-
សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) រៀបរាប់ថា សម្ពាធជីវិតសត្វសមុទ្រនៅតែបន្តកើនឡើង

សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) រៀបរាប់ថា សម្ពាធជីវិតសត្វសមុទ្រនៅតែបន្តកើនឡើង។ ត្រីធូណា ត្រីឆ្លាម និងបបែលកំពុងរងការគំរាមកំហែងពីការផុតពូជ។ ត្រីធូណាប្រភេទមួយចំនួនត្រូវបានគេចាត់ថា ទទួលរងការគំរាមកំហែងផុតពូជកាលពីឆ្នាំ ២០១១ ប៉ុន្តែបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់មួយទសវត្សរ៍បានធ្វើឱ្យមានការកើនឡើងវិញនៃត្រីធូណាឡើងវិញនៅតំបន់មួយចំនួន។ ដោយឡែក នៅតំបន់ខ្លះនៅតែជាបញ្ហាដូចជានៅផ្នែកខាងលិចនៃអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា។ ទោះយ៉ាងណាក៏ដោយ ចំនួនត្រីឆ្លាមនិងបបែលនៅសមុទ្របន្តធ្លាក់ចុះ ដោយសារសម្ពាធពីការនេសាទត្រីយកសាច់ និងព្រុយ រួមទាំងបម្រែបម្រួលអាកាសធាតុនិងការបំពុលបរិស្ថានជាដើម។ ប្រភព៖ BBC
-
រដ្ឋមន្ត្រីការបរទេសលីទុយអានី Gabrielius Landsbergis អំពាវនាវឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន ខណៈមានភាពតានតឹងរវាងក្រុងវីលនីញូស និងក្រុងប៉េកាំងជុំវិញវិវាទលើកោះតៃវ៉ាន់

លោក Landsbergis ថាសហភាពអឺរ៉ុបត្រូវតែពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើពាណិជ្ជកម្មចិន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយណាតូលើបញ្ហាគោលនយោបាយចិន។ កាលពីថ្ងៃទី ១០ សីហា រដ្ឋាភិបាលរបស់លោក Xi បានកោះហៅឯកអគ្គរដ្ឋទូតលីទុយអានីដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ក្រុងវីលនីយូសដែលអនុញ្ញាតឱ្យក្រុងតៃប៉ិបង្កើតការិយាល័យក្នុងប្រទេសរបស់ខ្លួនក្រោមឈ្មោះតៃវ៉ាន់ និងឱ្យរដ្ឋមួយនេះចាត់វិធានការជាក់ស្តែងដើម្បីកែតម្រូវការសម្រេចចិត្តខុសជាបន្ទាន់។ ប្រភព៖ SCMP
-
ពន្លឺនៃអនាគត

-
សម្លប្រហើរបង់ស្លឹកជី

-
កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Delta សរុប ២ ៦៤៧នាក់ ក្នុងនោះភ្នំពេញច្រើនជាងគេគឺ ៩១៤នាក់

-
ឱកាសអាហារូបករណ៍វគ្គខ្លីលើជំនាញវិជ្ជាជីវៈច្រើនមុខ

-
ចិននឹងមិនបន្ធូរបន្ថយវិធានការកូវីដ-១៩ដ៏តឹងរឹង រហូតដល់ពេលពួកគេឈានដល់គោលដៅចាក់វ៉ាក់សាំង

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ជីវៈចំរុះនៅស្រុកបន្ទាយស្រី

-
សណ្ឋាគារចាស់នៅតាកែវ បច្ចុប្បន្នជាកន្លែងធ្វើចត្តាឡីស័ក
