-
Barcelona បានកាត់បន្ថយចំណាយ ១៤៥លានអឺរ៉ូ/១ឆ្នាំ ក្រោយការចាកចេញរបស់តារាឆ្នើមជាច្រើនរូប

-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមច្រានចោលនូវការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់អ្នករាយការណ៍ពិសេសមួយក្ដាប់តូច មកលើអាជ្ញាធរកម្ពុជា

-
ក្រុមកម្ពុជា ប៉ះហុងកុង និងម្ចាស់ផ្ទះ ជប៉ុន នាចុងខែតុលា ព្រឹត្តិការណ៍ AFC U23 ASIAN CUP

-
ធន់ ផានិត ថា ជួបអ្នកខ្លាំងជាឱកាសស្វែងយល់ពីចំណុចខ្វហខាត ដើម្បីពង្រឹងសមត្ថភាពបន្ថែម

អ្នកប្រដាល់គុនខ្មែរវ័យក្មេង មកពីខេត្តកោះកុង ធន់ ផានិត នឹងត្រូវជួបអ្នកប្រដាល់រៀមច្បងម្ចាស់ខ្សែក្រវ៉ាត់២ស្ថាប័ន អ្នកប្រដាល់ មានរហ័សនាមមុខសេដ អេលីត ចំរើន ក្នុងកម្មវិធីប្រដាល់ខារ៉ាប៉ាវ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ។ថ្លែងប្រាប់អ្នកព័ត៌មាន ពីកន្លែងហ្វឹកហាត់ក្លិបប្រដាល់គុនខ្មែរក្រសួងការពារជាតិ អ្នកប្រដាល់វ័យក្មេងចិត្តសឿង ធន់ ផានិត បានលើកឡើងថា ជំនួបសប្តាហ៍នេះ មិនមានការបារម្មណ៍នោះទេ គឺសប្បាយចិត្តទៅវិញ ព្រោះបានជួបអ្នកខ្លាំង គឺជាឱកាសបានដកស្រង់បទពិសោធន៍ និងស្វែងយល់ពីកម្រិតបច្ចេកទេស ថាខ្លួនស្ថិតនៅចំណុចត្រង់ណា ដើម្បីពង្រឹងចំណុចខ្វះខាត អភិវឌ្ឍសមត្ថភាពបោះជំហ៊ានក្លាយជាកីឡាករគុនខ្មែរសក្តានុពល នៅពេលខាងមុខ ។ធន់ ផានិត អះអាងថា ទោះបីអ្នកប្រដាល់រៀមច្បង អេលីត ចំរើន មានស្នៀតវាយល្អគ្រប់ទម្រង់ និងធ្លាប់យកឈ្នះសិស្សច្បងរួមក្លិបក៏ដោយ ក៏ខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យអ្នកគាំទ្រជក់ចិត្តដិតអារម្មណ៍ ។ សម្ភាសន៍ ………ធន ផានិត……..។សូមរំលឹកថា ធន់ ផានិត ជាអ្នកប្រដាល់ឡើងជើងជួរមុខមួយរូប លើប្រភេទម្ងន់៥៧គីឡូក្រាម ធ្លាប់ជួបកីឡាករខ្លាំងៗ ដូចជា រិន ដេវី ,អេ ណារ័ត្ន ,បឺត សង្ឈឹម…
-
ប្រធានសហព័ន្ធកីឡាវ៉ូវីណាម បញ្ជាក់ថា អត្តពលិកត្រូវព្យាយាមហ្វឹកហាត់ឲ្យល្អ គោរពវិន័យឲ្យបានល្អ ទើបនាំឲ្យយើងល្អ និងមានកិត្តិយស

-
នាវា MT Strovolos ដែលផ្ទុកទំនិញជាប្រេងឆៅរបស់កម្ពុជា បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ និងដោយសម្ងាត់

នាវានេះបានបន្តធ្វើដំណើររហូតដល់ដែនទឹកនៃប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែងដែលនាវានោះត្រូវបានឃាត់ទុក។ វិវាទពាក់ព័ន្ធនឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់នាវា និងអ្នកជួលនាវា ហើយវិវាទនេះមិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។ ក្នុងនាមជាម្ចាស់នៃប្រេងឆៅ កម្ពុជាបានបន្តចាត់វិធានការចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថាច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ។ ៣ កញ្ញា ២០២១
-
របាយការណ៍នៅថ្ងៃទី២ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៤៩១ករណី និងជាសះស្បើយ ៣៩៧នាក់។ – អ្នកឆ្លងសរុប ៩៤.៤១៧នាក់ – អ្នកជាសះស្បើយ ៨៩.៨៩៧នាក់ – អ្នកស្លាប់ ១.៩៣៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២៤ករណី។ – ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤១នាក់ – បញ្ជូនទៅតុលាការសរុប ៣នាក់ – ឃាត់ម៉ូតូ ១៦គ្រឿង – ពិន័យជាប្រាក់ ៤.៨០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៣ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកបដោយចីរភាពដ៏សំខាន់មួយសម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

ឥណទានកាបូន គឺជាឯកតាហិរញ្ញវត្ថុនៃការវាស់វែង តាងដោយការស្រូបយកឧស្ម័នផ្ទះកញ្ចក់ ដែលសមមូលឧស្ម័នកាបូនិក ចំនួន១តោនពីបរិយាកាស។ ប្រទេសអភិវឌ្ឍនៅលើសកលលោក ដែលជាប់កាតព្វកិច្ចចូលរួមកាត់បន្ថយការបញ្ចេញកាបូន ត្រូវចំណាយថវិកាទិញឧស្ម័នកាបូនពីប្រទេសកំពុងអភិវឌ្ឍ ឬអភិវឌ្ឍតិចតួច ដើម្បីឱ្យប្រទេសក្រីក្រទាំងនេះ រក្សាព្រៃឈើដែលជាអាងស្តុកកាបូន ក្នុងការទប់ស្កាត់ ស្រូបទាញយកនូវឧស្ម័នកាបូនិក ដែលជះឥទ្ធិពលអាក្រក់ជំរុញឱ្យមានការកើនឡើងកម្ដៅ។ រហូតមកដល់ពេលនេះ មានតែកម្ពុជា និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ នៅក្នុងចំណោមប្រទេសអាស៊ាន បានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន១១,៦លានដុល្លារ។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន “Mitsui”។ ប្រភព៖ ក្រសួងបរិស្ថាន
-
សារមន្ទីរព្រះស្រីឦសានវរ្ម័ន ផ្តល់ជូនអ្នកទស្សនានូវឱកាសក្នុងការសាកល្បងចំណេះដឹងតាមរយៈហ្គេមកុំព្យូទ័រ ល្បែងល្បងប្រាជ្ញា
