-
តើនឹងអាចមានទៅកើតទេសង្គ្រាមរវាងចិន និងអាមេរិក?

-
ប៉ូលីសសន្តិសុខជាតិហុងកុង កំពុងស៊ើបអង្កេតថាតើមូលនិធិដែលគាំទ្រចលនាប្រឆាំងរដ្ឋាភិបាលទីក្រុងនេះ មានជាប់ពាក់ព័ន្ធនឹងការឃុបឃិតជាមួយកងកម្លាំងបរទេសដែរឬយ៉ាងណា

មូលនិធិសង្គ្រោះមនុស្សធម៌-៦១២ និងសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យពិត ដែលផ្តល់គណនីធនាគាររបស់ខ្លួនដល់អ្នកគ្រប់គ្រងមូលនិធិសម្រាប់ការបរិច្ចាគគឺជាគោលដៅរបស់មន្រ្តីនាយកដ្ឋានសន្តិសុខជាតិ។ ប៉ូលីសបានទទួលដីការបស់តុលាការក្រោមច្បាប់សន្តិសុខជាតិ ដើម្បីតម្រូវឱ្យអង្គភាពទាំងពីរផ្តល់ព័ត៌មានក្នុងរយៈពេលជាក់លាក់ណាមួយ។ ប្រហែលជាពីរសប្តាហ៍មុន ក្រុមអ្នកគ្រប់គ្រងមូលនិធិនិយាយថា មូលនិធិនឹងបិទទ្វារនៅខែតុលាបន្ទាប់ពីផ្ដល់ប្រាក់ជាង ២៤៣លានដុល្លារហុងកុងដល់អ្នកតវ៉ាដែលប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ ឬការលំបាកផ្នែកហិរញ្ញវត្ថុដោយសារភាពចលាចលឆ្នាំ២០១៩។ ប្រភព៖ SCMP
-
រដ្ឋមន្ត្រីការបរទេសកាតា 🇶🇦 ព្រមានថា ការដាក់ក្រុមតាលីបង់ដោយឡែកអាចបង្កអស្ថិរភាពបន្ថែមទៀតនៅអាហ្វហ្កានីស្ថាន

កាលពីថ្ងៃទី៣១ សីហា រដ្ឋមន្ត្រីការបរទេសកាតា 🇶🇦 ព្រមានថា ការដាក់ក្រុមតាលីបង់ដោយឡែកអាចបង្កអស្ថិរភាពបន្ថែមទៀតនៅអាហ្វហ្កានីស្ថាន ហើយជំរុញបណ្ដាប្រទេសនៅជុំវិញពិភពលោកបង្កើតទំនាក់ទំនងជាមួយក្រុមនេះ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចសង្គមនៅអាហ្វហ្កានីស្ថាន។ ជាសម្ព័ន្ធមិត្តអាមេរិក កាតាបានក្លាយជាអ្នកសម្របសម្រួលដ៏សំខាន់មួយសម្រាប់ក្រុមតាលីបង់។ គ្មានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការថា តាលីបង់ជារដ្ឋាភិបាលអាហ្វហ្គានីស្ថានឡើយ ខណៈក្រុមតាលីបង់នឹងប្រកាសអំពីរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មីឆាប់ៗនេះ។ ប្រភព៖ Reuters
-
រដ្ឋាភិបាលសម្រេចដូចខាងក្រោម

-
សូមកុំបន្ទោសប្រជាជនអាហ្វហ្គានីស្ថាន! បើអាមេរិកនៅតែមិនយល់ពីកំហុសរបស់ខ្លួន ហើយនៅតែបន្តការគ្រប់គ្រងលើប្រទេសដទៃ អាមេរិកនឹងបន្តធ្វើខុសទៀតនាពេលអនាគត

អំឡុងឆ្នាំ ១៩៧៣ នៅពេលខ្ញុំបម្រើការជាអ្នកការទូតវ័យក្មេងម្នាក់នៅស្ថានទូតសិង្ហបុរីនៅក្នុងរាជធានីភ្នំពេញដែលហែកហួរដោយសង្គ្រាម ខ្ញុំបានស្រលាញ់គ្នាជាមួយអ្នកការទូតស្រីវ័យក្មេងម្នាក់មកពីស្ថានទូតអាមេរិក។ ការងាររបស់នាងស្រួលណាស់។ រៀងរាល់ព្រឹក នាងទទួលបានការណែនាំច្បាស់លាស់ពីទីក្រុងវ៉ាស៊ីនតោនអំពីអ្វីដែលកម្ពុជាគួរធ្វើដើម្បីកែលម្អសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងតែដុនដាប។ នាងគ្រាន់តែបើកឡាន រួចយកសេចក្តីណែនាំរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា។ រឿននេះវាគ្មានអ្វីចម្លែកទេ ព្រោះអាមេរិកមានអ្នកសេដ្ឋកិច្ចឆ្នើមលំដាប់លើពិភពលោកជាច្រើន ។ ប៉ុន្តែការគ្រប់គ្រងរបស់អាមេរិកមកលើកម្ពុជា បានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាអសមត្ថភាពក្នុងការគ្រប់គ្រងលើវាសនារបស់ខ្លួន។ ដូច្នេះនៅពេលដែលអាមេរិកវេចបង្វេចចាកចេញ រដ្ឋាភិបាលកម្ពុជាដែលអស់សង្ឃឹមនោះ បានដួលរលំ។ ស្រដៀងគ្នានេះដែរ កងទ័ពអាហ្វហ្កានីស្ថាន ៣០០.០០០នាក់ បានធ្វើការប្រយុទ្ធយ៉ាងល្អប្រឆាំងនឹងកងទ័ពតាលីបង់ដែលមានចំនួនត្រឹម ៧៥.០០០នាក់។ កត្តានេះគឺដោយសារមេបញ្ជាការ និងទាហានអាមេរិកត្រូវបានបង្កប់ជាមួយអង្គភាពកងទ័ពអាហ្វហ្គានីស្ថានដើម្បីធ្វើការសម្រេចចិត្តជាយុទ្ធសាស្រ្ត ជាពិសេសពេលវេលា និងយុទ្ធវិធីនៃការប្រយុទ្ធ។ ដូចគ្នាទៅនឹងរដ្ឋាភិបាលកម្ពុជា កងទ័ពអាហ្វហ្កានីស្ថានមិនអាចគ្រប់គ្រងលើជោគវាសនារបស់ខ្លួនឡើយ។ ដូច្នេះនៅពេលដែលអាមេរិកដកកងទ័ព អ្វីៗទាំងអស់បានដួលរលំ។ សូមកុំបន្ទោសប្រជាជនអាហ្វហ្គានីស្ថាន! បើអាមេរិកនៅតែមិនយល់ពីកំហុសរបស់ខ្លួន ហើយនៅតែបន្តការគ្រប់គ្រងលើប្រទេសដទៃ អាមេរិកនឹងបន្តធ្វើខុសទៀតនាពេលអនាគត។ ដកស្រង់ពីអត្ថបទ៖ Don’t Blame the Afghans ✍🏽 Kishore Mahbubani អ្នកការទូតចាស់វស្សារបស់ប្រទេសសិង្ហបុរី
-
ពហុកីឡដ្ឋានជាតិមរតកតេជោ – សមិទ្ធិផលថ្មីក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យ

-
អាមេរិកចំណាយថវិកាសរុប ៦.៤ទ្រីលានដុល្លា ធ្វើសង្គ្រាមនៅអាហ្វហ្កានីស្ថាន អ៉ីរ៉ាក់ ស៊ីរី ប៉ាគីស្ថានមានតម្លៃស្មើនឹងប្រមាណ ១/៤នៃបំណុលទាំងអស់ ២៨.៧ ទ្រីលានដុល្លារ

-
កីឡាករ Jadon Sancho អាចនឹងអវត្តមានជម្រើសជាតិអង់គ្លេស ជម្រុះ World Cup 2022

-
Cristiano Ronaldo បន្ថែម២គ្រាប់ បំបែកកំណត់ត្រាថ្មី នៅក្រុមជម្រើសជាតិ

-
អ្នកលេងគុនជម្រុះ ចាន់ រតនា និយាយថា គុនខ្មែរនៅតែប្រកួត ប៉ុន្តែទាល់តែបរទេស
