-
ជោគជ័យនៃការចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ!
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី ក្រោមចំណងជើងថា៖«ជោគជ័យនៃការចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ!» នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយយ៉ាងទូលំទូលាយវីដេអូថ្មីមួយទៀតក្រោមចំណងជើងថា «ជោគជ័យនៃការចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ!»។វីដេអូមានរយៈពេលជាង១៦នាទី បានរំលេចនូវខ្លឹមសារថា ទីបំផុត ផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទៅលើក្រុមប្រជាជនគោលដៅ១០លាននាក់ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជោគជ័យលើសពី៩០ភាគរយហើយ គិតមកដល់ដំណាច់ខែសីហា ឆ្នាំ ២០២១ នេះ។ ចំនួននេះ មិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យ ដែលមកដល់ពេលនេះចាក់បានចំនួនរង្វង់៨០ភាគរយ និងក៏មិនទាន់គិតពីចំនួនប្រជាពលរដ្ឋដែលបានចាក់ដូសទី៣ឬដូសជំរុញនោះទេ។ ប្រសិនបើនិយាយពីតួលេខសរុប គឺកម្ពុជាយើង ចាក់បានលើស១០លាននាក់នាក់ហើយ នៃចំនួនប្រជាជនសរុប១៦លាននាក់នៅទូទាំងប្រទេស។ផ្អែកលើវឌ្ឍនភាពដ៏ល្អប្រសើរនេះ និងដោយមានការគាំទ្រនិងការចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីសំណាក់ប្រជាជនគ្រប់មជ្ឈដ្ឋាន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១នេះ នឹងត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។ក្នុងគោលបំណងបង្កើតឱ្យបានឆាប់រហ័សនូវ « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជាដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, រាជរដ្ឋាភិបាល[បាន]សម្រេចប្រកាសដាក់ចេញនូវ « គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ » ដល់ប្រជាជនទូទៅចាប់ពីអាយុ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា…
-
ក្នុងការសិក្សាស្រាវជ្រាវដែលផ្តោតលើវ៉ារ្យ៉ង់ C.1.2 នៃវីរុស SARS-CoV-2 ដែលត្រូវបានរកឃើញដំបូងនៅខែឧសភាកន្លងទៅ បានបង្ហាញថាវីរុសបំប្លែងប្រភេទនេះមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើសពីវីរុសប្រភេទដើម

ក្នុងការសិក្សាស្រាវជ្រាវដែលផ្តោតលើវ៉ារ្យ៉ង់ C.1.2 នៃវីរុស SARS-CoV-2 ដែលត្រូវបានរកឃើញដំបូងនៅខែឧសភាកន្លងទៅ បានបង្ហាញថាវីរុសបំប្លែងប្រភេទនេះមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើសពីវីរុសប្រភេទដើម ដែលបង្កហានិភ័យដល់ការបំប្លែងប្រភេទថ្មីទៀត។ វ៉ារ្យ៉ង់ C.1.2 ត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង អង់គ្លេស ចិន កុងហ្គោ ម៉ូរីស នូវែលសេឡង់ ព័រទុយហ្កាល់ និងស្វីសជាបន្ដបន្ទាប់។ ប្រភព៖ The Hill
-
ចិនប្រកាសថានាវាបរទេសត្រូវតែជូនដំណឹងមកខ្លួនមុន ហើយរាយការណ៍អំពីព័ត៌មាននានាពាក់ព័ន្ធនឹងនាវា និងទំនិញនៅលើនាវា មុនអនុញ្ញាតឱ្យចូលដែនទឹកខ្លួន

ចិនប្រកាសថានាវាបរទេសត្រូវតែជូនដំណឹងមកខ្លួនមុន ហើយរាយការណ៍អំពីព័ត៌មាននានាពាក់ព័ន្ធនឹងនាវា និងទំនិញនៅលើនាវា មុនអនុញ្ញាតឱ្យចូលដែនទឹកខ្លួន។ ការជូនដំណឹងនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ កញ្ញា។ នាវាដែលតម្រូវឱ្យប្រកាសពីអត្តសញ្ញាណរួមមាន នាវាមុជទឹក នាវាថាមពលនុយក្លេអ៊ែរ នាវាផ្ទុកសារធាតុវិទ្យុសកម្ម នាវាផ្ទុកប្រេង និងនាវានានាដែលចាត់ទុកថាប៉ះពាល់ដល់សុវត្ថិភាពផ្លូវទឹកសមុទ្ររបស់ចិន។ ច្បាប់ផ្លូវទឹកថ្មីរបស់ចិននឹងពិន័យពី ៧ ៧០០ – ៧៧ ០០០ដុល្លារ លើនាវា ឬកប៉ាល់បរទេសចេញ-ចូលដែនទឹករបស់ខ្លួនខុសច្បាប់។ សេចក្ដីជូនដំណឹងថ្មីនេះ អនុញ្ញាតឱ្យរដ្ឋបាលទទួលបន្ទុកសុវត្ថិភាពផ្លូវទឹកចិនមានអំណាចបណ្ដេញចេញ ឬបដិសេធមិនឱ្យនាវាណាមួយចូលទៅក្នុងដែនសមុទ្រចិន បើមានការគំរាមកំហែងសន្តិសុខ។ ដែនទឹកសមុទ្រចិនលាតសន្ធឹងចាប់ពីដែនសមុទ្រចិនខាងកើត រហូតដល់ដែនសមុទ្រចិនខាងត្បូង ដោយដែនសមុទ្រទាំងពីរនេះសុទ្ធតែស្ថិតនៅក្នុងភាពចម្រូងចម្រាស់ និងមានការប្រឈមមុខដាក់គ្នាជារឿយៗរវាងចិន និងអ្នកជិតខាងរបស់ចិន។ ប្រភព៖ Global Times
-
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ : ការស្រាវជ្រាវរកប្រភពនៃមេរោគកូវីដ-១៩មិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយរបស់ប្រទេសមហាអំណាចនោះទេ

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាអនុប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាបាន មានប្រសាសន៍ថា ការស្រាវជ្រាវរកប្រភពនៃមេរោគកូវីដ-១៩ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះគឺមិនគួរត្រូវបាន ប្រើប្រាស់ជាឧបករណ៍នយោបាយរបស់ប្រទេសមហាអំណាចនោះទេ។តែគួរត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រដើម្បីជាប្រយោជន៍ពិភពលោកទាំងមូល។
-
អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិតរត់ចោលគុក សម រង្ស៉ី កំពុងខ្មាសខ្លួនឯង និងខ្មាសប្រជាពលរដ្ឋខ្មែរ ក្រោយប្រើល្បិចកលបង្កើតព័ត៌មានក្លែងក្លាយ

ទំនងជាទណ្ឌិតរត់ចោលគុក សម រង្ស៉ី ដឹងថាជីវិតនយោបាយរបស់ខ្លួនត្រូវបានបញ្ចប់ទាំងស្រុងហើយ បានជាព្យាយាមគ្រប់បែបយ៉ាងដើម្បីស្តារឡើងវិញ តែហាក់ដូចជាគ្មានយីអ៊ុនឡើងបន្តិចសោះ មានតែយីអ៊ុនដាក់អារក្ខជាន់ ធ្លាក់ដុនដាបថែមទៀត។ សម រង្ស៉ី បានប្រែក្លាយពីអ្នកនយោបាយមកជាអ្នកនយោបោក ដើរបោកប្រាស់គេឯងគ្រប់ទិសទី ហើយចុងក្រោយនេះ អ្នកនយោបាយអស់លក្ខណ៍ម្នាក់នេះ បានប្រើល្បិចកលថោកទាបមួយបង្កើតព័ត៌មានក្លែងក្លាយ ទាក់ទងនឹងវត្តមានសម្តេចក្រឡាហោម ស ខេង ទស្សនកិច្ចលក្ខណៈជាឯកជននៅប្រទេសបារាំង ដោយឱ្យបក្ខពួកខ្លួនផ្សព្វផ្សាយលើបណ្តាញសង្គមថា «សម្តេចក្រឡាហោម ស ខេង ជួប ជាមួយលោកសម រង្ស៉ី សម្រេចបង្កើត រដ្ឋាភិបាលបណ្តោះអាសន្នមួយ»។ ព័ត៌មានមិនពិតនេះក៏ត្រូវបានទណ្ឌិតរត់ចោលគុក និងគូកនដែលជាអ្នក នយោបាយអង្ករកំប៉ុងដូចជាជនញៀនល្បែង អេង ឆៃអ៊ាងចែកចាយដែរ។ ព័ត៌មានក្លែងក្លាយដែលមន្ត្រី នាំពាក្យក្រសួងមហាផ្ទៃបានចេញមកទាត់ចោលភ្លាមៗ ហើយសមត្ថកិច្ចបាននិងកំពុងវែករកមុខអ្នកចែកចាយ។ នេះជាភាពទ័លច្រករបស់អ្នកនយោបាយអង្ករកំប៉ុង ដែលកំពុងតែត្រូវបាត់បង់អាជីពនយោបាយ បែកបាក់ក្រុមខ្ទេចខ្ទី បាត់បង់ការគាំទ្រពីចៅហ្វាយនាយបរទេស ហើយពលរដ្ឋខ្មែរគ្មាន ជំនឿលើពួកគេទៀត។ ការធ្វើនយោបាយរវើរវាយបែបបែកថ្នាំរបស់ សម រង្ស៉ី និងបក្ខពួក បាននិងកំពុងបំផ្លាញខ្លួនឯងយ៉ាងពិតប្រាកដ ហើយការបង្កើតព័ត៌មានក្លែងក្លាយ ដោយយកឈ្មោះសម្តេចក្រឡាហោម ស ខេង ទៅប្រើប្រាស់ជាការប្រើល្បិចហួសសម័យ និងបែបកូនក្មេងបៀមដៃ គ្មាននរណាជឿឡើយ។ តាមពិតនេះគឺជាល្បិច…
-
អង្គការសុខភាពពិភពលោក ព្រមានថាមនុស្សប្រមាណ ២៣៦ ០០០នាក់ទៀតអាចនឹងស្លាប់ដោយសារជំងឺកូវីដ១៩ នៅទ្វីបអឺរ៉ុបគិតត្រឹមថ្ងៃទី១ ធ្នូ

ការព្រមាននេះធ្វើឡើងក្រោយករណីឆ្លងបន្ដកើនឡើងខ្លាំង ខណៈអត្រាអ្នកចាក់វ៉ាក់សាំងស្ថិតនៅកម្រិតទាបនៅឡើយ។ នាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបលោក Hans Kluge បានលើកឡើងថា៖ “វ៉ារ្យ៉ង់ Delta គឺជាកត្តាដែលបង្កឱ្យមានកំណើនទាំងនេះ រួមទាំងការបន្ធូរការរឹតបន្ដឹងវិធានការនានា ខណៈពេលមានការកើនឡើងនៃការធ្វើដំណើរនៅរដូវក្តៅ។” ការជាប់គាំងក្នុងការចែកចាយវ៉ាក់សាំងនៅក្នុងតំបន់ ក៏បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកជំរុញឱ្យប្រទេសនានាបង្កើនផលិតកម្មវ៉ាក់សាំង និងពន្លឿនដំណើរការចែកចាយវ៉ាក់សាំង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលអង្គការសុខភាពពិភពលោក និង UNICEF បានជំរុញឱ្យបណ្តាប្រទេសអ៉ឺរ៉ុប ដាក់ក្រុមគ្រូបង្រៀនជាក្រុមអាទិភាពក្នុងការចាក់វ៉ាក់សាំង ដូច្នេះសាលារៀនអាចនៅបើកដំណើរការបាន។ បច្ចុប្បន្ន អ៉ឺរ៉ុបបានរកឃើញករណីស្លាប់ប្រមាណ ១,៣លាននាក់។ ក្នុងចំណោមប្រទេសទាំង ៥៣ នៅអឺរ៉ុប ៣៣ប្រទេសមានករណីស្លាប់កើនឡើងច្រើនជាង ១០% ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ ហើយភាគច្រើនគឺប្រទេសក្រីក្រ។ ប្រភព៖ CNA
-
ខណៈដែលអាមេរិកប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋខ្លួនចេញឱ្យទាន់កាលកំណត់ គ្រាប់រ៉ុក្កែតយ៉ាងតិច ៥គ្រាប់ត្រូវបានបាញ់តម្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល ប៉ុន្ដែត្រូវបានបាញ់កម្ទេចដោយប្រព័ន្ធការពារ C-RAM

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បញ្ជាក់ថាអាកាសយានដ្ឋានពិតជារងការវាយប្រហារ ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការជម្លៀសប្រជាជននោះទេ។ គិតមកត្រឹមព្រឹកថ្ងៃទី៣១ សីហានេះ មិនមានសេចក្ដីរាយការណ៍ណាមួយបញ្ជាក់ពីចំនួនជនរងគ្រោះ និងអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ យន្តហោះជម្លៀសពលរដ្ឋរបស់អាមេរិកនៅតែបន្តដំណើរការក្រោយការវាយប្រហារ ហើយមនុស្សប្រមាណ ១.២០០នាក់ត្រូវបានជម្លៀសចេញពីរដ្ឋធានីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ការវាយប្រហារថ្មីៗរបស់ក្រុមរដ្ឋអ៉ីស្លាមនេះ ធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ISIS-K ដែលជាគូប្រជែងរបស់តាលីបង់បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅច្រកចូលអាកាសយានដ្ឋានក្រុងកាប៊ុល ដែលសម្លាប់ប្រជាជនអាហ្វហ្កានីស្ថាន និងទាហានអាមេរិកយ៉ាងហោចណាស់ ១៨០នាក់។ ក្រុមតាលីបង់អះអាងថា ខ្លួននឹងបើកដំណើរការហោះហើរធម្មតា បន្ទាប់ពីការដកទ័ពរបស់អាមេរិកត្រូវបានបញ្ចប់នៅថ្ងៃអង្គារនេះ។ ទោះយ៉ាងណា គេនៅតែមិនច្បាស់ថាតើក្រុមសកម្មប្រយុទ្ធនេះនឹងដំណើរការជើងហោះហើរយ៉ាងដូចម្តេច ហើយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មណានឹងចាប់ផ្តើមប្រតិបត្តិការខណៈដែលការព្រួយបារម្ភសន្តិសុខនៅតែបន្ត។ ប្រភព៖ CNN
-
ចរន្តអន្តោប្រវេសន៍កើតពីអស្ថិរភាពនយោបាយ ក្រោមការគ្រប់គ្រងជាងពីរទសវត្សរ៍របស់ប្រធានាធិបតី Vladimir Putin ធ្វើឱ្យឥស្សរជនប្រឆាំងសកម្មជនសិទ្ធិមនុស្ស និងសូម្បីតែអ្នកសារព័ត៌មានឯករាជ្យមានតែជម្រើសពីរប៉ុណ្ណោះ គឺការរត់គេចខ្លួន ឬការជាប់ពន្ធនាគារ

លោក Dmitry Gudkov អ្នកនយោបាយប្រឆាំងដ៏ល្បីឈ្មោះម្នាក់ដែលរត់ចេញពីរុស្សីកាលពីខែមិថុនា លើកឡើងថា “យុទ្ធសាស្រ្តទីមួយ [របស់រដ្ឋាភិបាលរុស្ស៊ី] គឺបង្ខំពួកគេ [អ្នកប្រឆាំង] ឱ្យចេញហើយបើធ្វើមិនបានទេគឺចាប់ដាក់គុក”។ ថ្ងៃទី៧ សីហា លោកស្រី Lyubov Sobol សម្ព័ន្ធមិត្តលេចធ្លោជាងគេរបស់មេដឹកនាំបក្សប្រឆាំងខ្លឹមលោក Alexei Navalny បានភៀសខ្លួនចេញទៅតួកគីក្រោយតុលាការរុស្ស៊ីដាក់បំរាមលើការធ្វើដំណើរ និងមិនឱ្យលោកស្រីចេញពីក្រុងម៉ូស្គូ។ នៅខែមិថុនា តុលាការក្រុងម៉ូស្គូបានដកអាជ្ញាប័ណ្ណ “មូលនិធិដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ” របស់លោក Navalny ដោយចោទថាជាអង្គការជ្រុលនិយម ហើយបិទគេហទំព័រចំនួន ៥០ ដែលគ្រប់គ្រងដោយក្រុមរបស់លោក Navalny និងបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងសម្ព័ន្ធមិត្តកំពូលសំខាន់ៗរបស់លោក Navalny។ លោក Ivan Zhdanov នាយកប្រតិបត្តិនៃក្រុមរបស់លោក Navalny បានចេញពីរុស្ស៊ីកាលពីខែមករា ហើយសំរេចចិត្តថាមិនត្រលប់ចូលស្រុកវិញទេ ក្រោយអាជ្ញាធររុស្ស៊ីចោទថាបានកៀរគរអនីតិជនដើម្បីធ្វើការតវ៉ា។ កាលពីខែមីនា ប៉ូលិសរុស្ស៊ីបានចាប់ខ្លួនឪពុករបស់លោក Zhdanov ជាមន្រ្តីមូលដ្ឋានចូលនិវត្តន៍ ដោយសង្ស័យពីបទរំលោភបំពានការិយាល័យ។ ប្រភព៖ New York Times
-
ចិនកាត់បន្ថយរយៈពេលលេងហ្គេមអនឡាញលើកុមារ ដែលមានអាយុក្រោម ១៨ឆ្នាំ មកនៅត្រឹម ១ម៉ោងប៉ុណ្ណោះនៅថ្ងៃសុក្រ ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក ហើយលេងបានតែនៅចន្លោះម៉ោង ៨-៩យប់

ក្រុមហ៊ុនហ្គេមតាមអុីនធឺណេតនឹងចាប់ផ្ដើមតាមដាន និងត្រួតពិនិត្យលើរយៈពេលនៃការលេងហ្គេមរបស់កុមារទៅតាមគោលការណ៍ដែលកំណត់។ ចំណាត់ការនេះធ្វើឡើងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការលេងហេ្គមហួសប្រមាណលើយុវជន និងកុមារ។ ១ខែមុនរឹតត្បិតនេះ អត្ថបទមួយបានអះអាងថា ក្មេងជំទង់ជាច្រើនញៀននឹងហ្គេមអនឡាញ ហើយវាជះឥទ្ធិពលអវិជ្ជមានដល់ពួកគេ។ អត្ថបទនេះក៏បានបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនហ្គេមអនឡាញធំៗមួយចំនួនរបស់ប្រទេសចិន។ ប្រភព៖ BBC
-
Phnom Penh – Kampot 🚴 🇰🇭
