-
អបអរសាទរ! កីឡាករប្រណាំងរទេះជនពិការកម្ពុជា 🇰🇭 វាន វ៉ុន បានឡើងវគ្គផ្តាច់ព្រ័ត្រព្រឹត្តការណ៍ប៉ារ៉ាឡាំពិក នៅជប៉ុន

-
ប្រធានាធិបតីអាមេរិកលោក Joe Biden គាំទ្រយ៉ាងខ្លាំងចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន

ប្រធានាធិបតីអាមេរិកលោក Joe Biden គាំទ្រយ៉ាងខ្លាំងចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានដោយនិយាយថាវាជា “ការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អាមេរិក” ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរៃដ៏យូរបំផុត និងកិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ ដែលគ្មានផ្លែផ្កាជាច្រើនទសវត្សរ៍។ លោក Biden បន្ទោសអតីតប្រធានាធិបតី Donald Trump ថាបានការចរចាកិច្ចព្រមព្រៀងមិនល្អជាមួយក្រុមតាលីបង់ ដែលធ្វើឱ្យរដ្ឋបាលលោកមានការលំបាក។ លោកក៏បានបន្ទោសរដ្ឋាភិបាលធ្លាក់ពីអំណាច និងអសមត្ថភាព លោក Ghani ក្នុងការទប់ទល់ការវាយលុកយ៉ាងរហ័សរបស់ក្រុមតាលីបង់ ដែលបង្កឱ្យមានការជម្លៀសដ៏អាម៉ាស់នេះ។ ប្រជាជនអាហ្វហ្កានីស្ថានកំពុងមើលឃើញការដួលរលំរដ្ឋាភិបាលរបស់ពួកគេផ្ទាល់ និងប្រធានាធិបតីដែលរត់គេចខ្លួនចំពេលមានការចោទប្រកាន់អំពីអំពើពុករលួយ និងភាពមិនប្រក្រតី ហើយបានប្រគល់ប្រទេសនេះទៅឱ្យសត្រូវ និងបង្កើនហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកអាមេរិក និងសម្ព័ន្ធមិត្ត។ ការសម្រេចចិត្តរបស់លោក Biden ក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាមនៅអាហ្វហ្កានីស្ថាន បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសមាជិកគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យផ្ទាល់របស់លោក ព្រមទាំងសម្ព័ន្ធមិត្តបរទេស។ ប្រភព៖ CNA
-
ប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) Azam Bak បានលើកឡើងថា៖ “អង្គភាពរបស់ខ្លួននឹងធ្វើការស៊ើបអង្កេតលើការអះអាងមួយចំនួនថាគ្រូពេទ្យទទួលសំណូកពីអ្នកដែលមិនចង់ចាក់វ៉ាក់សាំង ដែលជាថ្នូរនឹងផ្តល់ប័ណ្ណចាក់វ៉ាក់សាំង”

លោកបន្តថា៖ “សកម្មភាពនេះមិនមែនត្រឹមតែពាក់ព័ន្ធនឹងបញ្ហាពុករលួយនោះទេ តែក៏ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមអ្នកវេជ្ជសាស្ត្រផងដែរ។ ដោយឡែកពេលនេះ MACC មិនទាន់ទទួលបានពាក្យបណ្ដឹងទាក់ទងនឹងបញ្ហានេះទេ តែខាងយើងនឹងស៊ើបអង្កេតករណីនេះ”។ ថ្មីៗនេះ សារព័ត៌មាន The Star បានចុះផ្សាយថា នៅកន្លែងចាក់វ៉ាក់សាំងមួយចំនួននៅរដ្ឋ Penang ទទួលការហៅចូលពីសំណាក់អ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំងដោយពួកគេនឹងធ្វើការទិញវ៉ាក់សាំង តែមិនចង់ចាក់នោះទេ គ្រាន់តែចង់បានប័ណ្ណវ៉ាក់សាំងឌីជីថលប៉ុណ្ណោះ។ ប្រភព៖ CNA
-
ជនជាតិអាហ្វហ្កានីស្ថានមួយក្រុមបានជាប់នៅក្នុងព្រៃមួយក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ 🇵🇱 និងបេឡារូស 🇧🇾 ដោយខ្វះអាហារ និងកំពុងឈឺធ្ងន់អស់រយៈពេលបីសប្ដាហ៍មកហើយ

ជនជាតិអាហ្វហ្កានីស្ថានមួយក្រុមបានជាប់នៅក្នុងព្រៃមួយក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ 🇵🇱 និងបេឡារូស 🇧🇾 ដោយខ្វះអាហារ និងកំពុងឈឺធ្ងន់អស់រយៈពេលបីសប្ដាហ៍មកហើយ ខណៈពេលដែលកងកម្លាំងសន្តិសុខប្រទេសទាំងពីរមិនអនុញ្ញាតឱ្យពួកគេចូលទឹកដីខ្លួន។ ការប្រឈមមុខដាក់គ្នារវាងប៉ូឡូញ និងបេឡារូសក្នុងតំបន់សនេះកើតឡើងនៅពេលដែលមានការកើនឡើងនៃលំហូរជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីប្រទេសអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ចូលតំបន់អឺរ៉ុបតាមរយៈប្រទេសបេឡារូស។ សហភាពអឺរ៉ុបបានចោទប្រកាន់ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko ថាបានជំរុញលំហូរជនអន្តោប្រវេសន៍នេះ ដើម្បីដាក់សម្ពាធឱ្យអឺរ៉ុបដកទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោក។ ក្នុងឆ្នាំនេះប្រទេសប៉ូឡូញបានកត់ត្រាការឆ្លងដែនខុសច្បាប់ពីបេឡារុសយ៉ាងហោចណាស់ ចំនួន ៣.០០០នាក់ ខណៈពេលដែលប្រទេសលីទុយអានីបានកត់ត្រាយ៉ាងហោចណាស់ ៤.០០០នាក់។ រដ្ឋាភិបាលប្រទេសទាំងពីរបាននិយាយថា ពួកគេមិនអាចទទួលជនអន្តោប្រវេសន៍បន្ថែមទៀតពីព្រំដែនបេឡារូសទេ ហើយបានបង្កើនចំនួនកម្លាំងឆ្មាំព្រំដែន និងចាប់ផ្ដើមសាងសង់របងព្រំដែនរៀងៗខ្លួន។ ប្រភព៖ ABC News
-
ក្រសួងការពារជាតិជប៉ុន បានដាក់សំណើបង្កើនកញ្ចប់ថវិកាប្រមាណ ៥.៤៨ទ្រីលានយ៉េន សម្រាប់ចំណាយលើវិស័យយោធាក្នុងឆ្នាំ២០២២

ក្រសួងការពារជាតិជប៉ុន បានដាក់សំណើបង្កើនកញ្ចប់ថវិកាប្រមាណ ៥.៤៨ទ្រីលានយ៉េន ដែលប្រហាក់ប្រហែលនឹង ៤៩ប៊ីលានដុល្លារ សម្រាប់ចំណាយលើវិស័យយោធាក្នុងឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនសមត្ថភាពកងកម្លាំងយោធារបស់ខ្លួន ក្នុងវិស័យថ្មី និងលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីទប់ទល់នឹងវត្តមានយោធាចិនដែលកំពុងតែកើនឡើង។ តាមរយៈកញ្ចប់ថវិកានេះ ជប៉ុនក៏មានបំណងក្នុងការការពារកោះដាច់ស្រយាលរបស់ខ្លួន ដែលមានដូចជាប្រជុំកោះជម្លោះ Senkaku ដែលត្រូវទាមទារដោយចិន និងតៃវ៉ាន់ផងដែរ។ ការបង្កើនអានុភាពយោធានុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ជាការគំរាមកំហែង ខណៈសកម្មភាពរបស់ចិននៅក្បែរប្រជុំកោះជម្លោះបង្កជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ជប៉ុន។ ប្រភព៖ Asia Nikkei
-
ស្ថានទូតកម្ពុជាប្រចាំអូស្រ្តាលីប្រាប់កុំឱ្យចាញ់បោកជនខិលខូចឃោសនាពីការជ្រើសរើសពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី

ភ្នំពេញ៖ដើម្បីទប់ស្កាត់ពីការចាញ់បោកជនខិលខូចនោះស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្រ្តាលីប្រាប់ពលរដ្ឋកម្ពុជាកុំឱ្យចាញ់បោកជនខិលខូចឃោសនាពីការជ្រើសរើសពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី។ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី ០១ខែកញ្ញានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្រ្តាលី បាន បញ្ជាក់ប្រាប់ដល់ ប្អូនពលរដ្ឋខ្មែរថា ថ្មីៗនេះមានសារព័ត៌មាន បណ្តាញ សង្គម ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនបានដើរបំផុសបំផុលផ្តល់ពត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិតក្នុង ចេតនាបោកប្រាស់ជ្រើសរើសពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ “កសិកម្ម” ថ្មី (Australian Agriculture Visa) របស់ប្រទេសអូស្ត្រាលី។សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា ដើម្បីជៀសវាងការចាញ់បោកជនខិលខូចឆ្លៀតឱកាស ស្ថានទូតសូមបំភ្លឺជូនជាបច្ចុប្បន្ន រដ្ឋាភិបាលអូស្ត្រាលី (ក្រសួងការបរទេស មហាផ្ទៃ និងក្រសួងកសិកម្មអូស្ត្រាលី) កំពុងពិភាក្សានៅឡើយលើ ការរៀបចំគម្រោងទិដ្ឋាការ “កសិកម្ម”ថ្មី ជាមួយនឹងការកំណត់លក្ខខ័ណ្ឌផ្សេងៗក្នុងការទទួលបានទិដ្ឋាការនេះ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្រ្តាលីបានឱ្យដឹងបន្ថែមថា សម្រាប់គម្រោងទិដ្ឋាការកសិកម្មថ្មីនេះ នឹងផ្ដល់ឱកាសដល់ពលរដ្ឋប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាចមកធ្វើការ នៅប្រទេសអូស្ត្រាលីលើវិស័យកម្ម រួមទាំងឧស្សាកម្មកែច្នៃសាច់ផងដែរ (Agriculture sector including_meat processing) ជាមួយនឹងការផ្តល់ឱកាសអាចស្នើសុំសិទ្ធរស់នៅអចិន្ត្រៃយ៍ ក្នុងករណីពលករនោះបំពេញបាន តាមលក្ខខ័ណ្ឌនិងមានតម្រូវការជាក់ស្ដែងពីរដ្ឋាភិបាលអូស្ត្រាលី។ តាមគម្រោង ទិដ្ឋាការថ្មីនេះនឹងពិភាក្សាចប់សព្វ គ្រប់នៅចុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខ។ ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលីនឹងធ្វើការពិភាក្សាចរចារទ្វេរភាគី ជាមួយប្រទេសដៃគូរមួយចំនួននៅក្នុងតំបន់លើគម្រោងទិដ្ឋាការថ្មី។ស្ថានទូតសូមជម្រាបជូនបងប្អូនផងដែរថា ក្រោមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែង រកទីផ្សារការងារជូនពលករខ្មែរ កន្លងមកស្ថានទូតបានខិតខំស្វះស្វែងរកទីផ្សារការងារជូនបងប្អូនខ្មែរទាំងនៅ…
-
លោកជំទាវ បាន ស្រីមុំ អញ្ជើញប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាលខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ននៅរសៀលថ្ងៃ ទី ០១ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាលខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់ ដើម្បីឱ្យស្របទៅនឹងបទដ្ឋាននៃការផ្ទេរមុខងារគ្រប់គ្រងមកឱ្យរដ្ឋបាលខេត្ត ។ ពិធីប្រគល់ត្រាគំរូថ្មីនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកប្រធានការិយាល័យសុខាភិបាល ក្រុង ស្រុកប្រតិបត្តិទាំង០២ លោកប្រធានមន្ទីរពេទ្យ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាព ពាក់ព័ន្ធ ក្នុងខេត្ត ប៉ៃលិន ។ ក្នុងឱកាសនោះដែរ លោកជំទាវ អភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ឱ្យមន្ត្រីដែលមានភារកិច្ចក្នុងការរក្សាទុក និងគ្រប់គ្រងត្រា គឺជាមន្ត្រីដែលទទួលបន្ទុក ការងារ រដ្ឋបាលជៀសវាងប្រគល់ជូនមន្ត្រីដែលគ្មានភារកិច្ច ។ លោកជំទាវ បានបន្តទៀតថា ចាប់តាំងពីន្ទីរសុខាភិបាលខេត្តត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត មកដល់ពេលនេះ គឺមន្ទីរសុខាភិបាលខេត្ត និងអង្គភាពក្រោមឱវាទ នៅតែបន្តប្រើប្រាស់ត្រាចាស់នៅឡើយ ។ ប៉ុន្តែដើម្បីឱ្យស្របទៅតាមបទដ្ឋាននៃការផ្ទេរមុខងារគ្រប់គ្រងមកឱ្យរដ្ឋបាលខេត្តនៅថ្ងៃទី១៨…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ហេតុអីស្ថាប័នបរទេសមួយចំនួន ឬក៏ស្ថាប័នមិនមែនរាជរដ្ឋាភិបាលមួយចំនួនផ្តល់បរិយាកាសឱ្យជនមួយចំនួនអាចប្រព្រឹត្តទៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពច្បាប់ទាល់តែសោះ?

ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកកម្ពុជា បានចោទសួរថា ហេតុអីស្ថាប័នបរទេសមួយចំនួន ឬក៏ស្ថាប័នមិនមែនរាជរដ្ឋាភិបាលមួយចំនួនផ្តល់បរិយាកាសឱ្យជនមួយចំនួនអាចប្រព្រឹត្តទៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពច្បាប់ទាល់តែសោះ? ហាក់បីដូចជា ផ្តល់បរិយាកាសឱ្យពួកនេះទទួលនូវអភ័យឯកសិទ្ធិដើម្បីធ្វើកិច្ចការងារដោយមិនគោរពទៅតាមអ្វីដែលជាច្បាប់មានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
-
សំណុំរឿងផ្តើមគំនិតញុះញង់៖ប្រកាសសាលក្រមផ្តន្ទាទោស ហូរ វ៉ាន់, គង់ សុភា, អ៊ូ ច័ន្ទឫទ្ធិ និងបក្ខពួកចំនួន១២នាក់នៅថ្ងៃទី២៨ កញ្ញា

-
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ ឆ្នាំ២០២១ ក្រោមប្រធានបទការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១ ក្រោមប្រធានបទការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលនេះធ្វើឡើងថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ ដែលរៀបចំ និង ដឹកនាំដោយ ឯកឧត្តម Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ចអភិវឌ្ឍន៍ នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃ សាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួម ជាវាគ្មិនកិត្តិយសពី ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការ អាស៊ាន និងរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដទៃមួយចំនួនទៀត។ គោលបំណង សំខាន់នៃកិច្ចប្រជុំកំពូល ផោ្តតលើការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងប្រទេសជាដៃគូ រួមមានអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក (WTO)…