-
ការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រូវផ្សារភា្ជប់គោលការណ៍នីតិរដ្ឋ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ច្បាស់ថា ប្រទេសកម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ។ ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធមនុស្ស និងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌ័កំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានជរុញ និងលើកទឹកយ៉ាងខ្លាំងក្លាក្នុងការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា ដែលរហូតមកដល់សព្វថ្ងៃកាន់តែមានជំហានលូតលាស់គួរឲ្យកត់ សម្គាល់។ ប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្រោមក្របខណ្ឌ័ច្បាប់ចូលរួមបំពញភារកិច្ចជូនសង្គមជាតិដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់ប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់ការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនយ៉ាងខ្លាំង។ ជាមួយនឹងការជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនេះ ការពង្រឹងការអនុវត្តគោលការនីតិរដ្ឋក៏ត្រូវបានប្រកាន់យកយ៉ាងម៉ឺងម៉ាត់ដោយមិនអនុញ្ញាតឲ្យជនណាមួយ ក្រុមណាមួយឆ្លៀតទៅជ្រកក្រោមផ្លាកប្រជាធិបតេយ្យធ្វើសកម្មភាពអានាធិបតេយ្យបំផ្លិចបំផ្លាញប្រទេសជាតិ បំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានឡើយ។ ពួកប្រឆាំង និងមជ្ឈដ្ឋានអគតិ តែងតែឃោសនាបំភាន់អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយគេមិនដែលនិយាយ ឬធ្វើជាបំភ្លេច មិននិយាយអំពីគោលការណ៍នីតិរដ្ឋ ដែលជាធាតុផ្សំមិនអាចខ្វះបានក្នុងដំណើរការនៃប្រជាធិបតេយ្យនៅក្នុងសង្គមជាតិ។…
-
ស្អែកនេះ កីឡាករ វ៉ាន វ៉ុន នឹងប្រកួតក្នុង ប្រភេទកីឡាអត្តពលកម្មប្រណាំរទេះ ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិក Tokyo 2020

-
វីរកីឡាករម៉ូតូទឹក សាលី អ៊ូម៉េីត បានចុះកិច្ចព្រមព្រៀងជាដៃគូឧបត្ថមផ្លូវការរវាងក្រុមហ៊ុន NT Sport

-
គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលតែមួយគត់ក្នុងការថែរក្សាការពាររដ្ឋធម្មនុញ្ញ

វិចារណកថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ជាសមិទ្ធផលដ៏ឧត្តុងឧត្តមថ្លៃថ្លាកើតចេញពីឆន្ទៈរួមរបស់ប្រជាជនកម្ពុជាមកពីគ្រប់និន្នាការនយោបាយ ដែលសម្តែងឡើងតាមរយៈការបោះឆ្នោតជាសកលក្រោយឆ្នាំ១៩៩៣ បាននិងកំពុងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ និងកាន់តែមានការរីកចម្រើនលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ។ ប្រជាជនកម្ពុជាទូទាំងប្រទេសដែលកំពុងរស់នៅក្រោមពន្លឺនៃសុខសន្តិភាព វិបុលភាព ភាពសុខដុមរមនា និងសុភមង្គលពេញលេញក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សូមចូលរួមសម្តែងនូវក្តីអំណរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសខួបទី២៨ ថ្ងៃបដិសន្ធិរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ (២៤ កញ្ញា ១៩៩៣- ២៤ កញ្ញា ២០២១) ។ បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលមានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ មិនស្ថិតក្រោមការកៀបសង្កត់ មិនស្ថិតក្រោមខ្សែញាក់របស់បរទេសណា ហើយប្រជាជនមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តសិទ្ធិស្វ័យសម្រេចរបស់ខ្លួនចំពោះជោគវាសនានៃអនាគតរបស់មាតុភូមិ។ ប៉ុន្តែមេរៀនពីអតីតកាលក្នុងពេលដែលកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយ នៅតែស្ថិតក្នុងស្មារតីនៃការចងចាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ មិនអាចរលុបទៅវិញបានឡើយ ។ មេរៀនទាំងនោះឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា នៅពេលដែលប្រទេសមួយបាត់បង់ឯករាជ្យ បាត់បង់អធិបតេយ្យ និងបូរណភាពទឹកដី ប្រជាជាតិនៃប្រទេសនោះនឹងត្រូវធ្លាក់ទៅក្នុងស្ថានភាពនៃគ្រោះរលត់រលាយដោយសារសង្រ្គាម រងនូវក្តីវិនាស ការនិរាសព្រាត់ប្រាស់…
-
ឯកឧត្តម ស សុខា៖ ល្បែងប្រជាភិថុតិរបស់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន គួរត្រូវបានបញ្ចប់ហើយ

-
អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកឱ្យប្រកាន់ខ្ជាប់ នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់»

ខេត្តប៉ៃលិន ៖ លោកជំទាវ បន ស្រីមុំ បានក្រើនរំលឹកទៅដល់មន្រ្តីត្រូវប្រកាន់ខ្ជាប់ នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ការថ្លែងបែបនេះរបស់លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននេះ ធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ ដោយមានការចូលរួមពីមន្រ្តីរាជការជុំវិញសាលាខេត្ត ពីគណៈ ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្រ្តីចំណុះនាយកដ្ឋានច្រកទ្វារទី១ ភាគីថៃជាមិត្ត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកជំទាវ បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់លោកនាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ថ្មី ត្រូវរក្សាឲ្យបានល្អនូវក្រមសីលធម៌ វិជ្ជាជីវ: ក្នុងនាមជាថ្នាក់ដឹកនាំ ដោយមានការសាមគ្គីភាពផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការងារ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន បន្តគោរព ព្រមទាំងអនុវត្តឲ្យបាននូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ…
-
ក្រុងតាខ្មៅ ខេត្តកណ្តាល 🇰🇭

-
lasticroad គឺការច្នៃប្លាស្ទិកថ្មីយកមកប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមានស្ដង់ដារខ្ពស់ ទំងន់ស្រាល ងាយស្រួលក្នុងការសាងសង់

Plasticroad គឺការច្នៃប្លាស្ទិកថ្មីយកមកប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមានស្ដង់ដារខ្ពស់ ទំងន់ស្រាល ងាយស្រួលក្នុងការសាងសង់ មានភាពធន់ខ្លាំង និងចំណាយពេលតិច។ ប្រហោងខាងក្រោមនៃផ្ទៃប្លាស្ទិក អាចរក្សាទឹកភ្លៀង ហើយបញ្ច្រៀបចូលទៅក្នុងស្រទាប់ដីបន្ដិចម្ដងៗ។ ការរចនា មានផ្ទុកកន្លែងសំរាប់បំពាក់ខ្សែកាប បំពង់សំរាប់បន្ទះសូឡា និងកម្រាលដែលអាចផលិតថាមពលបាន។ កៅស៊ូផ្លូវដែលច្នៃពីប្លាស្ទិកនេះ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគំនរសំណល់ប្លាស្ទិក ដែលចោទជាបញ្ហាបរិស្ថានផ្សេងៗ ដូចជាទឹកជំនន់ ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ 🎥 Startup Selfie
-
អនុក្រឹត្យបង្កើត “ឃុំយាយម៉ៅពេជ្រនិល” នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

-
របាយការណ៍នៅថ្ងៃទី៣០ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ១១នាក់ និងរបួស ១៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣១នាក់។ ៤. កូវីដ ៤៣៩ករណី និងជាសះស្បើយ ៣៤៣នាក់។ អ្នកឆ្លងសរុប ៩៣.០៥៥នាក់ អ្នកជាសះស្បើយ ៨៨.៧៨៦នាក់ អ្នកស្លាប់ ១.៩០៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៣៣៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦៤៧នាក់ ឃាត់យានយន្ត ៧៤គ្រឿង ឃាត់ម៉ូតូ ១៦៧គ្រឿង ពិន័យជាប្រាក់ ៣.៨០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៣១ សីហា ២០២១