-
របាយការណ៍នៅថ្ងៃទី១ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៤១៦ករណី និងជាសះស្បើយ ៣៨៦នាក់។ អ្នកឆ្លងសរុប ៩៣.៩២៦នាក់ អ្នកជាសះស្បើយ ៨៩.៥០០នាក់ អ្នកស្លាប់ ១.៩២៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២៨១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤០៣នាក់ ឃាត់យានយន្ត ១០១គ្រឿង ឃាត់ម៉ូតូ ១៧៤គ្រឿង ពិន័យជាប្រាក់ ២.៨០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សូលទីឡូអង្គរ រកបាន៣ពិន្ទុជាលើកដំបូង ក្រោយយកឈ្នះនគរបាលជាតិ

-
ឯកឧត្តម ហ៊ុន ម៉ានី ៖ “យើងពិតជាមានភ័ព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ”

ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា “ពិតណាស់ នៅពេលនេះ យើងទាំងអស់គ្នាកំពុងជួបការលំបាកដោយសារវិបត្តិនេះ។ ប៉ុន្តែយើងពិតជាមានភ័ព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ
-
ការស្រាវជ្រាវរកប្រភពនៃមេរោគកូវីដ១៩ និងការប្រយុទ្ធប្រឆាំងកូវីដ១៩ គឺមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយរបស់ប្រទេសមហាអំណាចនោះទេ តែគួរត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រដើម្បីជាប្រយោជន៍ពិភពលោកទាំងមូល

-
ការចាក់វ៉ាក់សាំងនៅបណ្តាប្រទេសអាស៊ាន 💉

-
កម្ពុជាត្រូវបានចុះក្នុងបញ្ជីពណ៌លឿងទុំ (Amber) របស់ចក្រភពអង់គ្លេស ជាប្រទេសដែលអាចធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក

-
ទឹកធ្លាក់ឆាយយោង អារ៉ែង ខេត្តកោះកុង 🇰🇭

-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងរៀបចំកិច្ចប្រជុំ ពីការប្រកាសផ្សព្វផ្សាយប្រតិទិន

-
១ កញ្ញា ២០២១

១. អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យដំណើរការនូវមុខងារគ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត ដើម្បីពង្រឹងការប្រមូលចំណូលពន្ធ-អាករលើមុខទំនិញប្រភេទទូរស័ព្ទចល័តនាំចូលគ្រប់ប្រភេទ – ថ្មីៗ ២. គិតត្រឹមខែកក្កដា ឆ្នាំ២០២១ CDC អនុញ្ញាតឱ្យ ក្រុមហ៊ុនជប៉ុនវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ១៤៥គម្រោង តម្លៃ ២,៨ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៦៦គម្រោង តម្លៃ ៣៤០លានដុល្លារ – ភ្នំពេញបុស្តិ៍ ៣. និស្សិតខ្មែរនៅកូរ៉េខាងត្បូង មានទីស្នាក់ការផ្ទាល់ខ្លួនជាលើកដំបូង សម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងជួយដោះស្រាយបញ្ហានានារបស់និស្សិតក្នុងកំឡុងពេលសិក្សានៅកូរ៉េ – FN ៤. អង្គការ សុខភាព ពិភពលោក កំពុង ឃ្លាំមើល វីរុសបំប្លែង ថ្មី ឈ្មោះ ថា “Mu” មានប្រភពពី ប្រទេស កូ ឡុំ ប៊ី ទំនងវីរុសនេះអាច ធន់ នឹង វ៉ាក់សាំង – France24 ៥. ក្រុមតាលីបង់បានដាក់ពង្រាយកងកម្លាំងសន្តិសុខ…