយករដ្ឋមន្រ្ដីថៃ កំពុងបង្វិលស្ថានការណ៍លើរឿងឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា ដោយកាលពីថ្ងៃទី២៤ ខែមិថុនា លោកជំទាវបានប្រកាសថា បិទព្រំដែន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃ បានបិទព្រំដែនជាឯកតោភគី តាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ ។ សម្តេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជា គ្រាន់តែជាជនរងគ្រោះដោយអំពើឆបោកអនឡាញ ដោយសារតែប្រទេសថៃប៉ុណ្ណោះ ពីព្រោះ អ្នកឆបោកតាមអនឡាញ ទាំងអស់ ត្រូវបានសម្រួលដោយអាជ្ញាធរថៃ ដោយសារតែ កម្ពុជា ឡាវ មីយ៉ាន់ម៉ា មិនមានជើងហោះហើរធំៗ ដែលអាចដឹកអ្នកប្រព្រឹត្តអំពើទាំងនោះបានដោយផ្ទាល់នោះទេ ។ សម្ដេចតេជោ…
-
សម្តេចតេជោ ហ៊ុន សែន ៖ សម្ដីនាយករដ្ឋមន្ត្រីថៃ ជេរមេទ័ពខ្លួនឯង, បើនៅកម្ពុជា ស្មើនឹងទោសក្បត់ជាតិ

(ព្រះវិហារ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ប្រជាជនថៃភាគច្រើន ចង់បានសន្ដិភាព និងចង់បានមិត្ដភាពជាមួយកម្ពុជា តែក៏ក្រុមជ្រុលនិយមមួយចំនួន រាប់ទាំងមេដឹកនាំនយោបាយថៃ បានវាយប្រហារខ្ញុំ ។ សម្ដេចតេជោ បានផ្ដាំទៅលោកជំទាវ អ៊ុងអ៊ីង នាយករដ្ឋមន្ត្រីថៃ ថា ខ្ញុំអស់ការអត់ធ្មត់ជាមួយលោកជំទាវហើយ បន្ទាប់ពីលោកជំទាវចេញមកវាយប្រហារខ្ញុំ និងប្រទេសខ្ញុំម្ដងហើយម្ដងទៀត ថ្ងៃនេះ ខ្ញុំនឹងបញ្ជាក់ពីរឿងរ៉ាវខ្លះឱ្យប្រជាជនថៃដឹងពីត្រកូលស៊ីណាវ៉ាត់ ។ សម្ដេចតេជោ បានបញ្ជាក់ថា ការទម្លាយសារឆ្លើយឆ្លង ជាមួយនាយករដ្ឋមន្រ្តីថៃ កាលពីពេលកន្លងមក សម្តេចមិនដែលនិយាយថា មេភូមិភាគទី២ របស់ថៃ ជាមនុស្សព្រហើន និងកោងកាចទេ គឺមានតែនាយករដ្ឋមន្រ្តីថៃលើកឡើងវាយប្រហារលើមេភូមិភាគទី២ របស់ខ្លួន ដើម្បីផ្គាប់ចិត្តសម្តេច ។ សម្តេច ថា បើនៅកម្ពុជាវិញនេះ គឺជាបទល្មើសក្បត់ជាតិ ដែលឃុបឃិតជាមួយបរទេស ជេរវាយប្រហារ លើមេទ័ពខ្លួនឯងវិញ ប៉ុន្តែនៅថៃ ជារឿងផ្សេងសម្ដេចមិនដឹងមិនលូកដៃឡើយ ។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា កម្ពុជា មិនអនុញ្ញាតឱ្យបរទេសណា ប្រមាថកងទ័ព…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

-
សម្តេចតេជោ ហ៊ុន សែន ប្រកាសលែងទុកមុខឱ្យលោកជំទាវនាយករដ្ឋមន្រ្ដីថៃហើយ ។

សម្ដេចតេជោ ថា កម្ពុជា មិនអាចធ្វើការជាមួយ លោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ននេះកើតទេ ហើយកម្ពុជា នឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្ដីថៃថ្មី។ សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រីថៃ ជេរមេបញ្ជាការកងទ័ពខ្លួនឯង, បើនៅកម្ពុជា ស្មើនឹងទោសក្បត់ជាតិ ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក
-
សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រីថៃ ជេរមេបញ្ជាការកងទ័ពខ្លួនឯង, បើនៅកម្ពុជា ស្មើនឹងទោសក្បត់ជាតិ ។

សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាជនថៃភាគច្រើនចង់បានសន្ដិភាព និងចង់បានមិត្ដភាពជាមួយកម្ពុជា តែក៏ក្រុមជ្រុលនិយមមួយចំនួនរាប់ទាំងមេដឹកនាំនយោបាយថៃបានវាយប្រហារខ្ញុំ ហើយផ្ដាំទៅលោកជំទាវ អ៊ុងអ៊ីង ថា ខ្ញុំអស់ការអត់ធ្មត់ជាមួយលោកជំទាវហើយ បន្ទាប់ពីលោកជំទាវចេញមកវាយប្រហារខ្ញុំ និងប្រទេសខ្ញុំម្ដងហើយម្ដងទៀត ថ្ងៃនេះ ខ្ញុំនឹងបញ្ជាក់ពីរឿងរ៉ាវខ្លះឱ្យប្រជាជនថៃដឹងពីត្រកូលស៊ីណាវ៉ាត់ ។ សម្ដេចតេជោ បន្ថែមថា លោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ ដើម្បីយកចិត្តសម្ដេច បាននិយាយអាក្រក់ពីមេទ័ពខ្លួនប្រាប់សម្ដេច ទង្វើនេះ បើនៅកម្ពុជា ជាអំពើក្បត់ជាតិ ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក
-
សម្តេចតេជោ ហ៊ុន សែន៖ ការថតសម្លេងកិច្ចសន្ទនា ជាមួយនាយករដ្ឋមន្ត្រីថៃ ដោយសារសម្តេចយល់ថា ត្រូវបានគេបោកប្រាស់ម្តងរួចទៅហើយ ទើបសម្តេចថតសម្លេង ។

សម្តេច ថា គ្មានចេតនា ដើម្បីបញ្ចេញនោះទេ ប៉ុន្តែបានបញ្ជូនទៅគ្រុបប្រមាណ ៨០នាក់ ដែលក្នុងនោះប្រហែលមានម្នាក់ ដែលខឹងនឹងនាយករដ្ឋមន្ត្រីថៃ ក្រោយនាយករដ្ឋមន្ត្រីថៃ វាយប្រហារពាក្យសម្តីលើសម្តេចថា ជាអ្នកនយោបាយគ្មានវិជ្ជាជីវៈ ទើបមានការបែកធ្លាយសារសំឡេងនោះឡើង ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក
-
សម្ដេចតេជោលើកជាសំណួរថា បើថៃចោទកម្ពុជា ជាអ្នករំលោភលើអធិបតេយ្យរបស់ថៃហេតុអ្វីថៃ មិនប្ដឹង ហើយមិនព្រមឡើងតុលាការជាមួយកម្ពុជា?

ព្រះវិហារ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកជាសំណួរទៅភាគីថៃថា បើថៃចោទកម្ពុជា ជាអ្នករំលោភលើអធិបតេយ្យរបស់ថៃ ហេតុអ្វីថៃ មិនប្ដឹងកម្ពុជាទៅតុលាការអន្ដរជាតិ ហើយហេតុអ្វីថៃមិនព្រមឡើងតុលាការជាមួយកម្ពុជា?។ សម្ដេចតេជោ បន្តថា មានតែអ្នកខ្វះសុចរិតភាពទេដែលខ្លាចតុលាការ។ ដូច្នេះសម្ដេច អំពាវនាវឱ្យអន្ដរជាតិ ជួយតាមដានលើករណីនេះ ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។ ក្នុងសង្កថារបស់សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចតែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការផង ដើម្បីស្វែងរកសន្តិភាពកុំឱ្យមានសង្គ្រាមកើតឡើង។ សព្វថ្ងៃនេះ ភាគីថៃ បានពង្រីកជម្លោះនេះ រីករាលដាលលើគ្រប់វិស័យ ។ សម្តេចប្រធានព្រឹទ្ធសភាជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជា នៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោល គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ប៉ុន្តែសម្តេចថា តាមច្បាប់អន្តរជាតិ គឺយកតែតំបន់បួនទេ ដែលនឹងឡើងទៅកាន់ តុលាការឡាអេ…
-
សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ សិក្សាលើលទ្ធភាពនៃការធ្វើវិសោធនកម្មដកសញ្ជាតិពលរដ្ឋកម្ពុជា ដែលឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ

ព្រះវិហារ៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌សិក្សាលើលទ្ធភាពនៃការធ្វើវិសោធនកម្មដកសញ្ជាតិពលរដ្ឋកម្ពុជាដែលឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។សម្ដេចបញ្ជាក់ថា ជាការពិត សម្ដេចមិនចង់លើកពីបញ្ហាជាតិសាសន៍ឯង ខណៈកំពុងមានបញ្ហាជាមួយបរទេសនោះទេ ប៉ុន្ដែមានពលរដ្ឋខ្មែរខ្លះប្រឆាំងជ្រុលពេក មិនគិតផលប្រយោជន៍ជាតិ ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចតេជោ បានបន្តថា កម្ពុជា បានផ្ញើលិខិតទៅតុលាការអន្តរជាតិរួចហើយ ប៉ុន្ដែបែរជាមានបងប្អូនប្រឆាំងមួយចំនួនឱ្យបង្ហាញការបោះត្រា ឬការបញ្ជាក់អ្វីជាដើម។ សម្ដេចបញ្ជាក់ថា បងប្អូនប្រឆាំងក៏ប្រឆាំងទៅចុះ ប៉ុន្ដែកុំជ្រុលនិយមពេក។ តុលាការគេមាននីតិវិធីរបស់តុលាការ មិនអាចយកពាក្យបណ្ដឹងណាមួយ ទៅបង្ហាញមុនពេលកាត់ក្ដីទេ មិនថា តុលាការជាតិ ឬអន្តរជាតិ ពីព្រោះបើយើងធ្វើមិនស្រួល តុលាការមានសិទ្ធិព្យួរបណ្ដឹងរបស់កម្ពុជាបាន។ ជាមួយនេះ សម្ដេចតេជោ បានចោទជាសំណួរទៅកាន់ពួកប្រឆាំងថា តើអ្នកនៅជាមួយជាតិ ឬអ្នកនៅជាមួយអ្នកផ្សេង ខណៈពេលនេះម៉ោងនេះ កម្ពុជា កំពុងតែមានក្តីក្តាំងជាមួយសត្រូវ ហេតុអ្វីពួកអ្នកទាមទារឲ្យរាជរដ្ឋាភិបាល បង្ហាញភស្តុតាងលើសំណុំរឿងកម្ពុជា ប្តឹងទៅកាន់តុលាការឡាអេ រឿងតំបន់មុំបី ប្រាសាទតាមាន់ តាមាន់តូច…