-
៣ កញ្ញា ២០២១

១. កម្ពុជាប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាង ៦៤លានតោន នៅក្នុងវិស័យព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម និងការគ្រប់គ្រងសំណល់ នៅត្រឹមឆ្នាំ២០៣០ – ថ្មីៗ ២. ៧ខែ ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានតម្លៃជាង ៦ពាន់លានដុល្លារ កើន ១០៦% ក្នុងនោះទំនិញវៀតណាមនាំមកកម្ពុជាមានតម្លៃ ២,៧ពាន់លានដុល្លារ កើន ១៨,៣% ខណៈទំនិញកម្ពុជានាំទៅវៀតណាមមានតម្លៃ ៣,២ពាន់លានដុល្លារ កើន ៤៥២% – ភ្នំពេញបុស្តិ៍ ៣. គណៈកម្មាធិការជាតិ CAMSOC ថា ក្រុមកីឡាករជម្រើសជាតិទោចក្រយានកម្ពុជា (ផ្នែកកង់គួក) ៣រូប នឹងត្រឡប់មកមាតុភូមិវិញថ្ងៃទី៦ កញ្ញា ក្រោយបញ្ចប់ការបោះជុំរុំហ្វឹកហាត់ដោយជោគជ័យរយៈពេល ៣ខែ នៅបារាំង – Swift News ៤. នាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide នឹងមិនចូលរួមក្នុងការប្រកួតប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ឡើយ ក្រោយកាន់តំណែងបានតែមួយឆ្នាំប៉ុណ្ណោះ – AP …
-
អគ្គនាយកដ្ឋានពន្ធដារ បន្ថែមជម្រើសធនាគារ សម្រាប់អ្នកបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមទូរស័ព្ទដៃ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមជម្រើសធនាគារមួយទៀត ដើម្បីឲ្យកាន់តែផ្ដល់ភាពងាយស្រួល សម្រាប់អ្នកបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមរយៈទូរស័ព្ទដៃ។ ការបន្ថែមជម្រើសនេះ ធ្វើឡើងបន្ទាប់ពីធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ហៅកាត់ថា ABA ត្រូវបន្ថែមចូលទៅក្នុងប្រព័ន្ធបង់ប្រាក់ ខណៈដែលរហូតដល់ពេលនេះ មានធនាគារ ដូចជា៖ អេស៊ីលីដា, វឌ្ឍនៈ, ស្ថាបនា ស្របពេលដែល ធនាគារ កាណាឌីយ៉ាណា នឹងដាក់ឲ្យមានឆាប់ៗផងដែរ ។ សូមទស្សនាវីដេអូ របស់អគ្គនាយដ្ឋានពន្ធដារទាំងស្រុង
-
ពហុកីឡដ្ឋានជាតិមរតកតេជោនាពេលរាត្រី!

-
ក្រៅពីចម្លាក់តាមប្រាសាទ ប្រព័ន្ធគ្រប់គ្រងទឹក និងកន្លែងយកថ្ម ប្រាសាទកោះកេរមានចម្លាក់នៅលើផ្ទាំងថ្ម និងចម្លាក់លើថ្មធម្មជាតិជុំវិញត្រពាំង

-
ត្រូវបែងចែកឱ្យបានច្បាស់រវាងការបញ្ចេញមតិដោយសេរី និងវោហារសព្ទដែលបង្កគ្រោះថ្នាក់

អ្នករាយការណ៍ពិសេសខ្លះបានងាកចេញពីគន្លងវិធីសាស្រ្តរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់ថា “ព័ត៌មានក្លែងក្លាយ និងសម្តីស្អប់ខ្ពើម គឺជាការវាយប្រហារលើគោលតម្លៃនៃបទដ្ឋាន និងគោលការណ៍សិទ្ធិមនុស្ស។” អ្នករាយការណ៍ពិសេសគប្បីជួយដល់រដ្ឋក្នុងការដោះស្រាយបញ្ហានៃការប្រើប្រាស់វោហារសព្ទដែលបង្កគ្រោះថ្នាក់នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទូទាំងសកលលោក។ ✍🏽-ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ
-
ការចូលរួមជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៉ីវិលណាមួយ ពុំមែនជាអភ័យឯកសិទ្ធិសម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ

– នៅកម្ពុជា ការចោទប្រកាន់ចំពោះបុគ្គលណាម្នាក់គឺផ្អែកលើបទល្មើស ដែលបានប្រព្រឹត្តនិងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថាតើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។ – ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គលណាម្នាក់ គឺស្មើនឹងការប្រមាថទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា ដែលត្រូ
-
តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិបាយ៉ង់កោ មានតម្លៃច្រើនយ៉ាង

-
និស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ លោក Ganapathi Bhatt បានបង្កើតម៉ាស៊ីនមួយជាប្រភេទកង់រត់បញ្ឈរ ដែលអាចសម្រួលដល់ការឡើងដើមឈើខ្ពស់ៗបាន

ម៉ាស៊ីននេះអាចដឹកមនុស្សទំងន់រហូតដល់ ៨០គីឡូក្រាម ឡើងដល់ចុងឈើក្នុងរយៈពេល ៣០វិនាទី។ ចំពោះសាំងមួយលីត្រ កសិករអាចឡើងដើមឈើបាន ៩០ដើម។ បញ្ហាកង្វះអ្នកជំនាញឡើងដើមឈើនៅក្នុងតំបន់រស់នៅរបស់ Ganapathi បានជំរុញឱ្យគាត់មានគំនិតបង្កើតម៉ាស៊ីននេះឡើង ដែលគំនិតនេះបានទាក់ទាញអ្នកវិនិយោគឱ្យពិនិត្យមើលលទ្ធភាពក្នុងការផលិត និងលក់ចេញលើទីផ្សារ។ 🎥 Indian Express
-
ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជាបានសម្រេចការងាររាប់មិនអស់ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិ លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស

ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុជនកម្ពុជាបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា (CPP) បានសម្រេចការងាររាប់មិនអស់ ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិលើវិស័យ នយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស ក្នុងនោះទោះសម្រេចបានច្រើន ហើយទោះមិនបានល្អឥតខ្ចោះ ប៉ុន្តែ CPP ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាកន្លងមកនាពេលបច្ចុប្បន្ននិងតទៅអនាគតសម្រាប់កូនខ្មែរគ្រប់ជំនាន់
-
ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បន្តឈរលេខ១ពូលE ក្រោយយកឈ្នះ អេស្តូនី ៥ទល់២ វគ្គជម្រុះ World Cup ២០២២
